Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីប្រកួតហ្គេមថ្នាក់ជាតិ ២០២៤ (Game Jam 2024) លើការបង្កើតហ្គេមប្រភេទអប់រំ ដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍ និងដើម្បីផ្តល់ឱ្យស្ត្រីវ័យក្មេងនៅកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹងដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការ​ចូលរួមពី​ក្រុមកុមារី ៨ក្រុម ដែលមានកម្រិតអនុវិទ្យាល័យចំនួន ៤ក្រុម និងវិទ្យាល័យ ៤ក្រុម ដែលមកពីក្លឹបសិក្សាក្រៅម៉ោង

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឲ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឲ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឲ្យបានសមស្រប ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម៖ *ទី១៖ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារ មកនៅត្រឹម៣០​(សាមសិប) ដុល្លារ។ *ទី២៖ e-Visa

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ហេតុការណ៍សិស្សវាយគ្នានៅក្នុងសាលា ញូវហ្គេតវ៉េអន្តរជាតិ (New Gate Way International School) នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យក្មេងប្រុសជំទង់ម្នាក់រងរបួស និងត្រូវបានម្តាយរបស់គាត់បង្ហោះតាម បណ្តាញសង្គម នាំឲ្យមានការចែកចាយខ្លាំងនោះ ត្រូវបាននគរបាលចុះទៅដោះស្រាយ​ និងសម្របសម្រួលបញ្ចប់ហើយ នៅចំពោះមុខឪពុកម្តាយក្មេងដែលពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលចុះទៅសួរនាំដល់ក្នុងសាលា ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា ដោយសារតែសិស្សៗដែលកើតជម្លោះវាយតប់គ្នានៅក្នុងសាលានោះមានអាយុ១១-១២ឆ្នាំ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាលរបស់យើងបានហៅឪពុកម្តាយសងខាង

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាភូមិន្ទភ្នំពេញ។ មិនខុសពីសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញសាក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ លើវិញ្ញាសាសរសេរលើកទី១ នេះផងដែរ។ សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅ ៣ ដំណាក់កាល ដោយដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវប្រឡងវិញ្ញសាសរសេរ រីឯ ដំណាក់កាលទី៣ បេក្ខជនត្រូវប្រឡងដោយការសម្ភាសផ្ទាល់មាត់តែម្ដង។ ទន្ទឹមនេះ មានបេក្ខជនចូលរួមសរុប ៥ ៦៩៤នាក់

    December 28, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ចំនួនជនគ្មានផ្ទះសម្បែងនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជាមួយការបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆ្នាំ២០២៤នេះ ខណៈវិបត្តិអតិផរណា និងតម្លៃផ្ទះឡើងថ្លៃស្ថិតនៅក្នុង ចំណោមកត្តាសំខាន់ៗនៅពីក្រោយការកើនឡើងនេះ។ នេះបើតាមក្រសួងអភិវឌ្ឍនគរូបនីយកម្ម និងលំនៅឋានអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានឱ្យដឹងទៀតថាមនុស្សប្រមាណ ៧៧១ ៤៨០នាក់ គ្មានផ្ទះសម្បែង ឬកើនឡើង១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមនុស្ស ប្រហែល ៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង ។ ក្រៅតែពីបញ្ហា អតិផរណា និងតម្លៃផ្ទះឡើងថ្លៃ គ្រោះមហន្តរាយធម្មជាតិ ការរើសអើងជាលក្ខណៈប្រព័ន្ធ និងការកើនឡើងចំនួនជនអន្តោប្រវេសន៍ ក៏ជាមូលហេតុនៅពីក្រោយការកើនឡើងចំនួនអ្នកគ្មានផ្ទសម្បែង នៅសហរដ្ឋអាមេរិកផងដែរ។

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវជន ស៊ូ សុបញ្ញា ជានិស្សិតមួយរូបទើបបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញា​បត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស។ សុបញ្ញា និងនិស្សិតដទៃទៀត ទើបនឹងទទួលបានសញ្ញាបត្រ ដែលពិធីចែក​សញ្ញា​បត្រធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ យុវជន ស៊ូ សុបញ្ញា ជានិស្សិតមកពីខេត្តកំពង់ចាម។ ក្រោយបញ្ចប់ការ​សិក្សា​មធ្យម​សិក្សាទុតិយភូមិនៅឆ្នាំ២០១៩ យុវជន សុបញ្ញា ទទួល​បានអាហា​រូប​ករណ៍​​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីសិក្សា​ថ្នាក់​ឧត្តមសិក្សា។ សុបញ្ញា បានចាប់យកការសិក្សា​ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ត​អង់​គ្លេស ផ្នែកទំនាក់ទំនង

    December 28, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump បានស្នើសុំជាផ្លូវការឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកផ្អាកច្បាប់ដែលអាចនាំឱ្យមានការហាមឃាត់លើ TikTok ដែលនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា លោកគួរតែមានពេលវេលា បន្ទាប់ពីការចូលកាន់តំណែងដើម្បីបន្ត «ដំណោះស្រាយនយោបាយ» ចំពោះបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ សំណើនេះ ត្រូវបានធ្វើឡើងដោយសំអាងលើអំណះអំណាងផ្ទាល់មាត់ដែលតុលាការគ្រោងនឹងបើកសវនាការក្នុងសំណុំរឿងនេះនៅថ្ងៃទី១០ ខែមករា ខាងមុខ ទាក់ទងនឹងភាពស្របច្បាប់នៃច្បាប់ ដែលកំណត់ថាក្រុមហ៊ុនមេចិនរបស់ TikTok គឺ ByteDance ត្រូវតែដកហូតកម្មសិទ្ធិរបស់ខ្លួន ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក។ ជុំវិញរឿងរ៉ាវនេះ សភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីខែមេសាដើម្បីហាមឃាត់វា លុះត្រាតែ ByteDance លក់កម្មវិធីត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

    December 28, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ បន្ដអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបក្រុមក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្អួតកាំបិតដាក់គ្នា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយឃើញវីដេអូចែកចាយតាមបណ្ដាញសង្គម ដែលក្មេងទំនើងកាន់កាំបិតបង្អួតគ្នា លោកបានបញ្ជាកម្លាំងស្រាវជ្រាវបន្ទាន់។ ជាលទ្ធផល ក្មេងទំនើងទាំង៣នាក់នោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី ចាប់ខ្លួនបញ្ជូនមកធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    December 28, 2024
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺជុំវិញបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ លួច Memory ក្នុងរថយន្តរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា បានឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្ត Lexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាកលេខមិនប្រក្រតីត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១លាន ២០ម៉ឺនរៀល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកនៅថ្ងៃនេះក៏បានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច

    December 28, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានលើកឡើងថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែររាប់ពាន់ឆ្នាំមកហើយ។ លោកបន្តថា ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯក ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល តាមការណ៍ពិតខ្លែងនេះ ដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឲ្យសុភមង្គល។ មន្ត្រីរូបនេះ លើកឡើងបែបនេះ ក្នុងឱកាសរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរីប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ លើកតម្កើនមរតកវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ វប្បធម៌ ស្របតាមយុទ្ធនាការ (ទស្សនាសៀមរាប ឆ្នាំ២០២៤) នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

    December 28, 2024