Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោកនៅថ្ងៃទី២១ ខែមិថុនានេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and

    June 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា សិល្បៈខ្លះបានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិតក្នុងការគាំទ្រ ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម។ លោកថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការស្រាវជ្រាវនិងរំឭករំលេចតន្ត្រីប្រពៃណីខ្មែរ ដែលពុំសូវមានប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន»។ លោក ហាប់ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញនៅពេលបច្ចុប្បន្ននេះ ទម្រង់សិល្បៈមួយចំនួន បានមានការបាត់បង់ទាំងស្រុង។ ខ្លះទៀត ដោយការខិតខំប្រឹងប្រែងរបស់សិល្បករសិល្បការិនីយើង បានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិត ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ

    June 21, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ការដ្ឋានសាងសង់អាគារមួយកន្លែង មិនគោរពកិច្ចដែលបានធ្វើឡើងចំពោះមុខក្រុមការងារអន្តរវិស័យរដ្ឋបាលខេត្តព្រះសីហនុ។ នេះជាការរៀបរាប់ឲ្យរបស់លោក តាំង វិជ្ជនី តាមរយៈបទសម្ភាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រីឲ្យដឹងទៀតថា ក្រុមហ៊ុនសាងសង់មួយកន្លែងនេះ មានការរំលោភបំពានលើកិច្ចសន្យា ដោយមិនញរញើតដែលបានព្រមព្រៀងជាមួយគ្នាចំពោះមុខមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។ លោកស្រីបានរៀបរាប់បន្តថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុនខាងលើបានធ្វើការសាងសង់អាគារនេះឡើងទាំងយប់ទាំងថ្ងៃ ដែលបង្កឲ្យមានការរំញ័រពីការបុកគ្រិះធ្វើឲ្យបន្ទប់ស្នាក់នៅរបស់ធ្វីនផាមរីស៊ត ជាច្រើនកន្លែងមានការប្រះស្រាម បាក់ស្រុត ព្រមទាំងបានបង្កជាសំឡេងរំខានខ្លាំងៗ ដែលធ្វើឲ្យដំណើរការទទួលភ្ញៀវមានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃដោយសារបញ្ហាខាងលើ។ ក្រោយមានរឿងបែបនេះកើតឡើង ភាគីទាំងពីរ បានជជែកគ្នារកដំណោះស្រាយម្តងជាពីរដងរហូតឈានដល់ដាក់ពាក្យបណ្តឹងទៅរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់មកមានការដោះព្រមព្រៀងគ្នា ដោយធ្វើកិច្ចសន្យារួមគ្នាមួយ ក្នុងនោះមានលាយលក្ខជាអក្សរដូចតទៅ «នៅថ្ងៃមុខប្រសិនបើការដ្ឋានសំណង់មានការធ្លាក់សម្ភារដែលប៉ះពាល់ធ្ងន់ធ្ងរ នោះភាគីទាំងពីរត្រូវជជែកពិភាក្សាដើម្បីរកដំណោះស្រាយ និងសូមឲ្យចាប់ដំណើរការធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់២២យប់។ ចំណែកឯលោក CHEN JIAN

    June 21, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា នៅខេត្តកំពង់ធំ មានកើតជំងឺសារទឹកបានសម្លាប់សត្វក្របី អស់១៥ក្បាល និងបន្តឈឺ៤៧ក្បាល នៅតំបន់វាលក្រោមតំបន់៣ (តំបន់វាលស្រង៉ែ) ដែលប្រជាពលរដ្ឋបានទៅឃ្វាល ។ លោក ប៉ែន វណ្ណរិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តនៅល្ងាច ថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃនេះ មន្ត្រីជំនាញបានព្យាបាលរួចរាល់ហើយ និងជួយសង្គ្រោះសត្វក្របី បានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះស្ថានភាពសត្វក្របី ដែលឈឺទាំងនោះបានធូរ ស្រាលវិញ។ ដោយឡែកមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម

    June 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលតែងតែជួយដល់វិស័យសុខាភិបាលកម្ពុជា ទាំងជំនួយបច្ចេកទេស និងធនធានថវិកា។ ជាពិសេសដែលបាន និងកំពុងសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកល និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជំនួបខាងលើនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកនាយកប្រចាំតំបន់ នៅប្រទេសកម្ពុជានាពេលនេះ

    June 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការ​ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា លើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក «TOYOTA» របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION»៕ ផ្តល់សិទ្ធិដោយ៖ Fresh News សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

    June 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៤​ ខាងមុខនេះ​។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីតាំងលំនៅដ្ឋាន ស្ថិតនៅតំបន់ខាងលេី​ មេត្តាយោគយល់​ និងសហការណ៍ដោយអនុគ្រោះ​៕ផ្តល់សិទ្ធិដោយ Fresh News

    June 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi នឹងគ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក កែវ រតនៈ បានថ្លែងឲ្យដឹងថា «បន្ទាប់ពីមានការពិភាក្សាយ៉ាងលម្អិតរវាងខ្ញុំ និងក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea Mitsumi យើងទទួលបានការសម្រេចមួយ គឺក្រុមហ៊ុននេះនឹងពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង រោងចក្រទី២របស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់»។ លោកបានថ្លែងបន្ដថា ចំពោះទីតាំងដែលនឹងគ្រោងបើករោចក្រនេះ មានផ្ទៃដីប្រមាណ ៥០ហិចតា ដែលនឹងបង្កើតការវិនិយោគ

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ។ ផ្តល់សិទ្ធិដោយ Fresh News

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបាន និងកំពុងរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់នគរបាលក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់បន្ថែម លើការត្រួតពិនិត្យតាមដងផ្លូវសាធារណៈ អំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់។ ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរឹតបន្តឹងលើការកាន់កាប់អាវុធនៅរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ដូច្នេះថា៖ «ទី១ រាល់ថ្ងៃនេះ ខ្ញុំកំពុងតែរឹតបន្តឹង ការប្រើប្រាស់អាវុធរបស់សមត្ថកិច្ច ទី២.ឱ្យគាត់យល់អំពីក្រមសីលធម៌នៃការប្រើប្រាស់អាវុធ តើច្បាប់កំណត់ឱ្យប្រើប្រាស់របៀបម៉េច? ហើយបន្ទាប់មកទៀត គឺយើងយកចិត្តទុកដាក់អំពីការត្រួតពិនិត្យ តាមដងផ្លូវសាធារណៈអំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់»។ ការអះអាងរបស់ស្នងការរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានករណីប្រើប្រាស់អាវុធពីសំណាក់ឧកញ៉ា ស្រី ស៊ីណា បានចូលទៅផ្ទះជនរងគ្រោះ

    June 20, 2024