- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រតិភូក្រសួងទេសចរណ៍ រួមជាមួយផ្នែកឯកជន និងក្រុមសិល្បៈមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងទៅចូលរួមកម្មវិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។ ការធ្វើដំណើរគឺតាមរយៈជើងហោះហើរត្រង់លើកដំបូងភ្នំពេញ-ញ៉ូដេលីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) ដែលនឹងចាប់ផ្តើមហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕ ផកតល់សិទ្ធិដោយ Fresh News
June 17, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានប្រាប់ទៅក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ត្រូវដាក់ចិត្តដាក់កាយជួយអភិវឌ្ឍន៍ស្រុកឱ្យកាន់តែរីកចម្រើន។ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត និងមិនត្រូវធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខកចិត្តចំពោះក្រុមការងារនោះឡើយ។ លោកអ្នកឧកញ៉ា ទ្រី ភាព ដែលមានតួនាទីជាទីប្រឹក្សា និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនោះលោកអ្នកឧកញ៉ា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងស្រុកប្រាសាទបល្ល័ង្ក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន
June 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរ ត្រង់ (Direct Scheduled Flight) រវាងកម្ពុជា និងឥណ្ឌ និងចូលរួមអបអរសាទរ «ឆាំ្ន២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៤នេះ
June 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០២៤ និងឆ្នាំក្រោយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ លំដាប់លេខ ៣ នៅអាស៊ានបន្ទាប់ពី ហ្វីលីពីន និងវៀតណាម។ លទ្ធផលនៃការព្យាករណ៍នេះ បង្ហាញអំពីសក្ដានុពលទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ចំពោះប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ស្របពេលដែលលក្ខខណ្ឌច្បាប់ អំណោយផលល្អលើផ្នែកធុរកិច្ច៕ ផ្តល់សិទ្ធិដោយFresh News លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងបន្ថែមដល់មន្ត្រីរាជការ ៨រូប ក្នុងរចនាសម្ព័ន្ធលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានដែលបានចែកចាយថា ធនាគារ ABA ក្ស័យធន ជាព័ត៌មានក្លែងក្លាយប្រឌិតឡើងដោយក្រុមទុច្ចរិត។ តាមរយៈទំព័រផ្លូវការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់បែបនេះថា «ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត»៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 14, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រសួងកសិកម្មរបស់ប្រទេសចិន បានឱ្យដឹងថា ការកើនឡើងនូវសីតុណ្ហភាព និងភាពរាំងស្ងួតនៅតំបន់ខ្លះនៃប្រទេសចិន កំពុងជះផលប៉ះពាល់ទៅដល់ការដាំដុះក្នុងរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។ សីតុណ្ហភាពនៅតំបន់ខ្លះនៃប្រទេសចិន ត្រូវបានព្យាករថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុត នៅក្នុងសប្តាហ៍នេះ ជាហេតុធ្វើឱ្យអាជ្ញាធរ ចេញសេចក្តីក្រើនរំលឹក និងចុះធ្វើសកម្មភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យកសិកម្ម ក៏ដូចជាផ្គត់ផ្គង់ទឹក និងថាមពលជាដើម។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅតំបន់ខ្លះនៃខេត្តដាំស្រូវសាលី គឺហឺប៉ី ហឺណាន និងសានទុង សីតុណ្ហភាពអាចឡើងដល់ ៤៤អង្សាសេ ដែលបានបំបែកកំណត់ត្រាចាស់ សម្រាប់ខែមិថុនា។ បើតាមក្រសួងកសិកម្ម ភាពរាំងស្ងួតបន្តទៅមុខទៀត
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត បានជួយស្រោចស្រង់តំបន់លិចទឹកជាង៣០ហិកតា ដែលមានការប៉ះពាល់ ទាំងស្រែចំការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងតំបន់រោងចក្រ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឲ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ទឹងព្រែកត្នោតនេះ គឺមានសារសំខាន់ មិនត្រឹមតែរំដោះទឹក ពីរាជធានីភ្នំពេញនោះទេ, បើតាមជំនាញរាយការណ៍ ផលដែលទទួលបាន គឺស្រោចស្រង់តំបន់ដែលលិចទឹក
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជានីយកិច្ចរបស់ព្រអង្គ។ តាមរយៈសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ស.ស.យ.ក បានបញ្ជាក់ថា កម្មវិធីនឹងមានជាបន្តបន្ទាប់នៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖ *ទី១៖ ពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មវស្សា, កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលវេលា និងទីតាំង៖ ម៉ោង ៧:៣០នាទីព្រឹក នៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញឱ្យមានការរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា។ លោកស្រីលើកឡើងបែបនេះ ធ្វើឡើងនៅកិច្ចពិភាក្សាកម្មវិធី Fresh Business លើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។ លោកស្រីកត់សម្គាល់ថា នៅភ្នំគូលែន គឺជាទីកន្លែងល្អ ក្នុងការរៀបចំតំបន់ទេសចរណ៍បែបសាសនា ព្រោះតំបន់នេះមានផ្ទៃដីធំ ហេតុនេះគួរតែរៀបចំតំបន់នេះ ឱ្យទៅជាកន្លែងមួយសម្រាប់ក្រុមទេសចរណ៍អាចធ្វើពិធីសាសនាបាន។ ក្រៅពីភ្នំគូលែន ក៏ត្រូវមានកន្លែងផ្សេងទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឥណ្ឌាបានកាន់តែច្រើន។ លោកស្រីបន្តថា តាមរយៈការរៀបចំតំបន់ទេសចរណ៍បែបសាសនានេះ មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌានោះទេ ក៏អាចទាក់ទាញភ្ញៀវទេសចរផ្សេងទៀតបានផងដែរ។ លោកស្រីបានលើកឡើងថា ទេសចរឥណ្ឌា ជាទូទៅចូលចិត្តដើរកម្សាន្តជាក្រុម និងចូលចិត្តរៀបការបែបទ្រង់ទ្រាយធំ នៅក្រៅប្រទេស
June 14, 2024









