Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ប៉ះម៉ុងហ្គោលី នឹងធ្វើចាប់ផ្តើមនាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនេះជាប្រកួតមិត្តភាពអន្តរជាតិជើងទី១ រវាងក្រុមទាំង២ ខណៈសំបុត្រមានដាក់លក់ផ្ទាល់នៅមុខកីឡដ្ឋាន ដោយមានតម្លៃសំបុត្រមាន ២ប្រភេទ ដោយប្រភេទទី១ Zone A មានតម្លៃ ៣០,០០០ រៀល នឹងសំបុត្រប្រភេទ២ Zone B មានតម្លៃ ១៥,០០០ រៀល ដោយការប្រកួតធ្វើឡើងនាវេលាម៉ោង ៦:០០ល្ងាចនេះ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី បានណាត់គ្នាប្រកួតមិត្តភាពចំនួន ២ប្រកួត ដោយជើងទី១ ត្រូវប្រកួតលើទឹកដីកម្ពុជា នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនា និងជើងទី២

    June 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់សាធារណជនពីការផុតកំណត់ នៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ ដែលនឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក (មុនឆ្នាំ២០២៤) សូមមកប្រកាស និងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំ ដែលខកខាននេះ ឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យរួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជី ដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និងភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖

    June 7, 2024
  • ព័ត៌មានជាតិ

    (ត្រាត)៖ ការបើកផ្លូវទឹកដឹកជញ្ជូនទេសចររវាងខេត្តត្រាត ទៅកាន់តំបន់សមុទ្រកម្ពុជា និងជាមួយកោះត្រល់ នឹងក្លាយជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ និងវៀតណាម (CVTEC) ដែលទាមទារឱ្យខាងភាគីកម្ពុជាចូលរួមក្នុងការផ្ដល់គោលនយោបាយ សម្របសម្រួលក្នុងការតភ្ជាប់ផ្លូវទឹកនេះ ខណៈភាគីថៃក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ។ គួរជម្រាបថា ភាគីថៃ កម្ពុជា និងវៀតណាមបាននិងកំពុងសហការរៀបចំវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្រោមការសហការរវាងសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត និងសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។ លោកស្រី

    June 7, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ខណៈទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ នៅពេលនេះមានរបាយការណ៍ថ្មីមួយអះអាងថា ក្រុមហ៊ុន Apple អាចនឹងធ្វើឲ្យគែម bezels របស់ iPhone 16 នេះកាន់តែស្តើងជាងមុនបន្ថែមទៀត ហើយបើដូច្នេះមែន វានឹងក្លាយជាទូរស័ព្ទដែលមានគែមអេក្រង់ស្តើងជាងគេបំផុតលើពិភលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។ ម្ចាស់គណនី Weibo ឈ្មោះ Setsuna Digital បានបង្ហោះសារថា ស្មាតហ្វូន iPhone 16 Pro Max ថ្មីនេះ អាចនឹងមានគែមស្តើងដល់ទៅ ១.១៥mm

    June 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Felix G.Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងនូវក្ដីបារម្ភ ចំពោះរំសាយក្លិបជាបន្ដបន្ទាប់ នៃបណ្ដាក្លិបអាជីពនៅកម្ពុជា ជាពិសេសក្លិបដែលសម្បូរដោយធនធានកីឡាករកម្ពុជាតែម្ដង។ នេះគឺជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ុងហ្គោលី កាលពីម្សិលមិញ។ ជំនួបមិត្តភាពអន្ដរជាតិ នឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើ ទទួលស្គាល់ការបង្កើតក្លិបបាល់ទាត់មួយ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសការអភិវឌ្ឍ និងរក្សានូវនិរន្ដរភាពក្លិបឲ្យបានយូរអង្វែង ដ្បិតត្រូវការពេលវេលា និងការចំណាយធនធានជាច្រើន ។ ប៉ុន្ដែលោកពិតជាសោកស្ដាយ ដែលក្លិបធំៗមួយចំនួន ត្រូវបានប្រកាសរំសាយទៅវិញ។ ពាក់ព័ន្ធនឹងការរំសាយក្លិបនេះដែរ

    June 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូនឈើចម្រុះសរុប៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។

    June 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា-ចិននឹងដាក់ឲ្យដំណើរការជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងណានថុង (Nantong) ខេត្តជាំងស៊ូ (Jiangsu) ជាលើកដំបូង នាសប្ដាហ៍ក្រោយនេះ។ ការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ណានថុងនេះ ត្រូវបញ្ជាក់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានកាចូលរួមពីលោក អ៊ូ ជីងគិន ប្រធានសមាគមសហគ្រិនចិនខេត្តជាំងស៊ូប្រចាំនៅកម្ពុជា និងលោក ម៉ៅ តឺមីង ប្រធានក្រុមហ៊ុន Southeast Asia Youth Travel International (Cambodia) Cultural Tourism និងអ្នកសារព័ត៌មានជាច្រើននាក់។ លោក ទួន លាន នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (Cambodia Airways) បានឲ្យដឹងថា

    June 7, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក ចែម ភឺរីមវទ្ធី អភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្រុមអាជីវករបានបើកលក់ដូរធម្មតាឡើវិញនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះក្រោយបិទទ្វារផ្អើលរឿងមន្ដ្រីគយចុះចាប់ទំនិញគ្រប់ប្រភេទរបស់ពួកគាត់។ លោកអភិបាលស្រុកថ្ពង បញ្ជាក់យ៉ាងខ្លីថា ក្រោយមានការផ្សព្វផ្សាយ និងមានការពន្យល់ពីអាជ្ញាធរមានសមត្ថកិច្ច ពួកគាត់បានបើករកទទួលទានឡើងវិញធម្មតាហើយ គឺនៅទីតាំឃុំអមលាំង ក៏ដូចជាតាមផ្សានានា។ ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត

    June 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចទាំងទ្វេរ មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ កម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាត់ក្រុមការងារចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់អាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត កំពុងប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករ និងកង់បីមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព

    June 6, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៧៥.៨%ហើយ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការបញ្ជាក់ឲ្យដឹង​បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចូលរួមជាអធិបតីក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ

    June 6, 2024