- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា តម្លៃទីផ្សារអចលនទ្រព្យ នៅខេត្ដព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ហាក់មានការនៅត្រឹង ដែលមិនទាន់មានការថយចុះទៅតាមទីផ្សារ ដែលជាបញ្ហាប្រឈមមួយ ទាមទារឲ្យត្រូវមានការដោះស្រាយ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «តម្លៃទីផ្សារអចលនទ្រព្យ នៅក្នុងខេត្ដព្រះសីហនុ ដូចជាមិនទាន់ថយចុះ គួរឲ្យកត់សម្គាល់នៅឡើយទេ ហាក់ដូចថា
June 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call
June 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន ចំនួន១១ មកពីទីក្រុងសៀងហៃ ឆីងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។ ក្រុមហ៊ុនទាំងនោះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក)
June 22, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ត្រឹមតែរយៈពេលជាងមួយថ្ងៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានបាត់បង់តំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ខណៈអ្នកដែលមកជំនួសតំណែងគឺជាក្រុមហ៊ុន Microsoft បន្ទាប់ពីការធ្លាក់ចុះ ៣.៤ភាគរយនៃតម្លៃភាគហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា តម្លៃក្រុមហ៊ុន Nvidia បានធ្លាក់ចុះមកនៅត្រឹម ៣.២២ពាន់ពាន់លានដុល្លារ ពីតម្លៃមុននៅដើមសប្តាហ៍នេះ ៣.៣៤ពាន់លានដុល្លារ ខណៈដែល Microsoft បន្តរក្សាតម្លៃទីផ្សារលើសពី ៣.៣០ពាន់ពាន់លានដុល្លារ។ ក្រុមហ៊ុនយក្សអាមេរិក Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដ៏មានតម្លៃបំផុតរបស់ពិភពលោកនៅដើមសប្តាហ៍នេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើងសម្រាប់បន្ទះឈីបរបស់ខ្លួនដែលផ្តល់ថាមពលដល់កម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ Nvidia
June 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេស ក្រុម MMO ឱ្យបញ្ឈប់ជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្ម ហើយងាកមកធ្វើមាតិការអប់រំវិញ ដើម្បីចំណេញនយោបាយជាតិ។ លោកបណ្ឌិតបានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការផ្សព្វផ្សាយជញ្ជ្រំដដែលព័ត៌មានឃាតកម្មឃោរឃៅ បានធ្វើឱ្យ បំបាក់ផ្នត់គំនិតខ្មែរ ដែលនាំគ្នាជជែកតែរឿងឃាតកម្ម ហើយម្យ៉ាងទៀត ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យអន្តរជាតិមើលងាយ មិនថា ទេសចរ ឬ អ្នកវិនិយោគនោះទេ វាអាចធ្វើឱ្យគេខ្លាចមិនហ៊ានមកកម្សាន្តឬ វិនិយោគនៅកម្ពុជា ។ លោកបណ្ឌិត បានបន្តថា «លើសពីនេះចំពោះ MMO ឬ បណ្ដាញសង្គមបានយក រូបភាពឧកញ៉ាមកលេងសើចដែលអាចប៉ះពាល់ដល់ជនរងគ្រោះ២នាក់គូដណ្ដឹងដែលបានស្លាប់ទៅ
June 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានគូសបញ្ជាក់ឲ្យដឹងថា ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នៅខេត្ដព្រះសីហនុ ក្នុង១ឆ្នាំៗ មានប្រមាណជាង ៤,២០០ដុល្លារ ដែលឈរលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «យោងតាមស្ថិតិដែលបានធ្វើជំរឿនថ្មីៗ កន្លងទៅនេះចំណូល GDP របស់ប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ និងក្នុងមួយឆ្នាំ ចន្លោះ១៦០០ ទៅ១៧០០ដុល្លារ ប៉ុន្ដែសម្រាប់ខេត្ដព្រះសីហនុ
June 21, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា មន្ត្រីគយសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានចេញប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធចំនួន ២គ្រឿង ពាក់ផ្លាកលេខថៃ ដែលកំពុងចរាចរណ៍នៅក្នុងខេត្តកោះកុងនៅចំណុចផ្លូវបេតុង ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ប្រធានសាខាគយ បានបន្ថែមថា រថយន្តដែលបង្ក្រាបបានមានភិនភាគដូចខាងក្រោម៖ *ទី១៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ខ្មៅ ចង្កូតស្តាំ ពាក់ស្លាកលេខថៃ២៣៦៦ *ទី២៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខថៃ៩៨៨៧។
June 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងល្បឿនចម្លោះពី ៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ។ ការតេស្តបើកបករសាកល្បងនេះធ្វើឡើង បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន ៤គ្រឿងផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះផងដែរ។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ចុះពិនិត្យ តាមដាន
June 21, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យ និងវាយតំលៃផលប៉ះពាល់ចំពោះការខូចខាតដំណាំស្រូវ របស់ប្រជាកសិករ នៅក្នុងភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយមានសេចក្តីរាយការណ៍ពីការបំផ្លាញសត្វដង្កូវហ្វូង ដែលទូរលេខបឋមស្រូវជាង១៥ហិកតា កំពុងរងផលប៉ះពាល់។ លោក វ៉ី សំណាង បានចូលរួមសោកស្តាយចំពោះការបំផ្លិចបំផ្លាចដំណាំស្រូវរបស់បងប្អូនកសិករពីសំណាក់ពពួកសត្វដង្កូវហ្វូង ដែលបាននិងកំពុងមានវត្តមាននៅក្នុងឃុំខាងលើនេះ ហើយលោកចាត់ឲ្យជំនាញមានវិធានការ បន្ទាន់លើករណីនេះ។ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញកសិកម្មត្រូវបន្តចុះពិនិត្យតំបន់ផ្សេងៗ និងស្រាវជ្រាវនូវវត្តមានសត្វដង្កូវហ្វូងនេះនៅតាមបណ្តាស្រុក ក្រុង ហើយចាត់វិធានការបន្ទាន់ឲ្យបានឆាប់បំផុត ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនកសិករធ្វើយ៉ាងណាបញ្ជៀសបានពីការយាយីសត្វចង្រៃទាំងនេះ។ ទន្ទឹមគ្នានេះ
June 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួន នៃប្រទេសកម្ពុជា។
June 21, 2024









