- Naren
- ព័ត៌មានជាតិ
(ជប៉ុន)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៥អង្គ ក្នុងនោះនិមន្គពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន ២អង្គ នៃខេត្តកាណាហ្កាវ៉ា និងព្រះសង្ឃថៃ ១អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ
October 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េ អំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ ផ្តល់សិទ្ធិដោយ៖ Fresh News
October 28, 2024 - PR
Mogan Tower, ភ្នំពេញ, ថ្ងៃទី 10 ខែតុលា ឆ្នាំ 2024 ៖ Xiaomi មានមោទនភាពក្នុងការដាក់បង្ហាញ ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ បច្ចេកវិទ្យានៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូបពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល។ ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងរូបភាពច្បាស់ រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នានៃការរចនាយ៉ាងរលើបរលោង
October 12, 2024 - PR
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ ហុងដា Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ ។ គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនូវវត្តមាន Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូលនៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយគុណតម្លៃជាទីមោទនៈ។ យើងឃើញថា
September 14, 2024 - PR
វីសាអ៉ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ដែលតំណាងឱ្យនិមិត្តសញ្ញានៃភាពរុងរឿង ផ្តល់ជូនអតិថិជននូវការប្រើប្រាស់ឥណទានជាសាច់ប្រាក់រហូតដល់ទៅ៥០%នៃឥណទានសរុប កញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ១លានដុល្លារអាមេរិក និងឯកសិទ្ធិពិសេសជាច្រើនទៀតដើម្បីទទួលបានបទពិសោធន៍លំដាប់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបាន។ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៉ីនហ្វីនីតក្រេឌីតកាត តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។ ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។ លោក ហាន ប៉េងក្វាង
August 18, 2024 - PR
ភ្នំពេញ ថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ 2024 ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថាផាន់) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុនស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ)អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU)លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅតែបន្តកើនឡើង។
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមអ្នករុករក បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច៕ ផ្តល់សិទ្ធិដោយ៖ Fresh News
July 29, 2024 - បច្ចេកវិទ្យា
ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់។ ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ OPPO
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហគ្រាសចំនួន៥ ១៤៤ សហគ្រាស បានមកចុះបញ្ជីដោយជោគជ័យ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះសហគ្រាសដែលចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៤ ៧៨៤ សហគ្រាស។ បើតាមអគ្គនាយកដ្ឋានពន្ធដារ សហគ្រាសទាំងជាង ៥ពាន់ដែលបានមកចុះបញ្ជី ក្នុងនោះសហគ្រាសជាប់ពន្ធធំមានចំនួន ៣០៦ ,ជាប់ពន្ធមធ្យម ២ ៣៣៣ និងសហគ្រាសជាប់ពន្ធតូចមានចំនួន ២ ៥០៥។ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងដែរថា ក្នុងរយៈពេល៦ខែនេះ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយ និងបញ្ចប់ការងារសវនកម្មពន្ធដារគ្រប់ប្រភេទ លើសហគ្រាសសរុបចំនួន ៦ ៤១៨ ករណី ដែលជាកម្មវិធីសវនកម្មចាស់ និងបានដោះស្រាយសំណុំឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ
July 26, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅម្ដុំផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ឆេះផ្ទះពលរដ្ឋ ៥ល្វែង ប៉ុន្តែករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ នៅក្នុងអំឡុងពេលកើតហេតុភ្លាមៗនោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នគរបាល អាវុធហត្ថ ទាហាន ចុះអន្តរាគមន៍ភ្លាមៗ ដោយជួយគ្រប់គ្រងស្ថានការណ៍ មិនឲ្យឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។ បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងខាងស្នងការដ្ឋាន បានប្រើប្រាស់ឡានទឹក សរុប ១៤គ្រឿង
July 26, 2024








