Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាង១ឆ្នាំដើមអាណត្ដិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល ដែលសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងមិនសំចៃកម្លាំងនោះឡើយ បំពេញការងារ ២៤ម៉ោង ក្នុងមួយសប្ដាហ៍ សហការប្រតិបត្ដិការងារប្រកបដោយគុណភាព ដើម្បីកែទម្រង់វិស័យសុខាភិបាល ឱ្យមានកាន់តែមានល្អប្រសើរឡើងជាបន្ដបន្ទាប់។ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីជាថ្លែងអំណរគុណ សម្រាប់ការប្រឹងប្រែងកន្លងមក និងជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់

    December 28, 2024
  • ព័ត៌មានអន្តរជាតិ

    (រ៉ាបាត)៖ យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានស្លាប់ បន្ទាប់ពីទូកជូនចំណាកស្រុកមួយគ្រឿងបានលិច នៅឯឆ្នេរសមុទ្រប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ។ ទូកនេះ ដែលដឹកមនុស្សប្រមាណ ៨០នាក់ កំពុងធ្វើដំណើរពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary របស់អេស្ប៉ាញ។ មានមនុស្សតែ ១១នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត ពីគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់នៃការធ្វើដំណើរតាមសមុទ្រ សម្រាប់ជនចំណាកស្រុក ដែលកំពុងព្យាយាមរត់គេចពីភាពក្រីក្រនិងជម្លោះ នៅក្នុងប្រទេសរបស់ពួកគេ។ ផ្លូវធ្វើចំណាកស្រុកតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលបានឆក់យកជីវិតជនចំណាកស្រុករាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel

    December 28, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានជនល្មើសមួយក្រុមបានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាហត្ថខេត្តសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់បានអត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់ យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង៦នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ និងបក្ខពួក ពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះ គឺពួកខ្លួនដាក់ជាប់ និងម៉ូតូស្រាប់។ មូលហេតុដោយសារ ក្រុមជនល្មើសខឹងជនរងគ្រោះយកដុំថ្ម

    December 28, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ចំនួន៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា។ បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប។ ជាលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ហើយបានសារភាព​ពួកគេ​ថ​តវីដេអូ​ខ្លីៗ​រួចបង្ហោះតាមបណ្ដា​ញសង្គម​ TikTok ចែកចាយ​ដ​ល់​ក្រុមសមា​ស​ភាពផ្សេង​ទៀ​តឲ្យដឹងថា ក្រុមខ្លួនមានអាវុធ​ និងចង់បង្អួតដល់ដៃគូរផងដែរ​ក្នុងការត្រៀ​ម​ប្រយុទ្ធក្នុងកាលៈទេ​សៈណាមួយនៅពេលក្រោយ។ ចំពោះវីឌីអូខាងលើនេះថត និងបាន​បង្ហោះកាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០​២​​៤​

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់នគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្ដខិតខំស្រាវជ្រាវស៉ើបអង្កេតស្វែងរកមុខសញ្ញាជនបរទេស ដែលលួចជ្រៀតចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ និងឈានដល់ការប្រព្រឹត្តបទល្មើសនានា។ ការណែនាំបែបនេះរបស់លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ ចូលប្រទេសរបស់ជនបរទេសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឲ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរ នៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។ បន្ថែមពីនេះ ត្រូវបង្កើនកិច្ចសហការ

    December 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់នៅទូទាំងប្រទេស ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីរួមចំណែកដល់ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។ ការចេញមកអំពាវនាវបែបនេះរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយនៅរាជធានីភ្នំពេញ ដែលអ្នកមើលការខុសត្រូវអគារមួយកន្លែង នៅតាមបណ្ដោយវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មិនបានផ្ដល់កិច្ចសហការល្អជាមួយកម្លាំងនគរបាលជំនាញ ដើម្បីចូលសង្គ្រោះហេតុការណ៍ដែលបានកើតឡើងឡើយ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអះអាងថា ការរារាំង

    October 28, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បានប្រកាសអាសន្នអាកាសធាតុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ដោយព្យុះ Trami ជាព្យុះដ៏កំណាចបំផុតមួយដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ មនុស្សជិត ១លាននាក់ កំពុងស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ឬស្នាក់នៅជាមួយសាច់ញាតិបងប្អូននៅឡើយ ក្រោយបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ឬក៏ត្រូវបង្ខំ ចិត្តជម្លៀសខ្លួនចេញដោយសារតែទឹកជំនន់ បង្កឡើងដោយព្យុះត្រូពិក Trami ដែលបានវាយប្រហារលើហ្វីលីពីនកាលពីថ្ងៃទី២២ ខែតុលា។ ឥលូវ ស្ថានការណ៍មិនទាន់ ទាំងបានធូរស្រាលផង ទីភ្នាក់ងារជាតិឧតុនិយមហ្វីលីពីន បាននិយាយថាព្យុះត្រូពិកឈ្មោះ កង្រី (Kong-rey) នឹងវាយប្រហារលើហ្វីលីពីន ដោយនាំមកជាមួយនូវ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅប៉ុន្មានម៉ោងខាងមុខនេះ។

    October 28, 2024
  • PR

    ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol Concert រដូវកាលទី2 ជិតចូលមកដល់ ក្រុមការងារជាច្រើននាក់កំពុងមមាញឹកដំឡើងឆាកដ៏បំផុតលំដាប់អន្តរជាតិ មានតែមួយគ្មានពីរដើម្បីចាំទទួលកំពូលតារាចម្រៀង PSY ។ បទពិសោធន៍ជាមួយឆាកដ៏ធំលំដាប់ពិភពលោកដំបូងគេបង្អស់ក្នុងស្រុកខ្មែរ ដែលមានអេក្រង់ LED ដ៏ទាក់ទាញ ភ្លើងពណ៌ដ៏ទំនើប ដ៏អស្ចារ្យ យ៉ាងទាន់សម័យលំដាប់អន្តរជាតិ ប្រព័ន្ធសំលេងច្បាស់ល្អលំដាប់ពិភពលោកប៉ុន្តែពេលនេះក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានមកជូនអ្នកគាំទ្រទាំងអស់។ GANZBERG លេងឆាកធំ នាំកំពូល IDOL លំដាប់ពិភពលោក និងកំពូលអ្នកចម្រៀងលំដាប់ប្រទេសជាច្រើនរូបជួបគ្នាសាងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន។ ប្រញាប់ទៅទិញជួប IDOL កុំឱ្យឱកាសមាសតែម្តងក្នុងជីវិតរំលងហួសណា! GANZBERG រូបរាងថ្មី

    October 28, 2024
  • PR

    រាជធានីភ្នំពេញ៖ RuthKo តារាចម្រៀង Hip-Hop ដ៏ល្បីពី KlapYaHandz ត្រូវបានជ្រើសតាំងជាទូតសុឆន្ទៈ សម្រាប់ភេសជ្ជៈ IDOL ភេសជ្ជៈសម្រាប់យុវវ័យសម័យថ្មី។ RuthKo បានឆាបឆក់យកបេះដូង អ្នកគាំទ្រតាម រយៈសំឡេងប្រកបដោយភាពច្នៃប្រឌិត ទំនុកច្រៀងទាក់ចិត្ត និងទំនាក់ទំនងយ៉ាងពិតប្រាកដជាមួយ ទស្សនិកជនរបស់គាត់។ ឥទ្ធិពលរបស់ RuthKo មានលើសពីតន្រ្តីទៅទៀតដែលបង្ហាញឱ្យឃើញពីវប្បធម៌ របស់យុវជននិងនាំមកនូវថាមពលថ្មីសម្រាប់ការ កម្សាន្តទូទាំងប្រទេស។ RuthKo បានបង្ហើបថា “ខ្ញុំបាទមានកិត្តិយសដែលបានក្លាយជាចំណែកមួយនៃគ្រួសារ IDOL ហើយក្នុងនាមជាទូតសុឆន្ទៈដំបូងគេ។ IDOL បានបង្ហាញពីឆន្ទៈ កម្លាំងថាមពល និងភាពពិតប្រាកដមួយសម្រាប់ ខ្លួនឯង—តម្លៃក្នុងសិល្បៈតន្រ្តីដែលខ្ញុំបង្កើត និងជីវិតរបស់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍

    October 28, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ធុងសំរាម ចំនួន ៤០៤ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។ ពិធីប្រគល់ និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា  អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីលោក ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, លោក កែន សិរីរដ្ឋា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន

    October 28, 2024