- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញវីដេអូប្រមាណជិត៩នាទី ពន្យល់អំពីការលើកទឹកចិត្ដផ្នែកពន្ធដារ សម្រាប់គម្រោងវិនិយោគខេត្ដព្រះសីហនុ។ គម្រោងទាំង៣ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលបានការលើកទឹកចិត្តពន្ធដាររួមមាន៖* គម្រោងទី១៖ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគឺគម្រោងនានា ដែលបានសាងសង់ហើយ បានផ្អាក ពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦* គម្រោងទី២៖ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ នៅក្នុងឆ្នាំ២០២៤* គម្រោងទី៣៖ គឺការពង្រីកគម្រោង ដែលមានស្រាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោម ជាវីដេអូរបស់អគ្គនាយកដ្ឋានពន្ធដារ៖
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនួញនៅក្នុងវិស័យកាត់ដេរ បានលើកឡើងថា ស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ បានបង្ហាញពីសន្ទុះល្អប្រសើរឡើងវិញ ដោយការនាំចេញសម្រេចបានជាង ៥ពាន់លានដុល្លារកើនឡើងប្រមាណជាង២០% បន្ទាប់ការនាំចេញបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ដោយសារវិបត្តិសាកល។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទាំងការផលិត ការនាំចេញ និងការបញ្ជាទិញផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយការនាំចេញស្បែកជើង និងផលិតផលធ្វើដំណើរនៅរយៈពេល ៥ខែឆ្នាំ២០២៤ បានកើនឡើង២៥.៣៣% ប្រៀបធៀបនឹងឆ្នាំ២០២៣ ស្របពេលការនាំចេញសម្លៀកបំពាក់កើនឡើងប្រមាណ ២៣%។ លោកបានឱ្យដឹងថា «ពីខែមករា
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត កន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមមធ្យោបាយអេឡិចត្រូនិក (Online) ហើយទំនិញរូបីទាំងនោះ ត្រូវបានបញ្ចូនមកអ្នកបញ្ជាទិញ ដោយផ្ទាល់តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ នោះមិនស្ថិតក្រោមវិសាលភាពនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(e-Commerce) នោះទេ។ ទំនិញរូបី សំដៅដល់ទ្រព្យទាំងឡាយណា ដែលអាចប៉ះពាល់ ឬចាប់កាន់បាន ដូចជា គ្រឿងសង្ហារឹម គ្រឿងអលង្ការ សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍សម្រាប់ធ្វើអាជីវកម្ម។ល។ លោកអគ្គនាយករងលើកឡើងបែបនេះ ក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក»។ លោកបានបញ្ជាក់ថា អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។ ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ ត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែ រៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។ លោក
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ដោយខ្លួនឯង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្តេចបានលើកឡើងថា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសអភិវឌ្ឍតិច កាលពីឆ្នាំ២០១៩ ដែលកន្លងទៅ នៅពេលកម្ពុជានៅជាប្រទេសអភិវឌ្ឍតិច យើងនៅមានផលប្រយោជន៍មួយចំនួន ក្នុងនោះមានដូចជាការអនុគ្រោះ ការផ្តល់ប្រាក់កម្ចីជាដើម ហើយនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រ គឺគោលការណ៍មួយចំនួន ត្រូវបានដកចេញ ហើយអ្នកខ្លះបានសួរថា ហេតុអ្វីបានជាចាកចេញ ព្រោះអាចនឹងបាត់បង់ផលប្រយោជន៍មួយចំនួនពីការអនុគ្រោះ? សម្តេចបានបញ្ជាក់ដូច្នេះថា៖ «អត់ទេ
June 13, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ ពោលគឺជាខេត្តទី៧ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នាឱកាសនោះ គេឃើញមានការដង្ហែពានជ័យលាភីយ៉ាងឱឡារិក ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្សជាច្រើន និងមានពិធីរូតខ្សែបូប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ផងដែរ។ បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក តំណាងអង្គការ Plan អន្ដរជាតិកម្ពុជា បានធ្វើរបាយការណ៍ជូនអង្គពីធីស្តីអំពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមក រហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។ លោក គួច ចំរើន
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានធ្វើការអំពាវនាវដល់ សិល្បករ-សិល្បការិនីទាំងអស់ ចូលរួមអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ឲ្យបានទូលំទូលាយ និងយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះតាមគ្រប់ទម្រង់សិល្បៈ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង មេរោគអេដស៍។ ការថ្លែងអំពាវនាវរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គឺបានធ្វើឡើងក្នុងឱកាសដែលលោកជំទាវអ្នកឧកញ៉ា បានអញ្ជើញចូលរួមក្នុងកម្មវិធី «សិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ សិល្បការិនី» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បករ-សិល្បការិនី និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ផងដែរ។ លោកជំទាវអ្នកឧកញ៉ា
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ ៧នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,២៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,១៤១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖Fresh News
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះបានថ្លែងឱ្យដឹងថា ឥឡូវនេះ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងបរទេសនោះទេ ដែលនេះជាមោទនភាពសម្រាប់ខ្មែរ ហើយត្រូវតែជំរុញលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិមានរីកចម្រើនទៅមុខទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលកូនខ្មែរធ្វើបានសម្រាប់ប្រទេសជាតិ ដូចជាការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh) ដែលឈ្នះពានរង្វាន់លេខ១ នៅអាស៊ាន និងលេខ២ លើកពិភពលោក ព្រមទាំងការកសាងនូវហេដ្ឋាចរនាសម្ព័ន្ធជាច្រើនទៀត ដូចជា អគារវិមានសន្តិភាព ដែលគូរប្លង់ដោយកូនខ្មែរ វិស្វករខ្មែរ សាងសង់ដោយក្រុមហ៊ុនខ្មែរ។ សម្តេចបានលើកឡើងទៀតថា កាលពីឆ្នាំ១៩៩០ជាង ការធ្វើផែនការមួយចំនួន
June 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន
June 13, 2024









