Naren
  • ព័ត៌មានអន្តរជាតិ

    (អាល្លឺម៉ង់)៖ ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប European Championship 2024 នឹងចាប់ផ្តើមនាយប់រំលង់អាធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាការបើកឆាករវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះក្រុមស្កុតឡេន ស្ថិតក្នុងពូល A នាវេលាម៉ោង ២:០០នាទីយប់នេះ ស្ថិតក្នុង (ម៉ោងនៅកម្ពុជា)។ ក្នុងព្រឹត្តិការណ៍នេះដែរ បានត្រៀមរួចរាល់នៅកីឡដ្ឋាន ១០ទីតាំង ដើម្បីរៀបចំការប្រកួតមានដូចជា កីឡដ្ឋាន នឹងចំនួនសមាត្ថភាពផ្ទុកនៃកីឡដ្ឋាននិមួយៗ៖១៖ Olympiastadion (៧០,០៣៣)២៖ Westfalenstadion (៦១៥២៤)៣៖ Allianz Arena (៦៦,០២៦)៤៖ RheinEnergie Stadion (៤៦៩២២)៥៖ MHPArena (៥០,៩៩៨)៦៖

    June 14, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ តម្រូវការមាសនៅតំបន់អាស៊ីកំពុងកើនឡើង បើទោះបីជាតម្លៃបានឡើងជិតដល់កម្រិតខ្ពស់បំផុត កាលពីខែឧសភាក៏ដោយ ខណៈដែលអ្នកទិញប្រើប្រាស់លោហៈមានតម្លៃនេះ ដើម្បីការពារប្រឆាំងនឹងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមអ្នកវិភាគបានឱ្យដឹងថា ទំនុកចិត្តកាន់តែទាបនៅក្នុងជម្រើសវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យនិងភាគហ៊ុន ក៏ជាកត្តានៅពីក្រោយនៃការកើនឡើង តម្រូវការមាសផងដែរ។ លោក Ruth Crowell នាយកប្រតិបត្តិនៃសមាគមទីផ្សារមូលបត្រទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «នៅពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិលត្រលប់មកធម្មតាវិញ នៅពេលដែលអចលនទ្រព្យ និងភាគហ៊ុនទទួលពានការចាប់អារម្មណ៍ជាងនេះ ខ្ញុំគិតថា ភាពប្រែប្រួលនៃតម្លៃនឹងវិលត្រលប់មកវិញ»។ តម្លៃមាសសម្រាប់ជួញដូរភ្លាមៗ ត្រូវបានជួញដូរកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃប្រហែល ២ ៣១០ដុល្លារក្នុងមួយអោន (៨,៣ជី) កើនឡើងប្រហែល ១២% សម្រាប់ឆ្នាំនេះគិតមកដល់ពេលបច្ចុប្បន្ន និងស្ថិតក្រោមតម្លៃខ្ពស់បំផុត ២ ៤៥០,០៥ដុល្លារដែលបានកើនឡើងកាលពីខែមុនត្រឹមតែ ៦%

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាពិតជាត្រូវការអ្នកវិនិយោគពីឥណ្ឌា ដើម្បីជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងការចូលរួមវិនិយោគនៅកម្ពុជាឲ្យបានច្រើន។ ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។ លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា «កម្ពុជាពិតជាត្រូវការអ្នកវិនិយោគមកពីឥណ្ឌា ដើម្បីជាការទាក់ទាញទេសចរណ៍ ព្រោះថា បើវិនិយោគឥណ្ឌាបានចូលមកវិនិយោគនៅកម្ពុជា គឺច្បាស់ណាស់នឹងមានការផ្សព្វផ្សាយពីកម្ពុជា ទាំងនេះជាអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ដូច្នេះប្រសិនបើវិនិយោគិនឥណ្ឌាវិនិយោគធំនៅកម្ពុជា ការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយ និងធំដូចគ្នា»។ លោកស្រីបានបន្ដថា អ្វីដែលកម្ពុជាកំពុងត្រូវការ ការវិនិយោគពីវិនិយោគឥណ្ឌានោះ គឺការវិនិយោគលើអាហាររដ្ឋាន ដែលមានលំដាប់ខ្ពស់

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air។ បន្ទាប់ពីមានការហោះហើរត្រង់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាលំដាប់ខ្ពស់ៗ ដោយមានការចាយវាយ មិនចាញ់ភ្ញៀវទេសចរចិន និងអឺរ៉ុបនោះទេ។ នេះបើតាមការលើកឡើង របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា» ក្នុងកម្មវិធី Fresh Business។ លោកស្រី ឆាយ

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជិវៈ បានលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យក្រសួងការងារ បន្ទាប់ពីក្រសួងការងារបាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១។ លោកបានគូសបញ្ជាក់បន្ថែមថា៖«ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ គឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរុងរឿង តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។ លោកបន្ថែមថា គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន៣៧ ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេសបាននិងកំពុងចូលរួមយ៉ាងសកម្មលើការបណ្តុះបណ្តាលជំនាញដល់យុវជន ហើយសកម្មភាពនេះនឹងបន្តដូចភ្លៀងរលឹម។ លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    June 14, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ម្ចាស់ភាគហ៊ុនធំៗរបស់ ក្រុមហ៊ុន Tesla បានបោះឆ្នោត ឯកភាពក្នុងការផ្ដល់កញ្ចក់ទឹកប្រាក់ប្រចាំឆ្នាំចំនួន ៥៦ពាន់លានដុល្លារដល់លោក Elon Musk ក្នុងនាមជានាយកប្រតិបត្តិ (CEO) ដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនខ្ពស់។ តាមពិតទៅកញ្ចប់ទឹកប្រាក់នេះ វាជាលុយរង្វាន់ដែល Tesla ត្រូវប្រគល់ឲ្យលោក Elon Musk កាលពីឆ្នាំ២០១៨ ទៅលើការបំពេញការងារបានល្អរបស់គាត់ ដោយក្នុងនោះ វាមិនមែនមានលុយសុទ្ធទេ គឺមានជាចំណែកហ៊ុនរបស់ Tesla ផងដែរ។ ការបោះឆ្នោតកាលពីថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ម្ចាស់ភាគហ៊ុនធំៗ ហើយជាលទ្ធផលគឺសម្រេចផ្ដល់កញ្ចប់លុយនេះជូនលោក Elon Musk ប៉ុន្តែតុលាការបានស្នើសុំឲ្យក្រុមហ៊ុន Tesla បង្ហាញលទ្ធផលនៃការបោះឆ្នោត ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់ថា ការឯកភាពនោះ

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ Fresh News

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាប ផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករ លក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ​លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កទាំងនេះ មន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក អ៉ឹង សុភ័ណ ជាអភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ Fresh News ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖

    June 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅ ក្នុងរាជធានីភ្នំពេញ។ *ចែកពាក្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤*ទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លក្ខណ្ឌ៖ ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ៥-

    June 13, 2024