- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News
June 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ១៤ឆ្នាំ ទីបំផុត Apple បានប្រកាសដាក់ដំណើរការកម្មវិធីគិតលេខជាផ្លូវការហើយនៅលើ iPad ជាមួយនឹង iPadOS 18 ដែលជាកំណែអាប់ដេតចុងក្រោយបំផុតចំពោះប្រព័ន្ធប្រតិបត្តិការថេប្លេតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ដូចដែលបានដឹងរួចមកហើយនៅលើម៉ូដែល iPad គ្រប់ជំនាន់របស់ Apple មិនដែលមានកម្មវិធីគិតលេខនោះទេ។ ចំពោះហេតុផលសម្រាប់រឿងនេះ គឺចាក់ឫសក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ iPad។ លោក Steve Jobs ដែលជាសហស្ថាបនិកក្រុមហ៊ុន Apple មិនចូលចិត្តការរចនានៃកម្មវិធីគិតលេខនោះទេ នៅពេលដែលវាត្រូវបានភ្ជាប់ទៅកាន់ iPad ពី iPhone ជាលើកដំបូង។
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣១៩នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៤។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។
June 12, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ បើទោះជារដូវនេះជារដូវបិទនេសាទក៏ដោយចុះ តែបច្ចុប្បន្នគេនៅតែសង្កេតឃើញឈ្មួញរកស៊ីដឹកលៀសខុសច្បាប់មួយចំនួននៅតែបន្តដឹកលៀសតាមទូកយកមកឡើងរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់រាប់តោន ខណៈមន្ត្រីជំនាញអះអាងថា ការប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយមិនមានមន្ត្រី ឬអាជ្ញាធរណាអនុញ្ញាតឱ្យធ្វើដូច្នោះឡើយ។ ចំពោះករណីការដឹកជញ្ជូនលៀសខាង លើនេះលោកបានចាត់ឲ្យមន្ត្រីរដ្ឋបាលជលផលឃ្លាំមើល និងចាត់ការហើយ។ ករណីដែលឈ្មួញនៅតែបន្តដឹកលៀសយកមកឡើងរថយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់ទាំងក្នុងរដូវបិទនេសាទដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហេតុដូចម្ដេចក៏ឈ្មួញទាំងនេះ ហ៊ានប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ពិសេស គឺការធ្វើសកម្មភាពដឹកលៀសមានលក្ខណៈទ្រង់ទ្រាយធំ ដោយដឹកតាមរថយន្តធន់ធំមានចំណុះរាប់តោន ដោយគេបានធ្វើសកម្មភាពនៅក្នុងរដូវបិទនេសាទទៀតផង តើគេអាចធ្វើបានដោយរបៀបណា?។ ករណីនេះពួកគាត់បានរាយការណ៍ទៀតថា ភូមិសាស្ត្រដែលត្រូវបានក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តខាងលើនេះ រួមមាន៖ *ទី១៖ ស្ថិតនៅចំណុចព្រែកក្រពើពុល ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ*ទី២៖ ឡើងនៅចំណុចចុងកោះ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងឱ្យបានស្មើភាពគ្នា
June 12, 2024 - ព័ត៌មានជាតិ
(អេស្ប៉ាញ)៖ ក្នុងដំណើរគោះទ្វារវិនិយោគនៅតំបន់អឺរ៉ុប នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាលើកិច្ចការវិនិយោគជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ដែលជាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្ម និងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹក និងថាមពល និងកសិកម្មជាដើម។ ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី បានជួបនោះរួមមាន៖ ១៖ ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។ ២៖ ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់
June 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយ រវាងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា
June 11, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ សិស្សសាលាវិទ្យាល័យចំនួន២ ក្នុងក្រុងក្រចេះ នាំគ្នាគេចសាលាមិនចូលរៀន ហើយបែរជាទៅអង្គុយ នៅតាមរោងកាហ្វេ និងនៅតាមតារាងបាល់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ ប្រមូលបាន១៥នាក់ នាំយកទៅធ្វើការអប់រំ។ លោកវរសេនីយ៍ឯក អេងហឿន អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ការប្រមូលនាំយកសិស្ស ដែលគេចសាលាទាំង១៥នាក់នេះ គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការណែនាំពីលោកឧត្តម សេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នង ការនគរបាលខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក៏បានចុះប្រមូលសិស្សគេចសាលា (មិនចូលរៀន) នៅវិទ្យាល័យក្រចេះក្រុង (ខូវប៊ុនស៊ុន) និងវិទ្យាល័យព្រះហាក្សត្រីយានីព្រះកុសុមៈ បានចំនួន១៥នាក់ ។ លោកអធិការ
June 11, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អ្នកដេញថ្លៃបានចាប់អារម្មណ៍ចូលរួមក្នុងការដេញថ្លៃអង្ករអាយុកាល១០ឆ្នាំរបស់រដ្ឋាភិបាលថៃលើសពីការរំពឹងទុកដែលរហូតមកដល់ពេលនេះមានក្រុមហ៊ុនសរុបចំនួន៨។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ លោក Wittayakorn Maneenetr អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា អង្គភាពឃ្លាំងសាធារណៈ (PWO) របស់រដ្ឋាភិបាលថៃបានរាយការណ៍អំពីវឌ្ឍនភាពទាក់ទងនឹងការបញ្ចេញស្តុកចុងក្រោយនៃអង្ករផ្កាម្លិះ ១០០% របស់ថៃចំនួន ១៥ពាន់តោនដែលសល់ពីគម្រោងសន្យាទិញស្រូវដ៏ចម្រូងចម្រាសពីឃ្លាំង Kittichai និងឃ្លាំង Poolphol។ លោកបាននិយាយថា អង្គភាព PWO បានអញ្ជើញក្រុមហ៊ុនដែលចាប់អារម្មណ៍ឱ្យមកដាក់ឯកសារដើម្បីបញ្ជាក់គុណវុឌ្ឍិរបស់ពួកគេនៅថ្ងៃចន្ទដោយមានក្រុមហ៊ុននាំចេញចំនួនប្រាំបីដែលដាក់ឯកសារដេញថ្លៃពីខេត្តផ្សេងៗ។ បញ្ជីឈ្មោះអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ដោយអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃនៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៩ព្រឹកដល់ថ្ងៃត្រង់។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមិថុនា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Phumtham Wechayachai បាននិយាយថា ការដេញថ្លៃនេះត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រហែល ២៧០លានបាត (៧,៣៤លានបាត)
June 11, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា ក្មេងដែលមានបញ្ហាក្រិស ក្រិន គឺបណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលជាបញ្ហាពិបាកក្នុងការធ្វេីឱ្យវិលមកដូចធម្មតាបាន។ លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសដែលអង្គការភ្លែន អន្តរជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង ១០ស្ថាប័ន ចុះទស្សនកិច្ចសិក្សា ទាក់ទងនឹងសុខភាពអនាម័យដែលគិតគូពីអាហារូបត្ថម្ភ មកខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះថា «ក្មេងដែលមានបញ្ហាក្រិស ក្រិន បណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលយើងពិបាកក្នុងការធ្វើឲ្យបញ្ហារាំរ៉ៃនេះវាអាចវិលមកដូចធម្មតាបាន ដូច្នេះហើយយើងត្រូវការពារបែបណាកុំក្មេងដែលមានបញ្ហាស្គមស្គាំង
June 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជំរុញការអនុវត្តនូវកិច្ចដំណើរការប្រព័ន្ធឌីជីថល សម្រាប់ការបំពេញបែបបទគយ មុនពេលបញ្ញើឆាប់រហ័សមកដល់ ដែលជាផ្នែកមួយនៃការកែទម្រង់ពីឯកសារជាក្រដាស ទៅជាទម្រង់ឌីជីថល (Digitalisation) ដើម្បីជួយសម្រួលដល់វិស័យឯកជនអាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។ ការជំរុញនេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន»នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ដើម្បីឱ្យការអនុវត្តការបំពេញបែបបទគយ មុនពេលទំនិញមកដល់សម្រាប់បញ្ញើឆាប់រហ័ស ទទួលបានប្រសិទ្ធភាព ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ពីប្រតិបត្តិករបញ្ញើឆាប់រហ័សក្នុងការតភ្ជាប់ប្រព័ន្ធ របស់ក្រុមហ៊ុនជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីផ្តល់នូវព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័សមុនពេលទំនិញមកដល់ ដែលព័ត៌មានទាំងនោះ នឹងជួយឱ្យមន្ត្រីគយមានពេលវេលាសមស្រប ក្នុងការវិភាគ និងវាយតម្លៃហានិភ័យមុនពេលទំនិញមកដល់
June 11, 2024









