Naren
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការទស្សនៈពិភពលោក ដែលបាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ការថ្លែងរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចុលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងអង្គការទស្សនៈពិភពលោក និងក្រុមប្រឹក្សាឃុំម្លូរព្រៃមួយ អាជ្ញាធរស្រុកឆែប ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត បានចូលរួមប្រកាសអបអរសាទរ

    January 18, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ លេចលឺដំណឹងមកថា! មហាសេដ្ឋីជំនួញដូចជាលោក Elon Musk ប្រហែលជាត្រូវចំណាយលុយខ្ទង់ ៥០ពាន់លានដុល្លារដើម្បីទិញកម្មវិធី TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance សម្រេចចិត្តលក់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។ ដូចដែលប្រិយមត្តិបានជ្រាបរួចមកហើយថា TikTok កំពុងប្រឈមមុខនឹងការហាមប្រាមនៅសហរដ្ឋអាមេរិក ហើយប្រសិនបើតុលាការកំពូលសម្រេចតម្កល់ច្បាប់សន្តិសុខជាតិ ក្នុងនោះក្រុមហ៊ុនផ្តល់សេវាដូចជា Apple និង Google នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេហ៊ានអនុញ្ញាតឱ្យទាញយកកម្មវិធី បន្ទាប់ពីកាលបរិច្ឆទផុតកំណត់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។​ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ByteDance មិនបានបង្ហាញសញ្ញាថាខ្លួននឹងលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរដ្ឋាភិបាលចិនបានពិចារណាលើផែនការដែលថា នាយកប្រតិបត្តិ (CEO) របស់បណ្តាញសង្គម

    January 18, 2025
  • ព័ត៌មានជាតិ

    (វៀតណាម)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះមកសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ទៅប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឲ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី២នាក់ ស្លាប់ និងស្រ្តីជាម្តាយខាងលើនេះ រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃទី១០

    January 18, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាកម្លាំងនគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១៖ ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ២៖ ឈ្មោះ បាន សីហា ភេទប្រុស

    January 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៣លានរៀល ជូនដល់បុរសពិការដៃទាំងសងខាង ប៉ុន្តែមានទេពកោសល្យប្រេីជេីងគូរគំនូរបាន ព្រមទាំងជួយសម្រួល ផ្ដល់ទីតាំងជូនក្មួយសម្រាប់ប្រកបរបបគូរគំនូរ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នាឱកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា

    January 18, 2025
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានសម្រេចការនាំទំនិញក្នុងទំហំទឹកប្រាក់ ១​ ៨៨០លានដុល្លារ ​នៅឆ្នាំ២០២៤ កើនឡើងចំនួន១៦% បើធៀបនឹងឆ្នាំ​២០២៣ ដែលនេះជាកំណត់ត្រាថ្មីមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ RGPPSEZ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។ ​ការកើនឡើងនៃការនាំចេញ​ទំនិញ របស់ RGPPSEZ បានរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប

    January 18, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ នៅសល់ពេលតែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ការហាមប្រាម TikTok នៅលើទឹកដីសហរដ្ឋអាមេរិកនឹងចូលជាធរមាន។ ដោយឡែកនៅល្ងាចថ្ងៃសុក្រនេះ TikTok បានព្រមានថា កម្មវិធីរបស់ខ្លួននឹងត្រូវបានបិទទាំងស្រុងនៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ លុះត្រាតែរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ផ្តល់ការធានាដល់ក្រុមហ៊ុនដូចជា Apple និង Google ថាពួកគេនឹងមិនប្រឈមមុខនឹងការអនុវត្តន៍នៅពេលដែលការហាមឃាត់ចូលជាធរមាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការបានតម្កល់ច្បាប់ហាមប្រាម​ TikTok នៅសហរដ្ឋអាមេរិក ក្រោមហេតុផលសន្តិសុខជាតិ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដកខ្លួនចេញពីប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមប្រាមទូទាំងប្រទេស។ ច្បាប់កំណត់ថា ប្រសិនបើ

    January 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន ៥០ ០០០ដុល្លារសហរដ្ឋអាមេរិក​ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។ ព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ ត្រូវបានសម្ដេចមហាមន្ត្រី​ គុយ​ សុផាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង

    January 18, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ កម្ពុជា-ឡាវ បានបើកកិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដែលភាគីកម្ពុជាដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធខេត្តព្រះវិហារ អជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវដឹកនាំដោយលោក អាណាដា ប៊ូលុម អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកជញ្ជូន

    January 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ មានការចែកចាយវីដេអូពេញបណ្ដាញសង្គម ដោយភ្ជាប់ជាមួយខ្លឹមសាររិះគន់យ៉ាងចាស់ដៃ ទៅលើនគរបាលរាជធានីភ្នំពេញ ពេលបានចូលទៅចាប់បុរសម្នាក់ ដែលគេចចូលក្នុងផ្ទះ។ https://www.facebook.com/61554548129221/videos/949262793463205 ក្រោយឃើញការចែកចាយបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបថា ដើមចមនៃរឿងរ៉ាវនេះ គឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយបុរសម្នាក់ដែលសមត្ថកិច្ចចូលទៅចាប់នោះ គឺជាជនបង្ករួចគេចចូលក្នុងផ្ទះ និងមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាល់កុល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣៖០០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំណុចខាងត្បូងបុរីរ៉ាន្នី លេីផ្លូវបេតុង៤២ ស្ថិតនៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រវាងរថយន្ត Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2BR-4663

    January 18, 2025