Naren
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ ទី៣ ខែកក្កដានេះបានរាយការណ៍ថាមនុស្សជាង ២៤០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅឯ ភាគខាងកើតនៃប្រទេស ស្របពេលព្យុះភ្លៀងកំពុងលុកលុយតំបន់ជាច្រើន និងធ្វើឱ្យកម្ពស់ទឹកទន្លេ Yangtze រួមទាំងទន្លេដទៃទៀតហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថាព្យុះភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាជន ៩៩១ ០០០នាក់ នៅក្នុងខេត្ត Anhui និងបង្ខំឱ្យមនុស្សអាជ្ញាធរជម្លៀស មនុស្ស ២៤២ ០០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាពគិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនដដែលនេះ គិតត្រឹមម៉ោង ៤រសៀល កាលពីថ្ងៃអង្គារ ព្យុះភ្លៀងបានបង្កការខូចខាតធ្ងន់ធ្ងរ នៅក្នុងតំបន់ និងស្រុកចំនួន៣៦ នៅក្នុងខេត្ត

    July 3, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ការចែកចាយរថយន្តអគ្គសិនីរបស់ក្រុមហ៊ុន Tesla នៅត្រីមាសដែលបញ្ចប់នៅខែមិថុនានេះ ទំនងជាធ្លាក់ចុះ ៦% ជាលើកដំបូង ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលមួយនេះ បានកំណត់ថានឹងប្រកាសការធ្លាក់ចុះពីរត្រីមាសជាប់គ្នា ដោយសារទាក់ទងនឹងការប្រកួតប្រជែងដ៏តឹងរឹងនៃរថយន្តអគ្គសិនីរបស់ចិន និងតម្រូវការយឺត ព្រោះកង្វះម៉ូដែលថ្មីដែលមានតម្លៃសមរម្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនផលិតរថយន្តរបស់ Elon Musk មួយនេះរំពឹងថា នឹងលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ៤៣៨,០១៩គ្រឿង ពីខែមេសា ដល់ខែមិថុនា។ នេះបើយោងតាមការសន្និដ្ឋានរបស់អ្នកវិភាគ១២រូបមកពីស្ថាប័ន LSEG ខណៈ៧នាក់ក្នុងចំណោមអ្នកទាំងនោះ មិនរំពឹងច្រើនទេពីការលក់រថយន្ត។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅថ្ងៃច័ន្ទសប្តាហ៍នេះ បានធ្លាក់ចុះ ៦.១% បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់ចិនដូចជា

    July 3, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អ្នកឧកញ៉ា ម៉ៅ ចំណាន  បានគូសបញ្ជាក់ថា សមាគមសិល្បករខ្មែរ គ្រោងចេញវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិក។ ការលើកឡើងរបស់អ្នកឧញ៉ា បានធ្វើឡើងនៅក្នុងឱកាសដឹកនាំ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន

    July 3, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះរាជាគណៈកិត្តិយសនិងជាព្រះចៅអធិការ វត្តតាសុត បានប្រគេនថវិកាចំនួន ១ម៉ឺនដុល្លារ ទុកជាការចូលរួមចំណែកក្នុងការកសាង ព្រះវិហារថ្មីវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។ ព្រះធម្មវនវាសី បណ្ឌិត ចន្ទ មុនី បានបញ្ជាក់ពីការប្រគេនថវិកាសម្រាប់កសាងព្រះវិហារដូចនេះ នាឪកាសដែរព្រះអង្គ និងលោកស្រី ចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង ដែលបាននិមន្ត និងអញ្ជើញចូលរួមពិនិត្យមេីលដំណើរការកសាងព្រះវិហារថ្មី វត្តសម្ដេច

    July 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកក្កដានេះបាន កោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខមកសួរនាំ ក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមចោទថាបាន កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល។ ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គមនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្កូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។ បច្ចុប្បន្នមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ

    July 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនកុំឲ្យចោរលួច បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកបុរសនោះរួចគេចខ្លួនទាំងគ្រួសារ និងលើកសពក្មេងប្រុស រងគ្រោះដាក់លើរ៉ឺម៉ក ទៅជាមួយបាត់ទៀត ដោយពុំដឹងថាយកទៅចោលនៅទីណានោះទេ។ ចំណែកក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ក្រោយពីបាត់ក្មេងប្រុសនោះ បាននាំគ្នាតាមរកគ្រប់ច្រកល្ហក ប៉ុន្តែមិនបានឃើញនោះទេ ក៏សុំអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបឃើញពីសកម្មភាពកូនឆក់ខ្សែភ្លើង និងត្រូវបុរសអ្នកលក់នោះដឹកសពចេញគេចខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពដូចការរៀបរាប់ខាងលើនោះ។ ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម

    July 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា បានសម្រេចការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើបច្ចុប្បន្នភាព និងវាស់វែងកំណើនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមាន ភាពល្អប្រសើរ។ ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូរគោលគណនេយ្យជាតិ ឬផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ និងគោលបំណងជាចម្បងនៃការផ្លាស់ប្តូរ នេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២។ លោកបានលើកឡើងថា

    July 2, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសផ្លាស់ប្តូរមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនលោកឧត្តមសឹនីយ៍ត្រី ជូន សុភ័ក្រ្ភ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។ នៅក្នុងពិធីនេះក៏មានការចូលរួមលោក សំ ឃិតវៀន អភិបាលស្ដីទីខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី ជូន សុភ័ក្រ្ភ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ដែលត្រូវបានតែងតាំងជានាយរងសេនាធិការកងទ័ពជើងគោក។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់

    July 2, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានណែនាំឲ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ។ មានប្រសាសន៍ណែនាំបែបនេះខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្ត បានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទាំងនេះតម្រូវឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី

    July 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ១សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp បានក្លាយចលនាជាតិនិយម ដើម្បីគាំទ្រ និងលើកទឹកចិត្តចំពោះអ្វីដែលខ្មែរខិតខំផលិតបាន ដើម្បីប្រកួតប្រជែងខាងបច្ចេកវិទ្យាជាមួយប្រទេសផ្សេងៗ ហើយការប្រើប្រាស់ CoolAppនេះ

    July 2, 2024