- Naren
- ព័ត៌មានអន្តរជាតិ
(ម៉ាឡេស៉ី)៖ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមពីការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) និងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅប្រទេសម៉ាឡេស៉ី។ ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) បាននិងកំពុងប្រព្រឹត្តទៅនៅក្រុងចូហូរបារូ (Johor Bahru) រដ្ឋចូហូរ នៃសហព័ន្ធម៉ាឡេស៉ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ ពោលគឺប្រារព្ធឡើងនាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) ចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION-
January 15, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីរកដំណោះស្រាយធ្វើការបូមទឹក សង្គ្រោះបានទាន់ពេលវេលា។ លោក ហាក់ ម៉ុងហួត បានលើកឡើកថាដោយទទួលបានការរាយការណ៍ពីអាជ្ញាធរភូមិ/ឃុំ អំពីស្ថានភាពស្រូវស្រែប្រាំងវគ្គ២ ដែលកំពុងប្រឈមនិងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព លោកអភិបាលក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ លោកក៏មានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។ លោកអភិបាលស្រុកតាំងគោក
January 15, 2025 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបង្ហាញក្ដីរំពឹងថាទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោននឹងបន្តរក្សាភាពរឹងមាំ និងថាមពលនៃទំនាកទំនងជាមួយរដ្ឋបាលអាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ ខណៈសល់មិនដល់មួយសប្ដាហ៍ទៀតទេ លោក ត្រំានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សហរដ្ឋអាមេរិកមានសន្ធិសញ្ញាសន្តិសុខដ៏ចំណាស់មួយជាមួយហ្វីលីពីនដែលក្នុងនោះរួមមានបញ្ចូលទាំងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៤ដែលអនុញ្ញាតឱ្យ យោធាអាមេរិកស្ដុកទុកបរិក្ខារនៅតាមមូលដ្ឋានទ័ពចំនួន៩ របស់ហ្វីលីពីន។ តែខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មានមជ្ឈដ្ឋានមួយចំនួន ក្នុងប្រទេសហ្វីលីពីនកំពុងព្រួយបារម្ភពីអនាគតនៃទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាក៏ដោយ លោក Marcos បានបង្ហាញគំនិតសុទិដ្ឋិនិយមនៅក្នុងការបន្តរក្សាភាពរឹងមាំ និងថាមពលក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសលើវិស័យសេដ្ឋកិច្ច
January 15, 2025 - ព័ត៌មានអន្តរជាតិ
(ស៉ីដនី)៖ លោកនាយករដ្ឋមន្រ្តី Anthony Albanese បានឱ្យដឹងថា អូស្ត្រាលីបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ជុំវិញសេចក្តីរាយការណ៍ដែលថា បុរសម្នាក់មកពីទីក្រុង Melbourne ត្រូវបានសម្លាប់ក្រោយត្រូវរុស្ស៉ីចាប់ខ្លួន ខណៈកំពុងប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករានេះ។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា លោក Oscar Jenkins ជាគ្រូបង្រៀនមកពីទីក្រុង Melbourne ដែលបម្រើការជាមួយយោធាអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយរុស្ស៉ីកាលពីឆ្នាំមុន ក្នុងនាមជាឈ្លើយសឹក។ វីដេអូដែលថតបាននៅពេលនោះ បង្ហាញឱ្យឃើញគាត់ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ហើយត្រូវបានគេសួរថា តើជាទាហានស៊ីឈ្នួលដែរឬអត់?។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ លោក Albanese និយាយថា «រដ្ឋាភិបាលអូស្ត្រាលីស្នើឱ្យអាជ្ញាធររុស្ស៉ី បញ្ជាក់ពីស្ថានភាពរបស់ លោក
January 15, 2025 - ព័ត៌មានអន្តរជាតិ
(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា វ៉េណេស៊ុយអេឡា បានប្រកាសដាក់ការរឹតត្បិតទៅលើ មន្រ្តីការទូតបារាំង អ៉ីតាលី និងហូឡង់ ដែលមានវត្តមានលើទឹកដីរបស់ខ្លួន ក្រោមហេតុផលថា រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំង៣ បានប្រកាន់ជំហរអមិត្តចំពោះ ការស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹងកំណត់ចំនួនមន្រ្តីការទូត ដែលមានការទទួលស្គាល់ផ្លូវការ មកត្រឹមតែ៣នាក់ប៉ុណ្ណោះ សម្រាប់ប្រទេសនីមួយៗខាងលើ ហើយមន្រ្តីការទូតដទៃទៀតនៃប្រទេសទាំងនោះ ក៏នឹងចាំបាច់ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរផងដែរ ដើម្បីអាចធ្វើដំណើរឆ្ងាយជាង៤០គីឡូម៉ែត្រ ចេញពីតំបន់ Plaza Bolivar ក្នុងរដ្ឋធានីការ៉ាកាស។ គួរបញ្ជាក់ថា
January 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលបេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។ គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះថា ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជន។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៨ឆ្នាំចុះក្រោម។
January 15, 2025 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នកទោសចំនួន ៥ ៨៦៤នាក់ ក្នុងនោះរួមមានជនបរទេស១៨០នាក់ ក្រោមការលើកលែងទោស នាឱកាសអបអរទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ បុណ្យឯករាជ្យជាតិនៅមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីអំឡុងដើមឆ្នាំ២០២១ នៅពេលយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ហើយបង្ក្រាបយ៉ាងចាស់ដៃលើ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលក្រោយមក ក៏បានបង្កទៅជាការបះបោរប្រដាប់អាវុធ នៅទូទាំងប្រទេស។ របបសឹកធ្លាប់បានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅក្នុងឆ្នាំនេះ ប៉ុន្តែផែនការនោះ ត្រូវបានថ្កោលទោសដោយក្រុមប្រឆាំងថា
January 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដាវតាមបណ្ដាញសង្គមដោយមិនខ្លាចញញើតច្បាប់។ ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅនាំខ្លួនស្ដ្រីពីរនាក់ដល់ផ្ទះ ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។ ក្រោយឃាត់ខ្លួនស្ដ្រីទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ Fresh News
January 4, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សេចក្តីរាយការណ៍អំពី ការកើតមានជំងឺផ្លូវដង្ហើមចម្រុះប្រភេទ ត្រូវគេសង្កេតឃើញថា មានការកើនឡើង នៅក្នុងប្រទេសចិន ខណៈចិនបានដាក់ដំណើរការសាកល្បង នូវប្រព័ន្ធឃ្លាំងមើលមួយ សម្រាប់តាមដាន ជំងឺផ្លូវដង្ហើមនានា ដែលប្រភពមកពីមេរោគ មិនធ្លាប់ស្គាល់ពីមុនមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរសុខាភិបាលចិន បានលើកឡើងថា ប្រទេសចិនទាំងមូល ទំនងជានឹងត្រូវបន្តរងផលប៉ះពាល់ ពីជំងឺឆ្លងពាក់ព័ន្ធផ្លូវដង្ហើម អំឡុងរដូវរងានេះ និងបន្តរហូតដល់អំឡុងរដូវផ្ការីក។ ករណីជំងឺផ្លូវដង្ហើម ដែលត្រូវបានរកឃើញ មួយរយៈចុងក្រោយនេះ រួមមានទាំងមេរោគដូចជា rhinovirus និង human metapneumovirus ហើយក្នុងនោះករណី human metapneumovirus ក្នុងចំណោមក្មេងអាយុក្រោម១៤ឆ្នាំ
January 4, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានដេញឡានសង្ស័យជាក្រុមចាប់ជំរិតដែលបង្កដោយជនជាតិចិនចេញពីក្រុងបាវិត ខេត្តស្វាយរៀង ហើយពេលមកដល់ផ្លូវជាតិលេខ១ ចំណុចកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏ឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវបុរសម្នាក់នៅក្បែរកន្លើតហេតុរងរបួស។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុនោះ និងក្រោយទទួលបានព័ត៌មានថា រថយន្តស្តារិចខាងលើនេះជារថយនុ្តក្រុមជនល្មើស, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានកាក់ ពីមុខពីក្រោយ តែរថយន្តរបស់ជនរងគ្រោះមិនព្រមឈប់ក៏បើកគេច ស្រាប់តែនគរបាលដែលជិះឡានកាក់ខាងក្រោយ ចុះពីឡានបាញ់ចូលរថយន្តជនរងគ្រោះ បណ្តាលឲ្យគ្រាប់កាំភ្លើងធ្លាយចំបុរស ដែលនៅក្បែរកន្លែង បណ្តាលឲ្យរងរបួស។ សម្រាប់ករណីនេះ ត្រូវបានគេចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម ដោយរិះគន់នគរបាលខ្លាំងៗថា បានបាញ់ច្រឡំទៅលើរថយន្តរបស់ជនរងគ្រោះ ដែលមានគ្នាចំនួន៥នាក់ និងកំពុងអ្នកជំងឺមកពេទ្យនៅភ្នំពេញ។ មន្រ្តីនគរបាលជាន់ខ្ពស់ បានបញ្ជាក់ថា
December 28, 2024









