- Naren
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្តោងសំរាមរាប់រាយបន្ថែមទៀត ចូលក្នុង ដីកូរ៉េខាងត្បូង បន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងទីក្រុងសេអ៊ូល ជុំវិញការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន និងការបង្ហោះខិត្តប័ណ្ណរិះគន់ចូលដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងសំរាមប្រហែលជា ៣១០បាឡុងបន្ថែមឆ្លងព្រំដែនកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះ។ បាឡុងរបស់ កូរ៉េខាងជើងទាំងនេះមានសណ្ដោងសំរាមដូចជាកម្ចេចក្រដាស និងបាស្ទិគ តែមិនទាន់មានសេចក្ដីរាយការណ៍ពីសារធាតុគ្រោះថ្នាក់ណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបង្ហោះបាឡុងសណ្ដោងសំរាមប្រហែលជា ៣៣០បាឡុង ចូលដីកូរ៉េខាងត្បូងផងដែរដោយអះអាងថា ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន
June 10, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន២០លានរៀល ចូលរួមរំលែកទុក្ខបុណ្យសពកុមារី អ៉ីន សុភ័ក្រ ដែលទទួលមរណភាពក្នុងករណីលិចទូកចម្លង នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោក ងួន រតនៈ បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ អាយុ១៣ឆ្នាំ
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត។ សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងមិនសុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខ សម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបានគោលនយោយ គោលដៅរបស់រាជរដ្ឋាភិបាលជាតិ ស្ដីពីស្វាយចន្ទី យ៉ាងហោចយើងត្រូវការថវិកា២៦០លានដុល្លារ ក្នុងជំរុញកែច្នៃគ្រាប់ស្វាយចន្ទី ឲ្យបាន២៥% នៅឆ្នាំ២០២៧។ ការលើកឡើងរបស់លោក អាន តារា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី»។ លោក អាន តារា បានថ្លែងឲ្យដឹងថា កម្ពុជាបានផលិតបានស្វាយចន្ទីស្រស់ ជាច្រើនលើសលប់ ដែលជាហេតុនាំឲ្យកម្ពុជា មិនអាចចៀសផុតពី ការពឹងលើប្រទេសជិតខាង ដើម្បីប្រើប្រាស់ចន្ទីមួយចំនួន ដោយសារតែកម្ពុជាមានការកែច្នៃទាប។ លោកបានបន្ដថា «រដ្ឋាភិបាលកម្ពុជា កាលអំឡុងឆ្នាំទៅមិញនេះ បានចេញគោលនយោយជាតិ
June 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា គឺជាអាជីវកម្មមួយ ដែលត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃ មានការពិបាក ក្នុងការស្វែងរកឥណទាន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» ក្នុងកម្មវិធី FRESH BUSINESS។ លោក អាន តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយនឹងការកែច្នៃស្វាយចន្ទី គឺត្រូវការទុនបង្វិលធំ […] ក្រុមហ៊ុនមួយ អាចផលិតបាន៥ពាន់តោន ក្នុងមួយឆ្នាំ ដូច្នេះក្នុង៥ពាន់តោននេះ ត្រូវការយ៉ាងហោចណាស់
June 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។ អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែកចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹមប្រហែលម៉ោង៦ មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។ សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា
June 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឧទាហរណ៍ ដោយប្រដូចកីឡាករខ្មែរបច្ចុប្បន្ន ប្រៀបបាន «តួរង» ខណៈកីឡាករបរទេសប្រៀបដូច «តួឯក» សម្រាប់ការបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកមើលឃើញឱកាសបង្ហាញសមត្ថភាពរបស់កីឡាករខ្មែរបច្ចុប្បន្ន មានការថយចុះ ហើយតួនាទីសំខាន់ៗ ត្រូវបានក្ដោបក្ដាប់ដោយកីឡាករបរទេសថែមទៀត។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានគូសបញ្ជាក់ថា មានមនុស្សមួយចំនួន មើលឃើញលីគបាល់ទាត់កម្ពុជាបច្ចុប្បន្ន ប្រសើរជាងមុន ផ្ទុយពីលោកដែលយល់ឃើញថា លីគបាល់ទាត់កម្ពុជាកាលពី ៦-៧ឆ្នាំមុន មានភាពល្អប្រសើរជាង ព្រោះកីឡាករខ្មែរ មានឱកាសលេងច្រើនជាងបច្ចុប្បន្ន។ លោក Felix និយាយថា «បើតាមខ្ញុំយល់ ពេលដែលខ្ញុំមកកម្ពុជា ឆ្នាំ២០១៨-២០១៩ ខ្ញុំយល់ថា ពេលហ្នឹង
June 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ញិកា
June 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអះអាងថា នឹងកោះហៅក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអសីលធម៌។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖ * ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ
June 7, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កុមារមិនមែនជាភាពទាក់ទាញនៃភ្ញៀវទេសចរ កុមារមិនមែនជាឧបករណ៍ បន្ទន់ចិត្ត ឬសុំការអាណិតអាសូរពីភ្ញៀវទេសចរ កុមារមិនមែនជាផលប្រយោជន៍ ណាមួយដោះដូរជាមួយភ្ញៀវទេសចរឡើយ។ ដូច្នេះ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ត្រូវជៀសវាងដាច់ខាតពីការប្រើប្រាស់កុមារក្នុងគោលបំណងណាមួយដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។ ការលើកឡើងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្តាត់ការរីករាលដាលនៃ មេរោគ អេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត
June 7, 2024









