- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group ពាក់ព័ន្ធនឹងដំណើររបស់ជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ជុំវិញពិភពលោក ដែលនឹងធ្វេីដំណេីរឆ្លងកាត់ពីប្រទេសគ្រប់ទ្វីបទាំងអស់ ក្នុងនោះក៏ឆ្លងកាត់ប្រទេសកម្ពុជាដែរ។ កម្មវិធីនេះជាការប្រមូលផ្តុំរថយន្តទំនើបៗ និងជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ជុំវិញពិភពលោក ហើយបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត តាមរយៈការធ្វេីដំណេីរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតគ្រប់ទ្វីបទាំងអស់ជុំវិញពិភពលោក ដោយឆ្លងកាត់ប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 6, 2024 - ព័ត៌មានជាតិ
(កំពត)៖ ភ្នំបូកគោជាតំបន់ទេសចរណ៍ដ៏ល្អពិសេសមួយនៅខេត្តកំពត ហើយមានកត្តាសំខាន់ៗ៤យ៉ាង ដែលនាំឲ្យភ្នំបូកគោ អាចក្លាយទៅជាទីកន្លែងទេសចរដ៏សំខាន់នៅក្នុងប្រទេស និងលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា សាយ សុភ័ត្រា នាយកផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា កាលពីពេលថ្មីៗនេះ។ ចំណុចសំខាន់ៗ៤ យ៉ាងដែលមានស្រាប់ និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត នៅតំបន់ភ្នំបូកគោមានដូចជា៖ ១.តំបន់ប្រវត្តិសាស្រ្ត, ២.កន្លែងលម្ហែដែលមានខ្យល់អាកាសល្អ ហើយអាចជួយព្យាបាលសុខភាពបាន, ៣.ប្រព័ន្ធផ្លូវខ្វាត់ខ្វែង
June 5, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ នៅវេលាម៉ោងប្រមាណ៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ដេកផ្កាប់មុខនៅជិតម៉ូតូម៉ាកឃ្លីក ពណ៌សលាយក្រហម នៅចំណុចខាងកើតស្ពានហាយវ៉េ ជាប់ច្រាំងទន្លេវ៉ៃគោ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនៅទីតាំងជាក់ស្តែង និងធ្វើកោសល្យវិច័យលើសាកសព នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត សមាជិកគណកម្មាការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានសន្និដ្ឋានថាសាកសពឈ្មោះ ហាក់ ស៊ីវ ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៨ ស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (អាចជាការគ្រោះថ្នាក់ចរាចរណ៍) និងបានប្រគល់សាកសពឱ្យលោក ហាក់
June 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងការព្រួយបារម្ដយ៉ាងខ្លាំង ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាញ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោម យុវជន។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា ថ្មីៗនេះក្រសួងសុខាភិបាលមានការបារម្ភ ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាយ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោមយុវជន។ បារីអេឡិចត្រូនិក ផលិតផលអេចណ៍ ធី
June 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ កើនឡើង១០.៨៨% ខណៈការនាំចូលមានជាង១១ពាន់លានដុល្លារ កើនឡើង១៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ
June 5, 2024 - ព័ត៌មានជាតិ
(ថៃ)៖ ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូអិលធីឌី (សហគ្រាសកិនស្រូវ អៀង ហ៊ាង) ដែលជាក្រុមហ៊ុនផលិតអង្ករនាំមុខមួយនៅកម្ពុជា ដឹកនាំដោយលោក ហ៊ាង គីមស៊ួរ នាយកផ្នែកទីផ្សារនាំចេញអង្ករ បាននាំយកនូវអង្ករផ្កាម្លិះ និងអង្ករក្រអូបប្រណិតរបស់កម្ពុជា ចូលរួមការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 ដែលបានប្រព្រឹត្តនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា ការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 នេះគឺជាការតាំងពិព័រណ៌ចំណីអាហារលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានការចូលរួមការតាំងពិព័រណ៌ផលិតផល
June 5, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវបម្រាមយ៉ាងទូលំទូលាយមួយ ដើម្បីបញ្ឈប់ការមកដល់នូវ ជនចំណាកស្រុកខុសច្បាប់ ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។ នេះជាចំណាត់ការដ៏ធំមួយរបស់លោក បៃដិន ដែលគេមើលឃើញថាត្រូវបានដាក់ចេញមុនការបោះឆ្នោតប្រធានាធិបតី នាខែវិចិ្ឆកាមកដល់។ បើតាមក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ជនចំណាកស្រុកដែលចាប់បានថាឆ្លងដែនខុសច្បាប់ អាចត្រូវនិរទេសភ្លាមៗ ឬបញ្ជូនទៅម៉ិកស៉ិកវិញ នៅក្រោមវិធានការដែលបានចូលជាធរមាន បន្ទាប់ពី ពាក់កណ្តាលអធ្រាត្រម្សិលមិញ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ នឹងមានការលើកលែងចំពោះកុមារដែលគ្មានអាណាព្យាបាល ក្រុមមនុស្សមានបញ្ហាសុខភាព និងជនរងគ្រោះ នៃការជួញដូរ។ គួរបញ្ជាក់ថា
June 5, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣.៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ ការងារសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១.១៨% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១.៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩.៨៤%។ គួររំឭកផងដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ ១០
June 5, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពូ)៖ ក្រុមហ៊ុន Hernan Corporation ដែលជាក្រុមហ៊ុននាំចេញទុរេនធំជាងគេរបស់ម៉ាឡេស៊ី មានបំណងនាំចេញទុរេន ៣ម៉ឺនតោនទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខដើម្បីបំពេញកំណើនតម្រូវការនៅទីនោះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណម។ យោងតាមកាសែត VN Express ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ដោយដកស្រង់សម្ដីលោក Yang Hon Shung នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Hernan Corporation ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់ពី ៣០ ទៅ ៥០លានរីងហ្គីត (៦,៤ ទៅ ១០,៦លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីសាងសង់រោងចក្រកែច្នៃទុរេនថ្មីចំនួន
June 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ទទួលបានថវិកាជាង១៧ម៉ឺនដុល្លារ និងដំណើរការជីកប្រឡាយបាន៤គីឡូម៉ែត្រហើយ។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News។ គម្រោងនេះត្រូវការថវិកាសរុបប្រមាណ៥២ម៉ឺនដុល្លារ ដើម្បីជីកប្រឡាយក្រវាត់ជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ប្រវែង៥២គីឡូម៉ែត្រ ក្នុងនោះមានជម្រៅ២ម៉ែត្រ ទទឹង៣ម៉ែត្រ។ ពិធីបើកការដ្ឋានជីកប្រឡាយ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។ ប្រធានឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប លោក សូត សំណាង បានមានប្រសាសន៍ថា គិតចាប់តាំងពីបើកការដ្ឋានដើមខែមុន រហូតមកដល់ពេលនេះ (ថ្ងៃទី០៤ ខែមិថុនា) ការជីកប្រឡាយបានធ្វើឡើងរយៈពេល៣០ថ្ងៃមកហើយ
June 5, 2024









