- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មការិនីរោងចក្រម្នាក់បានយំសោកបោកខ្លួន ក្រោយពីចាញ់ល្បិចបោកក្រុមចោរទម្លាក់យោងអស់គ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួន ជាថ្នូរនឹងខ្សែកកាឡៃ១ខ្សែ ព្រមទាំងកាបូបលុយ១ ដែលមានលុយនៅក្នុងនោះ ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ស្រ្តីរងគ្រោះឈ្មោះ បុត្រា ស៊ីវម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ ដោយបាត់បង់ចិញ្ចៀនមាស២វង់ទម្ងន់៤ជី ខ្សែប្លាទីនតម្លៃ២៥០ដុល្លារ និងទូរស័ព្ទតម្លៃ៦០ម៉ឺនរៀល។ ចំណែកក្រុមចោរមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ និងជិះម៉ូតូ២គ្រឿង។ ស្ដ្រីរងគ្រោះបញ្ជាក់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ លុះពេលទៅដល់ជិតផ្លូវជាតិលេខ៣ ប្រទះឃើញថង់មាស ពណ៌ក្រហម១ ព្រមទាំងកូនកាបូបលុយ១ នៅតាមផ្លូវដោយពុំដឹងថា
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងក្រោមអធិបតីភាពលោកស្រី មុំ ក្រសាល សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីប្រកាសនេះលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរបាយការណ៍វាយតម្លៃអចលនវត្ថុ ដែលប្រមូលកាត់កងបានរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC)។ ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជា បានបង្គាប់ទៅក្រុមហ៊ុនឱ្យប្រមូលទ្រព្យពី កូនបំណុលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន ព្រមទាំងតម្រូវឱ្យធ្វើការរៀបចំវេចខ្ចប់ បែងចែក និងបង្កើតសិទ្ធិរបស់វិនិយោគិន/អ្នកផ្តល់កម្ចី លើទ្រព្យសកម្មទាំងនេះតាមកញ្ចប់មូលនិធិនីមួយៗ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិននិងអ្នកពាក់ព័ន្ធស្របច្បាប់ទាំងអស់ មុននឹងស្នើសុំការទទួលស្គាល់ពី ន.ម.ក. ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា៖
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍ ដោយបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន ៣ចំណុច ក្នុងការជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារ នៅឆ្នាំ២០២៥។ ការដាក់ចេញគោលការណ៍នេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំ។ សម្តេចធិបតីបានលើកឡើងថា ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រី ចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ពោលគឺ៖
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឲ្យមកជាមន្ដ្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុនៃការដកហូតមុខតំណែងនេះ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ដោយសារមន្ដ្រីនគរបាលទាំង៤នាក់នេះ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន២០៧ សរុបទឹកប្រាក់៤,៨០០លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការ នូវស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា
June 12, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសបដិសេធ និងដកហូតដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងចំនួន៣កន្លែង ដែលមានផ្ទៃដី៣៤៣៤ហិកតា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមដីការបស់អភិបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ បើទោះបីប្រកាសបដិសេធ និងដកហូតមកវិញក៏ពិតមែន ប៉ុន្ដែលោកអភិបាលខេត្តកំពង់ស្ពឺ កំណត់ទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាដល់ភាគីពាក់ព័ន្ធផងដែរ។ ខាងក្រោមនេះ ជាដីកាសម្រេចរបស់អភិបាលខេត្តកំពង់ស្ពឺ៖ ផ្តល់សិទ្ធិដោយ៖ Fresh News
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញអំពីឱកាសការងារក្នុងស្រុកប្រមាណ៤៨,៨៦០ កន្លែង។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕ ផ្តល់សិទ្ធិដោយ៖ Fresh News https://www.facebook.com/freshnewstvonline/videos/422678610746849
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងផ្នែករដ្ឋ និងផ្នែកឯកជន។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាគ្នាលើឯកសារសំខាន់ៗ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជំរុញដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលខាងមុខនេះ។ អង្គប្រជុំបានស្ដាប់នូវបទបង្ហាញអំពីគម្រោងដំណើរការ និងរចនាសម្ព័ន្ធរបស់ ក.ផ.ផ. និងបានពិភាក្សាគ្នាលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ. ព្រមទាំងបានពិភាក្សាគ្នាលើប្រភពធនធានសម្រាប់ដាក់ឱ្យដំណើរការក.ផ.ផ. ក្នុងពេលឆាប់ៗខាងមុខ។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងផ្នែករដ្ឋ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមមតិយោបល់យ៉ាងសកម្ម និងកផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់ចាប់ផ្ដើមដំណើរការ ក.ផ.ផ. ដើម្បីបោះជំហានឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៦៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY,
June 12, 2024









