Naren
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និងកូរ៉េខាងត្បូង បានរាយការណ៍ថា អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ រូបលោកបានប្រគល់ រថយន្តប្រណិតរុស្ស៉ី Aurus ១គ្រឿងទៀត ជាកាដូដល់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយលោក ពូទីន ក៏បានទទួលអំណោយសុនខ២ក្បាល ពីលោក គីម វិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។ លោក ពូទីន បានផ្តល់កាដូរថយន្ត

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឃុន ណៃហៀក អ្នកនាំពាក្យរងទី១ នៃក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជា គឺជាឋានសួគ៌របស់សហជីព ដែលមានសហជីព ចំនួនប្រមាណជាង ៦ពាន់សហជីព បាននិងកំពុងអនុវត្តសិទ្ធិសេរីភាព ខ្លួនយ៉ាងពេញលេញអនុលោមតាមច្បាប់ស្តីពី «ការងារច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ»។ តាមរយៈបណ្តាញសង្គម លោកស្រី ឃុន ណៃហៀក បានបញ្ជាក់ថា បើសិនជាសហជីពពិតជាមិនទទួលបានសិទ្ធិសេរីភាពមែននោះ ពិតជាមិនមានចំនួនសហជីពដ៏ច្រើនអាចបង្កើត និងអនុវត្តនូវសិទ្ធិសេរីភាព យ៉ាងពេញលេញតាមច្បាប់នោះឡើយ។ បន្ថែមពីនេះ លោកស្រី ឃុន ណៃហៀក បានសង្កត់ធ្ងន់ថា វិទ្យុអាស៊ីសេរី គួរយល់ដឹងឱ្យច្បាស់ថា អ្វីដែលជាសកម្មភាពសហជីព ហើយអ្វីដែលជាការប្រព្រឹត្តខុសច្បាប់របស់បុគ្គលដែលជាសហជីព ហើយត្រូវរៀនទទួលស្គាល់ការពិតនៃការវិវត្តន៍រីកចម្រើននៃអង្គការវិជ្ជាជីវៈ និងការធានាការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា

    June 20, 2024
  • ព័ត៌មានជាតិ

    (ឥណ្ឌា)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង ចំពោះជនជាតិឥណ្ឌា ដែលមកលេងកំសាន្ដនៅក្នុងប្រទេសកម្ពុជា និងសូមឲ្យរក្សាប្រពៃណីរាក់ទាក់រួសរាយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» លោក កុយ គួង បានបញ្ជាក់ថា «សូមឲ្យប្រជាពលរដ្ឋយើង នៅរក្សាប្រពៃណីរាក់ទាក់រួសរាយ និងសូមឲ្យបងប្អូនកម្ពុជា កុំមានការរើសអើង ឲ្យនៅរក្សាប្រពៃណីវប្បធម៌ល្អ ជាមួយនឹងជនបរទេសរក្សានៅដដែល»។ លោក កុយ គួង បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង មុនលោកមកធ្វើជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា

    June 20, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺកំពូលមហាសេដ្ឋី Elon Musk អះអាងនាពេលថ្មីៗនេះតាមរយៈបណ្តាញសង្គម X ថា កំពូលរថយន្តស៊េរីថ្មីរបស់ខ្លួន គឺ Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរ។ ប្រសិនបើការអះអាងនេះ ជាការពិតមែន នោះ Roadster នឹងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ តែយ៉ាងណា Elon Musk មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែម ដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gizmo China។ គេនៅចាំបានថា យានយន្តលំដាប់កំពូលរបស់ Tesla គឺ Tesla Roadster

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។ ការថ្លែងរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយជើងចាស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។ លោកបានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ​ក្នុង​ពិធី​មីទ្ទិញ​អបអរសាទរ ​ខួបលើកទី៧៣​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ៣៨នាក់នោះ មាននៅ​ ភ្នំពេញ ០៦នាក់​ បាត់ដំបង​ ០៧​នាក់ បន្ទាយមានជ័យ​ ២១នាក់​ កណ្តាល ២នាក់ ស្វារៀង ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ សុីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ រួមផ្សំជាមួយនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ បានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ។ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច រហូតមកដល់ពេលនេះមានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ ខណៈពេលនេះ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។ ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានសុីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់ប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។ លោកបានបញ្ជាក់ថា

    June 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យខ្មែរចំនួន ២,៦០០នាក់ កំពុងបំពេញបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈមន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិតជាជនជាតិបរទេសតែម្នាក់ប៉ុណ្ណោះ ជាក្រុមការងារមកពីប្រទេសស្វីស តំណាងឱ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលមរណភាព។  ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោក នេត

    June 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដែលដំណាំមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។ ការលើកឡើងបែបនេះរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីដំណើរទស្សកិច្ចរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការចូលរួមពីលោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមិថុនា

    June 19, 2024