Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានោះទេ។ ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅកម្ពុជា ម៉ោងនេះមិនចាំបាច់ នៅក្នុងការបង្កើត ឬមួយបណ្តុះបណ្តាលខាងយានអវកាសនិកនោះទេ ថ្ងៃមុនពីណាមកជួបខ្ញុំថា គេសុំបង្កើតមហាវិទ្យាល័យមួយ ផ្នែកអវកាសនៅកម្ពុជា ខ្ញុំថានៅកម្ពុជាអត់ទាន់ត្រូវការនោះទេ អ្នកឯងចង់ធ្វើទៅ ប៉ុន្តែ ខ្ញុំប្រាប់ថាវាអត់ត្រូវការដាក់នាំតែខាតទេ…!»។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យយោបល់អ្នកវិនិយោគិនដែលចង់បើកមហាវិទ្យាអវកាសនៅកម្ពុជា សុំងាកទៅបើកមហាវិទ្យាផ្នែក IT

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបាន បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារភ្ជាប់ដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់) ** ចំពោះប្រជាពលរដ្ឋខ្មែរដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង ត្រូវភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។ – ដាក់ពាក្យតាមប្រព័ន្ធអនឡាញ : https://driverlicense.mpwt.gov.kh – ព័ត៌មានលម្អិតទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃក្នុងម៉ោងធ្វើការ ១២៧៥

    June 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានវ៉ាដាច់ Microsoft លើទីផ្សារហ៊ុនកាលពីថ្ងៃពុធកន្លងទៅនេះ និងបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការជំរុញរបស់ខ្លួនទៅក្នុងបញ្ញាសិប្បនិម្មិត AI ក្នុងអំឡុងពេលសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ Apple មានតម្លៃលើទីផ្សារមូលប័ត្រចំនួន ៣.៣ពាន់ពាន់លានដុល្លារ ខណៈ Microsoft មានតម្លៃ ៣.២ពាន់ពាន់លានដុល្លារ។ ក្រុមវិនិយោគិន បន្ទាប់ពីបានស្វែងយល់ពីផែនការពង្រីកខ្លួនរបស់ Apple សម្រាប់បញ្ញាសិប្បនិមិត្ត AIហើយនោះ ក៏បានសម្រុកគាំទ្ររហូតធ្វើឲ្យភាគហ៊ុនកើនឡើងជាង៧% ដល់កម្រិតខ្ពស់កាលពីថ្ងៃអង្គារកន្លងទៅ។ ក្រោយមក ក៏មានការកើនឡើងថែមទៀតប្រមាណ ២.៨%។ ជាក់ស្តែងទៅ ក្រុមហ៊ុន

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល បានអះអាងថា ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាព ធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៤ មានអាកាសធាតុដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ពិភពលោកទំនងជាមានអតិរេកប្រេងឆៅច្រើននៅឆ្នាំ២០៣០ ដោយសារការផលិតកើនឡើង ខណៈពេលដែលការផ្លាស់ប្តូរទៅប្រើថាមពលស្អាតប៉ះពាល់ដល់តម្រូវការប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំឆ្នាំចេញផ្សាយដោយទីភ្នាក់ងារថាមពល IEA ថា តម្រូវការប្រេងឆៅសកលត្រូវបានរំពឹងថានឹងមានចំនួន ១០៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ចុងទសវត្សរ៍នេះ ខណៈដែលសមត្ថភាពផ្គត់ផ្គង់សរុបអាចកើនឡើងដល់ ១១៤លានបារ៉ែលក្នុងមួយថ្ងៃ។ ទីភ្នាក់ងារថាមពលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងទៀតថា ការណ៍នេះនឹងបណ្តាលឱ្យមានអតិរេក ចំនួនប្រាំបីលានបារ៉ែលក្នុងមួយម៉ោង ដែលទីផ្សារប្រេងគួរតែត្រៀមខ្លួនសម្រាប់ករណីនេះ។ នាយកប្រតិបត្តិទីភ្នាក់ងារថាមពល IEA លោក Fatih Birol បានមានប្រសាសន៍ថា៖ «ខណៈពេលដែលការស្ទុះងើបឡើងវិញពីជំងឺរាតត្បាតរាតបាត់បង់សន្ទុះ ការផ្លាស់ប្តូរឆ្ពោះថាមពលស្អាតបានរីកចម្រើន ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនមានការផ្លាស់ប្តូរ កំណើនតម្រូវការប្រេងពិភពលោកនឹងកំពុងថមថយ ហើយនឹងឈានទៅរកតម្រូវការកម្រិតកំពូលនៅឆ្នាំ២០៣០»។

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តជំហរ និងគាំទ្ររាល់ដំណោះស្រាយទាំងឡាយណាដែលអាចស្វែងរកសន្តិភាពដល់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ដោយផ្តោតយកធម្មនុញ្ញអង្គការសហប្រជាជាតិ ជាគ្រឹះ។ ការបញ្ជាក់បែបនេះរបស់ លោក គង់ ភោគ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួង។ វេទិកានេះរៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា។ វេទិកានេះមានការចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀតផងដែរ។ លោក គង់ ភោគ

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងនេះផ្សារបោះដុំ​ផលិតផលរបស់ខ្មែរ នឹងលេចរូបរាងឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាការសហការរវាងក្រុមហ៊ុនផ្សារអាណាចក្រ​ និងផ្សារ​ KC​ ។ ផ្សារបោះដុំនេះជួយឲ្យមានការគាំទ្រដល់ផលិតផលខ្មែរ​ និងជួយដល់កសិករមានទីផ្សារ​កាន់តែទូលំទូលាយ។ ការលើកឡើងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងកម្ម វិធីសិក្ខាសាលាស្តីពី​ ផែនការបើកផ្សារបោះដុំ ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក និងជំរុញទិសដៅទីផ្សារ​ រៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ លោក ងិន​ ឆាយ​ បានថ្លែងឲ្យដឹងថា «ការបង្កើតឲ្យមានផ្សារបោះដុំ​ ផលិតផលខ្មែរ​នាពេលនេះ នឹងជំរុញឲ្យមានការគាំទ្រ ដល់ផលិតផលខ្មែរ ព្រមទាំងជួយជំរុញដល់កសិករ​ មានទីផ្សារ​កាន់តែទូលាយ​

    June 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ១៩។ ផ្តល់សិទ្ធិដោយ Fresh News

    June 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនជិត១៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែឧសភា​ ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩%

    June 12, 2024