Naren
  • ព័ត៌មានអន្តរជាតិ

    (ស្វីស)៖ កិច្ចប្រជុំកំពូលមួយ ដែលត្រូវបានហៅថា «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន» និងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៦ ខែមិថុនា បានបិទបញ្ចប់ទៅដោយភាពបរាជ័យ ព្រោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ត្រូវបានប្រទេសមួយចំនួន ដែលទៅចូលរួមបដិសេធចុះហត្ថលេខា ហើយពុំមានប្រទេសណាមួយ ចេញមុខអះអាងថា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំបែបនេះ ជាលើកទី២ ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ប្រទេសសរុបជាង៩០ បាននាំគ្នាចូលរួមកិច្ចពិភាក្សាខាងលើ ហើយក្នុងការសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំ ប្រទេសចំនួន៧៨ បានឯកភាពអំពាវនាវថា បូរណភាពទឹកដីនិងអធិបតេយ្យរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ។ យ៉ាងណាមិញ ប្រទេសមួយចំនួនទៀត

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានី ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតំបន់អភិវឌ្ឍន៍បឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ គិតគូររៀបចំតំបន់បៃតង និងបានណែនាំរដ្ឋាភិបាលរាជធានី ខេត្ត

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន (CJBI) និងជាស្ថាបនិកររមណីយដ្ឋានភូមិផ្ការំដួល បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នក​វិនិយោគ ជាពិសេសអ្នកដែលចង់ចាប់ផ្តើម​វិនិយោគទៅលើមុខជំនួញណាមួយ ដើម្បីត្រៀមខ្លូនមុននឹងយកលុយទៅដាក់វិនិយោគ។ លោកបានលើកឡើងថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមវិនិយោគ គួរតែកុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ ព្រោះការវិយោគអាចកើតមានហានិភ័យ គ្រប់ពេលវេលា ដែលនាំឱ្យខាតបង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគេវ័ន្តករ។ លោកមានប្រសាសន៍ថា លុយដែលត្រៀមសម្រាប់វិនិយោគ គឺត្រូវតែជាលុយដែលទទួលបានមកពីចំណូលរបស់ខ្លួន ហើយជាលុយដែលកើតពីការសន្សំទុកដាក់។ លោក អៀង អៀង សុធារ៉ា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមលុយមុននឹងវិនិយោគ ដើម្បីផ្តល់នូវចំណេះដឹងស្តីពីការគ្រប់គ្រង និងទុកដាក់ថវិកា

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើប្រជាពលរដ្ឋ មិនមានឱកាសការងារ និងជំនាញ។

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ឧសភា ឆ្នាំ២០២៤ ពោលគឺ៩ខែនៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាបាន៦០១,២៧៦សេវា និងទទួលបានចំណូលសរុប ៧៧,៥៧៣,៦៤៨,៩១៣រៀល ដែលស្មើនឹងជាង ១៩,៣លានដុល្លារអាមេរិក។ នេះបើតាម លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា ក៏បានបង្ហាញពីវឌ្ឍនភាពក៏ដូចជាសមិទ្ធផលដែលសម្រេចបាន ក្នុងរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងបែបនេះថា៖​ «ចំពោះសមិទ្ធផលការងារសម្រេចបាននៅក្នុងរយៈពេល៩ខែ សម្រាប់រដ្ឋាភិបាលនីតិកាលទី៧នេះ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការគិតគូរពីកំណើនប្រជាពលរដ្ឋនៅទីក្រុង និងការធ្វើដំណើរកាន់តែមមាញឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញគិតគូររៀបចំឱ្យមានគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមតំបន់ជាយក្រុង ឬក្រុងរណប ដើម្បីផ្ដល់អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ។ ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា ស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឱ្យទីក្រុងកាន់តែមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅនិងប្រកបមុខរបរក៏កាន់តែមមាញឹក ហើយក៏នឹងធ្វើឱ្យការធ្វើដំណើរនៅលើដងផ្លូវកាន់តែច្រើន ដូច្នេះការសាងសង់ផ្លូវនីមួយៗ រដ្ឋបាលរាជធានីភ្នំត្រូវគិតពីបុរេសកម្មគ្រប់ផ្នែកជាមុន ពិសេសគិតគូរឱ្យហើយសម្រាប់ការរៀបចំគន្លងផ្លូវរថយន្តក្រុងសាធារណៈនៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ផ្លូវថ្មីៗក្នុងរាជធានីភ្នំពេញ ដូចជានៅតំបន់ជាយក្រុង

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យរួមគ្នា គិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ព្រោះជារឿងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ចូលប្រទេស តែសម្តេចច្រានចោល ហើយរដ្ឋាភិបាលគ្មានគោលការណ៍ហាមប្រជាពលដ្ឋមិនឱ្យទិញរថយន្តច្រើននោះទេ គឺរដ្ឋមានតែខិតខំដោះស្រាយបញ្ហាគមនាគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការកកស្ទះ។ ការរំលឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការហាមនាំចូលរថយន្តចាស់មកកម្ពុជា បានធ្វើក្រោយមានការស្នើសុំលើការកំណត់ឆ្នាំ នៃការនាំចូលរថយន្តពីបរទេស។ ​​ ការរំលឹកឱ្យដឹងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រសព្វមហាវិថី «សម្តេចតេជោ ហ៊ុន សែន» និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត

    June 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ នៅក្នុងអនុក្រឹត្យនេះ ប្រធានអាជ្ញាធរ ទទួលបានប្រាក់ឧបត្ថម្ភ២,៥លានរៀល ក្នុងមួយខែ ចំណែកអនុប្រធានទទួលបាន ២,៣លានរៀល និងសមាជិកទទួលបាន២លានរៀល។ បន្ថែមពីនេះ អនុក្រឹត្យក៏បានផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់មុខងារ ដល់មន្រ្តីអាជ្ញាធរតាមលំដាប់លំដោយផងដែរ។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖

    June 17, 2024