Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង

    July 11, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួមពី អភិបាលរងក្រុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានគួសបញ្ជាក់ថា ក្រុងសៀមរាប គឺជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ

    July 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២លាននាក់ (២,២២៩,៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោករដ្ឋលេខាធិការ កត្តា អ៊ន បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ

    July 11, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន

    July 11, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមការងារដឹកនាំគម្រោង Angkor Water Resilience ដែលមានអាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ បានជួបប្រជុំគ្នាដើម្បីពិនិត្យវាយតម្លៃការអនុវត្តការងារកន្លងមក និងផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចកទេសសម្រាប់អនុវត្តការងារបន្តទៀត។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធដោយ៖ Fresh News

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញកាលពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល Fresh News ទទួលបាន។ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់នាំចូល ផ្គុំ ចែកចាយ កាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ខុសច្បាប់។ កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងលេខ ៣៥៣ បទ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្ក្រាប ការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ដែលជាសកម្មភាពបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពសេវាទូរគមនាគមន៍

    July 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្នើដល់សាធារណជនចូលរួមរាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា ករណីបានដឹងពីការលក់ ការចែកចាយ ការដំឡើង ឬការប្រើប្រាស់ឧបករណ៍ និងសេវាទូរគមនាគមន៍ខុសច្បាប់ តាមរយៈលេខទូរស័ព្ទ ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ដោយនិយ័តករទូរគមនាគមន៍កម្ពុជានឹងរក្សាការសម្ងាត់ជូន។ ការស្នើនេះធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ស្តីពីការនាំចូល ការផ្គត់ផ្គង់ និងការចែកចាយគ្រឿងសម្ភារបរិក្ខារ និងការប្រើប្រាស់សេវាទូរគមនាគមន៍ខុសច្បាប់ ដែលបានចេញផ្សាយនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ការចេញសេចក្ដីជូនដំណឹងនេះ ដោយសារនាពេលកន្លងមក មានបុគ្គលមួយចំនួនបានប្រើប្រាស់សេវាអ៊ីនធឺណិត ដែលផ្តល់ដោយក្រុមហ៊ុន Starlink ដែលជាក្រុមហ៊ុនពុំមានអាជ្ញាបណ្ណក្នុងការធ្វើប្រតិបត្តិការ និងផ្តល់សេវាអ៊ីនធឺណិតនៅប្រទេសកម្ពុជា ក៏ដូចជានាំចូលនិងចែកចាយឧបករណ៍ផ្តល់សេវាអ៊ីនធឺណិតក្លែងក្លាយ ហើយអះអាងថាជារបស់ក្រុមហ៊ុន Starlink ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពសេវាទូរគមនាគមន៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីទប់ស្កាត់នូវការប្រើប្រាស់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ខុសច្បាប់ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់

    July 4, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ពិធីប្រកាសចូលកាន់មុខតំណែង លោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន ត្រូវបានរៀបចំធ្វើឡើង នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធីនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

    July 4, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយបន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov នៅមន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។ លោក Austin ក៏បានផ្តល់សញ្ញាគាំទ្រចំពោះបំណង​របស់​អ៊ុយក្រែន​ ក្នុង​ការ​ចូល​ជា​សមាជិក​របស់អង្គការណាតូ (NATO) ផងដែរ។ ដោយសំដៅទៅលើកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍ក្រោយក្នុងទីក្រុងវ៉ាស៉ីនតោន លោក Austin បញ្ជាក់ថា «យើងនឹង​ចាត់​វិធានការ​ដើម្បី​កសាង​ស្ពាន​ឆ្ពោះទៅ​កាន់​សមាជិកភាព​ណាតូ​ សម្រាប់​អ៊ុយក្រែន»។ បើតាម

    July 3, 2024