- Naren
- ព័ត៌មានជាតិ
(បាត់ដំបង)៖ ក្រុមការងារមន្ទីរកសិកម្មបាត់ដំបង បានចុះទៅជួប លោក «ហម សាវឿត» ដែលជាម្ចាស់ចម្ការត្រប់ស្រួយមួយកន្លែងនៅខេត្តបាត់ដំបង ដើម្បីសាកសួរព័ត៌មានបន្ថែម និងស្រាវជ្រាវរកមូលហេតុបន្តទៀត ជុំវិញការបង្ហោះថា ត្រប់ស្រួយ ធ្លាក់ថ្លៃនៅ ១គីឡូ ៣០០រៀល។ គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានគណនីហ្វេកប៊ុកមួយមានឈ្មោះថា ហម សាវឿត បានបង្ហោះពីបញ្ហាតម្លៃរបស់ត្រប់ស្រួយ ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានការភ័ន្តច្រឡំថា តម្លៃត្រប់ស្រួយក្នុងមួយគីឡូ៣០០រៀល។ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ដោយទើបបានទទួលការឆ្លើយតបពី លោក ហម សាវឿត ក្រុមការងារមន្ទីរកសិកម្មខេត្តបាត់ដំបង បានចុះទៅជួបម្ចាស់ចម្ការផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែមពីបញ្ហាធ្លាក់ថ្លៃត្រប់ស្រួយនៅត្រឹម
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក របស់រាជធានីខេត្តចំនួន៦ រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹកក្រុងស្ទឹងសែន ត្រូវបានផ្លាស់ប្តូរ ដើម្បីពង្រឹងស្ថាប័ន និងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកទាំង៦ រាជធានីខេត្ត បានធ្វើឡើង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការកែសម្រួលសមាសភាពលើកនេះ គឺយោងទៅលើភាពចាំបាច់ ក្នុងការកែតម្រូវស្ថានភាពរបស់ក្រុមប្រឹក្សាភិបាល
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មន្ត្រីដែលជ្រើសរើសហើយ មិនចុះធ្វើការនៅតាមខេត្ត ហើយប្រមូលផ្តុំតែនៅភ្នំពេញ នឹងបង្កើតឱ្យរូបភាព «លើសតែខ្វះ ខ្វះតែលើស» ដូច្នេះ ត្រូវជ្រើសរើសមន្ត្រីដែលមានជំនាញច្បាស់លាស់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសកាត់បន្ថយការចំណាយរបស់រដ្ឋ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កូនខ្មែរដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការខិតខំប្រឹងប្រែងរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងលើខ្សែ បក្ខពួក ដើម្បីក្លាយជាមន្រ្តីនោះទេ។ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា តួនាទី និងកៅអីរបស់មន្ត្រី ដែលបានមកគឺដោយសារប្រជាពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កៅអីយើងអង្គុយ ឱកាសយើងធ្វើ ស្ថាប័នយើងមានលទ្ធភាព បម្រើប្រជាពលរដ្ឋ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ យើងធ្វើដើម្បីកសាងបរិស្ថានមួយ
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា «CCAWDU» និងសម្ព័ន្ធសហជីពចលនាកម្មក «CUMW» បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅ ការរកឃើញរបស់សង់ត្រាល់ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅស្តីពី សេរីភាពសហជីពនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា «CCAWDU» បានសង្កត់ធ្ងន់ថា របាយការណ៍សង់ត្រាល់គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែមក្នុងការជំរុញឱ្យសេរីភាពសហជីពកាន់តែប្រសើរប៉ុណ្ណោះ ដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរ នៅកម្ពុជានោះឡើយព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង៦,០០០ផ្សេងទៀត កំពុងអនុវត្តសកម្មភាពរបស់ខ្លួនទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាង បានតាមវត្តមានរបស់ស៊ីខៅឌូ និងសកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ត្រនោះទេ ហើយមន្ត្រីបម្រើរាស្ត្រប្រៀបដូចជាបម្រើខ្លួនឯង និងក្រុមគ្រួសារផងដែរ ព្រោះមន្ត្រីនៅពេលដោះតួនាទីចេញ ក៏ជាប្រជារាស្ត្រដូចគ្នាដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ត្រីគ្រប់រូបក៏ជាប្រជារាស្ត្រដែរ យើងដោះតែតួនាទី ដោះតែកន្លែងធ្វើការចេញ យើងក៏ជាប្រជារាស្ត្ររស់នៅក្នុងសង្គម រស់នៅក្នុង ភូមិ ឃុំ យើងចប់យើងត្រូវការចូលនិវត្តន៍ យើងចេញពីមន្ត្រីរាជការ យើងក៏ជាប្រជារាស្ត្រសាមញ្ញ
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិពីលោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអះអាងថា ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ ពិសេសមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ ACU។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង២៤៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងវិន័យ ប៉ុន្តែខ្ញុំគិតថា សាលាគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញអនុវត្តវិន័យកុំតឹងពេក»។ ពាក្យរបស់សម្ដេចធិបតី គឺ «គួរ!» មិនមែន «ត្រូវតែ!» នោះទេ។ សាលាគួរតែមានស្ដង់ដាអនុវត្តវិន័យខ្ពស់ នេះជាគោលដៅធំ។ វិន័យ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងសាលា។ នេះទើបជាអ្វីដែលសម្ដេចធិបតីមានប្រសាសន៍ថា
June 10, 2024









