Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2024 នៅយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានណែនាំការធ្វើបច្ចុប្បន្នភាពសំខាន់មួយចំនួន ដោយរួមបញ្ចូលបច្ចេកវិទ្យា «Apple Intelligence» ថ្មីជាលើកដំបូងនៅទូទាំងកម្មវិធីរបស់ខ្លួនរូមទាំង Siri និងនាំយក Chatbot ChatGPT របស់ OpenAI ទៅកាន់ឧបករណ៍របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទបង្ហាញរយៈពេលជិតពីរម៉ោងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple (WWDC) នាយកប្រតិបត្តិជាន់ខ្ពស់ រួមទាំង CEO លោក Tim Cook បានលើកឡើងពីរបៀបដែលជំនួយការសំឡេង Siri នឹងអាចធ្វើអន្តរកម្មជាមួយសារ អ៊ីមែល

    June 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 11, 2024
  • ព័ត៌មានអន្តរជាតិ

    (ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើងកាលពីថ្ងៃចន្ទដោយសារការសង្ឃឹមថានឹងមានការកើនឡើងតម្រូវការប្រេងឥន្ធនៈក្នុងរដូវក្តៅខាងមុខដែលចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs រំពឹងថា ប្រេងឆៅប្រភេទ Brent នឹងកើនឡើងដល់ ៨៦ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី៣ ដោយបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា តម្រូវការប្រេងច្រើននៅរដូវក្តៅនឹងជំរុញទីផ្សារប្រេងឱ្យធ្លាក់ចូលទៅក្នុងឱនភាពនៅត្រីមាសទីបីចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ១៦សេន ឬ ០,២ភាគរយដល់ ៧៩,៧៨ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅកម្ពុជា។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកនៅក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៦សេនដល់ ៧៥,៦៩ដុល្លារក្នុងមួយបារ៉ែល។

    June 11, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)​៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរនេះ។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា ការកោះហៅប្អូនៗក្មួយៗ ដែលជាអ្នកផលិតវីដេអូមកពេលនេះ

    June 11, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៏មាន លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានណែនាំដល់ម្ចាស់ទូកដរត្រូវតែចម្លងសិស្សានុសិស្សពេលទៅសាលារៀន និងចេញពីសាលាឱ្យមានសុវត្ថិភាព ដោយលើកឡើងបែបបនេះក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ដែលសិស្សានុសិស្សធ្វើដំណើរលើទូកដរទៅសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានណែនាំផងដែរដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវមានអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលិចលង់ដែលកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់បន្ថែមទៀតថាលោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ និងតាមដានការធ្វើដំណើររបស់ពួកគាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីជៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រផងដែរ។

    June 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ដើម្បីស្វះស្វែងអូសទាញ និង​បញ្ចុះបញ្ចូលអ្នកវិនិយោគនៅសហភាពអឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជា។ ការកៀរគរវិនិយោគបរទេសចូលមកកម្ពុជា គឺជាកិច្ចការដ៏ចាំបាច់មួយក្នុងគោលនយោ​បាយ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើ​កិច្ចការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែត្រាច់ចរទៅតាម​បណ្តាប្រទេសនានា ដើម្បីកៀរគរការវិនិយោគ។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេស​ជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជា។ ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច

    June 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    June 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ យុវជនដែលមានបំណងចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ លក្ខខណ្ឌ៖១៖ មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)២៖ មានអាយុពី១៨ ដល់២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)៣៖ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ៤៖ មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ៥៖

    June 10, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ត្រូវបានគេប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពត។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។ បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកមិញ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានសហការ ជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត ធ្វើការពិនិត្យនិងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា «ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិត ពីគណៈកម្មការសហគមន៍នេសាទយើងអាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង

    June 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជានឹងមានភ្លៀងធ្លាក់ និងបន្តធ្លាក់ នៅតាមតំបន់មាត់សមុទ្រ និងតំបន់ជួរក្រវាញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា យោងតាមស្ថានភាពវិវត្ត នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា៖ កម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់សមុទ្រ ដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ

    June 10, 2024