- Naren
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍មកថា បានបោះបង់ក្រុមហ៊ុន Sony ងាកមកចាប់ដៃជាមួយ Samsung ជំនួសវិញ ដើម្បីធ្វើជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ានៅលើ iPhone 16 របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីរាយការណ៌ថ្មីរបស់ The Elec បានសសេរថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung System LSI សម្រាប់កាមេរ៉ាគោលរបស់ iPhone 16 ជាជាងសិនស័រ Sony ដែលមានបញ្ហាលើពីរចំណុចសំខាន់។
July 3, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ស្ពឺ ដោយលោក ជាម ច័ន្ទសោភ័ណ ជំនួសលោក វ៉ី សំណាង ត្រូវទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះមានវត្តមានចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីរាជការជាច្រើន បានចូលរួម។ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ២ចំណុចដែលចាប់អារម្មណ៍ខ្លាំងបំផុតក្នុងខេត្តកំពង់ស្ពឺកន្លងមក គឺហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវ៉ឹង នេះហើយដែលជាគោលបំណងកាត់បន្ថយ គ្រោះថ្នាក់ចារចរណ៍ ដែលសម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ និងមួយទៀតគឺការទាក់ទាញអ្នកវិនិយោគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ដែលបានរាយខ្សែភ្លើងតជាប់រ៉ឺម៉កលក់បន្លែការពារខ្លាចចោរលួចបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ កាលពីវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នោះនៅក្នុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យនោះ។ ក្រោយគេចខ្លួនបានរយៈពេល៣ថ្ងៃនៅព្រឹកថ្ងៃទី៣ ខែកក្កដា ជនល្មើសក៏បាននាំប្រពន្ធ និងកូនស្រីម្នាក់ ចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីទោសកំហុស។ ជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស អាយុ៥៤ឆ្នាំ មុខរបរលក់បន្លែ រីឯប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ ហើយកូនស្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកក្មេងប្រុសដែលស្លាប់នោះឈ្មោះ សន
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដា្ឋនអត្តសញ្ញាណកម្ម បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតានៅទីតាំងក្នុងផ្សារអីអនម៉លសែនសុខ ដោយធ្វើការចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ និងអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ។ យោងតាមលិខិតរបស់លោក តុប នេត អគ្គនាយក នៃអគ្ននាយកដ្ឋានអត្តសញ្ញាណកម្ម បានពន្យល់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅវេលាម៉ោង ១១៖១១នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។ លោក ហោ ណាំបូរ៉ា គឺជាអតីតឯកអគ្គរាជទូតរបស់កម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន។ ប្រទេសចុងក្រោយដែលលោកបំពេញការងារជាឯកអគ្គរាជទូត គឺនៅប្រទេសឥណ្ឌូនេស៊ី ហើយចប់អាណត្តិនៅខែមីនា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ Fresh News
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការដែលរាជរដ្ឋាភិបាល ឬស្ថាប័នមួយចំនួនព្យាករណ៍ និងវាយតម្លៃថា កំណើនសេដ្ឋកិច្ចកើនឡើងក្នុងកម្រិតណាមួយ គឺដោយសារតែសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន ដែលធ្វើឱ្យការព្យាករណ៍ទទួលបានកំណើនវិជ្ជមាន។ លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងបែបនេះ គឺឆ្លើយនឹងសំណួរ ដែលលើកឡើងថា ហេតុអ្វីការព្យាករណ៍សេដ្ឋកិច្ច មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពោលគឺ បើយោងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤នេះ ដែលធ្វើឡើងដោយស្ថាប័នផ្សេងៗដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានណែនាំដល់ម្ចាស់ក្បាលដី ដែលរស់នៅសងខាងព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ការចាក់ដីរំលោភយកដីព្រែក និងត្រូវរុះរើចេញជាបន្ទាន់នូវរាល់សំណង់សង់លើដីចំណីព្រែកមកប្រើប្រាស់ជាប្រយោជន៍ឯកជន ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ដើម្បីកំណត់ព្រំដីរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន។ លោក ជិន ប៊ុនធឿន បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែង ដើម្បីបញ្ជៀសរាល់ការលិចលង់ និងការកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរឡើងវិញ នៅត្រង់ចំណុចខាងមុខបុរីសម្បត្តិមាស ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន នៅក្នុងដំណើរដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែងនេះដែរ បានបញ្ជាក់ថា ព្រែកអូរវែងត្រូវបានម្ចាស់ក្បាលដីនៅសងខាងព្រែកនេះ
July 3, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤,៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ តួលេខនេះបង្ហាញពីកំណើន ១០,៤% បើគិតជាបរិមាណ និងកើនឡើង ៣២% បើគិតពិតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាសែត VN Express បានរាយការណ៍ថា ប្រទេសវៀតណាមប្រមូលផលស្រូវលើផ្ទៃដីចំនួន ៣,៤៨លានហិចតានៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ០,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នផលជាមធ្យមបានកើនឡើងដល់ ៦,៧តោនក្នុងមួយហិចតា កើនឡើង ០,៧តោនក្នុងមួយហិចតា ដែលនាំឱ្យទិន្នផលសរុបកើនឡើងដល់ ២៣,៣លានតោន កើនឡើង ១,៦%
July 3, 2024 - ព័ត៌មានអន្តរជាតិ
(ទីក្រុងបង់ហ្កាលូរុ)៖ តម្លៃប្រេងឆៅបានកើនឡើងជិត ១ភាគរយក្នុងការជួញដូរនៅថ្ងៃអង្គារដែលបានធ្វើឱ្យមានកំណើនដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែដោយសារការរំពឹងថានឹងមានការកើនឡើងតម្រូវការក្នុងរដូវសម្រាកលំហែរកាយនៅរដូវក្តៅ និងដោយសារការរំខានដល់ការផ្គត់ផ្គង់ដែលអាចបបណ្តាលមកពីព្យុះ Beryl។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨៧ភាគរយដល់ ៨៧,៣៥ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៨យប់ម៉ោងនៅកម្ពុជា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសា។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៨៤សេន ឬ ១,០១ភាគរយនៅតម្លៃ ៨៤,២២ដុល្លារបន្ទាប់ពីបានឡើងថ្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី២៦ ខែមេសា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងកើនឡើងនៅពេលដែលរដូវធ្វើដំណើរនារដូវក្តៅមកដល់ និងនៅថ្ងៃបុណ្យឯករាជ្យក្នុងសប្តាហ៍នេះ។ សមាគមរថយន្តអាមេរិកបានព្យាករថា ការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនឹងកើនឡើង ៥,២ភាគរយខ្ពស់ជាងនៅឆ្នាំ២០២៣ ដោយការធ្វើដំណើរតាមរថយន្តកើនឡើង ៤,៨ភាគរយ។
July 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញបំណងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដែលមានសក្តានុពលមានដូចជា វិស័យឧស្ម័ន និងប្រេង, វិស័យសុខាភិបាល, មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ, វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង វិស័យយានយន្ត។ លោក Lee Q. Shim បានបញ្ជាក់ពីបំណងវិនិយោគនៅកម្ពុជា ក្នុងពេលចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ដោយក្តីរីករាយចំពោះបំណង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
July 3, 2024









