- Naren
- ព័ត៌មានជាតិ
(សិង្ហបុរី)៖ លោក ថាមេន ស្ហ្យានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតីប្រទេសសិង្ហបុរី បានមើលឃើញថាធនធានមនុស្សវ័យក្មេង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលជំរុញការអភិវឌ្ឍរបស់កម្ពុជា។ លោកប្រធានាធិបតីសិង្ហបុរី បានគូសរំលេចបែបនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានាធិបតី បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី។ លោកប្រធានាធិបតី បានសម្ដែងការវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ លោកប្រធានាធិបតីសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមពីលើនេះ
June 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
June 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា ប៊ុនសេង អ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យម្នាក់បានលួចម៉ូតូ ហេីយជិះបុកម៉ូតូរបស់គាត់ពេញទំហឹង នៅវេលាម៉ោង១៖២៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍ស្ថិតនៅចំណុចស្តុបវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម កែង១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកហេីយឃាត់ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។ សូមជម្រាបថា ជនរងគ្រោះឈ្មោះ ជា ប៊ុនសេង ជាអ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ កន្លងមកគាត់ស្ថិតក្នុងក្របខ័ណ្ឌកងទ័ពដែរ ប៉ុន្តែនៅឆ្នាំ២០២៣ គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ហើយ ដោយបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕ ផ្តល់សិទ្ធិដោយ Fresh News
June 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្នេ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាលចំនួន ២នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា «ឧកញ៉ា»។ តាមរយៈសេចក្តីជូនដំណឹង សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា៖ «សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា
June 18, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះមកពីនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ បានចុះចាប់រថយន្ត ១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុគីមីជាង១តោន។ ការបង្ក្រាបសាច់បង្កកនេះបាននៅ វេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។ បើតាមការអះអាងពីមន្ត្រីចម្រុះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀង ពុំមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឱ្យទេ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព
June 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណបើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រសួងបានសង្កេតឃើញថាមានបណ្ណបើកបរមួយចំនួនត្រូវបាន ដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុ។ ក្នុងន័យសម្រួលដល់សាធារណជនដែលមានបំណងរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈដែលសាធារណជនអាចដាក់ពាក្យស្នើសុំរៀនបំប៉ន រួមមានដូចខាងក្រោម៖ ១៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន២៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់៣៖ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១)៤៖
June 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារដល់ក្នុងផ្ទះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមរយៈ Facebook នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងពីរនាក់ ដែលជាគូដណ្ដឹងនឹងគ្នា ត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។
June 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ខ្មាន់កាំភ្លើងឈ្មោះ
June 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មានករណីខ្មាន់កាំភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះ ស្ថិតនៅខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាលឲ្យមានស្លាប់ និងរងរបួសមនុស្សមួយចំនួន ខណៈជនដៃដល់បានរត់គេចខ្លួនបាត់។ នៅពេលនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវស្វែងរកជនបង្ក៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី Emeraude Toubia តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដាន ចំនួន ៣លាននាក់ នៅលើបណ្តាញសង្គមអ៉ីនស្តាក្រាម (IG) បានមកទស្សនាប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈរបស់ខ្មែរ។ នៅលើគណនីអ៉ីនស្តាក្រាមរបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហោះរូបថត ៦សន្លឹក ដ៏ល្អឥតខ្ចោះ ដែលត្រូវបានថតនៅប្រាសាទអង្គរតូច តារាងសម្តែងវ័យ ៣៥ឆ្នាំរូបនេះ បានសរសេរខ្លឹមសារថា «ភាពអស្ចារ្យនៃអង្គរវត្ត»។ ចំពោះការបង្ហោះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា ចូលទៅថ្លែងសារស្វាគមន៍ និងជូនពរនាង ឱ្យលេងកម្សាន្តដោយរីករាយ និងសុខសប្បាយក្នុងប្រទេសដ៏ល្អផូរផង់នេះផងដែរ។ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖
June 17, 2024









