- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ផ្សេងទៀត ដែលម្នាក់ជាអ្នកដឹកទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកក្រោយធ្វើសកម្មភាពរួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់ ទាក់ទិនករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ។ មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនទៅតុលាការជាមួយឧកញ៉ាខ្មាន់កាំភ្លើង ស្រី ស៉ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។ ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយកម្លាំងផែនជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការជាបន្ដបន្ទាប់ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបក្មេងទំនើង ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រោយទទួលបានបទបញ្ជាម៉ឺងម៉ាត់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំជាបន្ដបន្ទាប់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើងជាច្រើនក្រុម បញ្ជូនទៅតុលាការផងដែរ។ បន្ទាប់ពីជោគជ័យមួយជំហានលើការងារនេះហើយនោះ
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះបើយោងតាមការឱ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។ Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (OC) តែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំផងដែរ ។ ក្នុងនាមសមាជិកពេញសិទ្ធ IOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសទិវា Olympic
June 19, 2024 - ព័ត៌មានជាតិ
(សិង្ហបុរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការយល់ឃើញថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពចៅស្រីចំនួន ២នាក់ ឈ្មោះស្រីល័ក្ម និងស្រីមាស ដែលជាកូនស្រីបង្កើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយពោលថា មើលមុខចៅស្ទើរមិនស្គាល់។ តាមរយៈសារលើបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «មើលមុខស្រីល័ក្ម និងស្រីមាស ស្ទើរតែមិនស្គាល់។ បន្តិចទៀត យ៉ា យ៉ា និងម៉ានីសា ធំទៀតអស់ចៅនៅជិតជីវិតឯកោដដែល»៕
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលការព្យាបាលជំងឺជូនកុមារជាង ១លានករណី ហើយក្នុងនោះមន្ទីរពេទ្យត្រូវចំណាយថវិកានៅក្នុងរង្វង់ជាង៤២លានដុល្លារ នៅក្នុង១ឆ្នាំ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្ដន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន២៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ដោយជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើផ្នែកបច្ចេកវិទ្យាក្នុងការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់ មានសាច់ច្រើន ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម និងចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារសាច់គោនៅកម្ពុជា។ ដើម្បីជំរុញដល់កិច្ចការងារនេះ ក្រសួងព័ត៌មាន នឹងចូលរួមសហការជាមួយកសិដ្ឋាន S.V. Ranch ក្នុងការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ថែមឱហយបានទូលំទូលាយពីរបៀបចិញ្ចឹមពូជគោប្រាម៉ាន់ ការបង្កាត់ពូជ និងទីផ្សារសម្រាប់លក់ដែលទទួលបានផលចំណេញច្រើន, ការបង្ហាញពីការគាំទ្របែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញទៅធ្វើ ទស្សនកិច្ចនៅ កសិដ្ឋាន
June 19, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភានៃប្រទេសថៃ បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ភាពស្របច្បាប់ ដល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីវាត្រូវបានអនុម័តដោយរដ្ឋសភាថៃ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការគាំទ្រយ៉ាងលើសលប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាថៃ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រះរាជវាំងថៃ ដើម្បីឱ្យព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា។ រដ្ឋសភាថៃ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីខែមីនា។ វានឹងចូលជាធរមាន នៅរយៈពេល១២០ថ្ងៃ ក្រោយការឡាយព្រះហត្ថលេខាយល់ព្រមពីមហាក្សត្រថៃ ហើយការចុះផ្សាយនៅលើព្រឹត្តិប័ត្ររាជវាំងថៃ។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែង រយៈពេលប្រមាណជាង១ទសវត្សរ៍ របស់ក្រុមសកម្មជនក៏ដូចជាអ្នកនយោបាយថៃ
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានចេញសេចក្តីជូនដំណឹងស្តីពី ការលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ ចេញពីបញ្ជីអាជ្ញាបណ្ណដែលចេញដោយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ៕ ផ្តល់សិទ្ធិដោយៈ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ៖
June 19, 2024









