- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ឥណទាន ប្រមាណ៤៤០លានដុល្លារ ដល់វិស័យកសិកម្ម ដើម្បីជំរុញការដាំដុះ ផលិត និងកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តល់ឥណទានដល់កសិករ និងអ្នកកែច្នៃក្នុងទំហំទឹកប្រាក់ប្រមាណ៤៤០ លានដុល្លារនេះ ដោយមើលឃើញពីតម្រូវការផ្នែកហិរញ្ញវត្ថុលើវិស័យកសិកម្ម ហេតុនេះហើយទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការផ្តល់ឥណទានទៅលើវិស័យកសិកម្ម ដើម្បីបង្កើនផលិតកម្ម ការកែច្នៃ សំដៅដល់ការជំរុញនាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។ លោកបន្តថា
July 26, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ ទិវាមច្ឆជាតិ ១កក្កដា នៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តិទៅយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីរាជការ យុវជន និងពលរដ្ឋ។ ពិធីនេះ ដឹកនាំនិងអញ្ជើញជាអធិបតីភាពពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយបានលែងកូនត្រីពូជចំរុះជាង ២ម៉ឺនក្បាល ចូលអាងទឹកតាវ៉ាន់ ឬហៅថាទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា
July 26, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ និងសិស្ស-និស្សិត ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន នៅតាមវត្តអារាម ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូលផងដែរ។ ការអំពាវនាវយ៉ាងដូច្នេះរបស់លោក អ៉ឹង គឹមលាង បានធ្វើឡើងក្នុងព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកចំនួន ៣ពាន់ដើមរួមមាន៖ កូនរាំង, តាអួរ, ផ្ទោល, កន្សែង, ម្តេញ និងសណ្តាន់ ត្រូវបានយកទៅដាំលើផ្ទៃដីព្រៃលិចទឹករីករឹល ចំនួន ២ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍
July 11, 2024 - ព័ត៌មានជាតិ
(បរទេស)៖ បន្ទាប់ពីមានការលើកឡើង និងការបង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំងទៅលើការឃ្លាំមើលទាក់ទាក់នឹងឯកជនភាព (មើលសារ ឬរូបភាព) របស់អ្នកប្រើប្រាស់។ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីផ្ញើសារលើពិភពលោក បាននាំគ្នាបញ្ចូលនូវបច្ចេកវិទ្យាមួយដែលមានឈ្មោះថា End-to-end encryption ឬ E2EE។ តើ End-to-end encryption ឬ E2EE គឺជាអ្វី ហើយវាដំណើរការយ៉ាងដូចម្ដេច? E2EE គឺជាវិធីសាស្រ្តមួយដែលត្រូវបានគេប្រើដើម្បីរក្សាសុវត្ថិភាពការហៅទូរស័ព្ទ ឬសាររបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Chat ណាមួយ ដោយមិនអនុញ្ញាតឱ្យភាគីទី៣ អាចលួចស្ដាប់ការសន្ទនា ឬអានសារបានឡើយ ក្នុងនោះសូម្បីតែអ្នកផលិតកម្មវិធីនោះដោយផ្ទាល់ក៏មិនអាចចូលទៅស្ដាប់ និងអានសារបានផងដែរ។ និយាយជារួម នៅពេលដែលលោកអ្នកផ្ញើសារទៅឱ្យនរណាម្នាក់ នោះ E2EE វានឹងធ្វើការបំប្លែងសារនោះចេញជាកូដសម្ងាត់ ដែលមិនអាចមាននរណាស្ដាប់
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ជាទូទៅ សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តង ក្នុងរង្វង់៣ឆ្នាំ ដើម្បីផ្តល់សេវាពិនិត្យ ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ នៃការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ ប៉ុន្តែរដ្ឋបាលសារពើពន្ធអាចចុះធ្វើសវនកម្មក្នុងពេលណាមួយ ក៏បានក្នុងករណីរកឃើញថា សហគ្រាសស្ថិតក្នុងចំណាត់ថ្នាក់ ជាសហគ្រាសដែលមានហានិភ័យខ្ពស់ ឬមានភាពមិនប្រក្រតី ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។ លោកបន្តទៀតថា ដើម្បីជួយគាំទ្រដល់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ អគ្គនាយកដ្ឋានពន្ធដារ បានយកចិត្តទុកដាក់ក្នុងការបន្តធ្វើឲ្យប្រសើរឡើង ជាបន្តបន្ទាប់នូវការផ្ដល់សេវាអ្នកជាប់ពន្ធ ក្នុងគោលដៅលើកកម្ពស់វប្បធម៌បង់ពន្ធ និងពង្រឹងអនុលោមភាពសារពើពន្ធ ដែលនឹងធានាបាននូវចីរភាពចំណូល សម្រាប់ជាប្រយោជន៍នៃថវិកាជាតិ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។ លោក គង់ វិបុល បានលើកឡើងបែបនេះ
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យទុកសម្រាប់កូនចៅជំនាន់ក្រោយ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង
July 11, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ដើមឈើធំៗល្មមស្រស់ស្អាតជាអត្តសញ្ញាណជាតិ ជាប្រភេទឈើរបស់កម្ពុជា ២៦,០០០ដើម កំពុងដាក់ដាំក្នុងក្រុងសៀមរាប នេះបើតាម page (ប្រាក់ សោភ័ណ-Prak Sophoan) និង Facebook ផ្លូវការរបស់លោក ប្រាក់ សោភ័ណ (Prak Sophoan) អភិបាលខេត្តសៀមរាប បានបង្ហោះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យ «ពុកម៉ែបងប្អូនចូលរួមជួយថែរក្សារ មេត្តាជួយស្រោចទឹកព្រឹកល្ងាច ដើម្បីជាម្លប់ដល់ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសលើកសម្រស់ក្រុងយើងនិងបង្កើតម្លប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។សូមចូលរួមបំពេញក្តីស្រមៃបៃតងនៃខេត្តសៀមរាបយើង❤️️»៕ ផ្តល់សិទ្ធិដោយ៖ Fresh News
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាជនលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។ ការដាក់ចេញនូវគោលដៅនេះ ស្របពេលដែលកម្ពុជា បានដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars)
July 11, 2024 - PR
(ភ្នំពេញ ១០ កក្កដា ២០២៤) – តើភាពអស្ចារ្យ…ថ្មី…ប្លែកនេះជាអ្វីទៅ? ហេតុអ្វីបានជាកំពូលតារាល្បីៗ និងអ្នកជំនួញធំៗប្រចាំប្រទេសជាច្រើនរូបមានវត្តមាននៅក្នុងផ្សារទំនើប Chip Mong 271 Mega Mall? តាមពិត គឺបែបនេះសោះ ជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “Galaxy Unpacked” របស់សាមសុង ការបង្ហាញកំពូលតួឯក Galaxy Z Series ជំនាន់ថ្មីប្រចាំឆ្នាំ 2024 នេះសោះ! ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗ ក្នុងនោះយើងឃើញមាន៖
July 11, 2024 - ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនលើសការផ្គត់ផ្គង់នៅឆ្នាំក្រោយ ដែលផ្ទុយពីការព្យាករកន្លងមកដែលថាមានលើសតម្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការផ្លាស់ប្តូរការព្យាករនេះបានកើតឡើងបន្ទាប់ពីអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលរួមគ្នាហៅថា OPEC+ បានពង្រីកការកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេរហូតដល់ឆ្នាំក្រោយនៅឯកិច្ចប្រជុំកាលពីខែមុន។ ក្រុមប្រទេសផលិតនេះបាននិងកំពុងរឹតបន្តឹងទិន្នផលតាំងពីចុងឆ្នាំ២០២២មក ដើម្បីពង្រឹងទីផ្សារប្រេងក្នុងគ្រាដែលមានការធ្លាក់ចុះតម្រូវការ អត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះខ្លាំងនៃទិន្នផលផលិតកម្មរបស់សហរដ្ឋអាមេរិក។ ប្រសិនបើទីផ្សារធ្លាក់ចូលទៅក្នុងឱនភាព ក្រុមហ៊ុនចម្រាញ់ប្រេងនឹងត្រូវបង្ខំចិត្តយកប្រេងឆៅចេញពីស្តុកមកចម្រាញ់ដើម្បីបំពេញតម្រូវការ។ ការយកប្រេងឆៅចេញពីស្តុកនេះនឹងជំរុញឱ្យប្រេងឡើងថ្លៃ។ ទីភ្នាក់ងារថាមពលអន្តរជាតិ (EIA) បានឱ្យដឹងថា នៅឆ្នាំក្រោយឱនភាពប្រេងនឹងមានចំនួនតិចជាងឆ្នាំនេះ។ ទីភ្នាក់ងារ EIA បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យថាមពលរយៈពេលខ្លីប្រចាំខែរបស់ខ្លួនថា តម្រូវការប្រេងសកលនឹងមានជាមធ្យមប្រហែល ១០៤,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៅឆ្នាំក្រោយ ខណៈពេលដែលការផ្គត់ផ្គង់នឹងមានប្រហែល ១០៤,៦លានបារ៉ែលក្នុងមួយថ្ងៃ។ ក្នុងការព្យាករមុនរបស់ខ្លួន ទីភ្នាក់ងារ EIA បានព្យាករថា
July 11, 2024








