Naren
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អ្នកភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ជាង២០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយផ្ដល់បង្គោលភ្លើងសម្រាប់ឲ្យពលរដ្ឋដាក់ខ្សែភ្លើងផង ដោយសារតែបង្គោលភ្លើងនៅឆ្ងាយ ដែលជាហេតុនាំឲ្យខ្សែ ភ្លើងតភ្ជាប់ មានសភាពឆ្ងាយពីបង្គោលមួយទៅបង្គោលមួយ នាំឲ្យខ្សែភ្លើងធ្លាក់កោងមកក្រោម និងបារម្ភពីហានិភ័យខ្លាចប៉ះពាល់អាយុជីវិតពលរដ្ឋនារដូវភ្លៀងខ្យល់នេះ។ ថ្លែងរអ៊ូមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ, លោកស្រី ឈាង សួរ និងលោកស្រី ជា សារឿន តំណាងពលរដ្ឋទាំងអស់បានថ្លែងថា ពួកគាត់បានស្នើសុំទៅខាងអគ្គិសនី ស្រុកស្អាងជាយូរមកហើយ តែពុំមាននរណាអើពើមកជួយពួកគាត់ឡើយ។ ពួកគាត់បារម្ភសុវត្ថិភាពដ្បិតខ្សែភ្លើងធ្លាក់មកក្រោម ហើយភ្លៀងខ្យល់ខ្លាចប៉ះពាល់អាយុជីវិតពួកគាត់។ ពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត មេត្តាយកចិត្តទុកដាក់ជួយដាក់បង្គោលភ្លើងក្នុងភូមិជូនពលរដ្ឋផង ដើម្បីបង្កភាពងាយស្រួលក្នុងការដាក់ខ្សែភ្លើង៕

    June 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអះអាងថា ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។ ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។ នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាល បានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ

    June 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកបើកសាឡាងដែលយកជើងដាក់លើចង្កូត​ ឱនឈ្ងោកចុចទូរស័ព្ទ អំឡុងពេលបំពេញការងារ មិនខ្វល់ពីគ្រោះថ្នាក់ ត្រូវបានបញ្ឈប់ពីការងារហើយ។ យោងតាមផេក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោក អាន សំអន នាយកកំពង់ចម្លង បានប្រជុំសម្រេចបញ្ឈប់បុគ្គលិក ឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ និងបានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ៕

    June 4, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ ក្រោមការអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ គិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានកៀរកិន បង្ហាប់ លុបគ្រលុក ស្រោចទឹកជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ស្ថានភាពនៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។ គួរបញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣

    June 4, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរនៃការចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទេីបធ្វេីរូបលោក ក៏បានបែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូចហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់២ហិកតា បន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិ ថ្មី សង្កាត់ ភ្នៀត បានប្រាប់ឱ្យ ដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត៥ឆ្នាំហេីយ ដោយសារតែមានការចាប់អារម្មណ៍និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង

    June 4, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមាន ប្រទេសជប៉ុនផងដែរ។ លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧

    June 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងចំនួន២ដាច់ដោយឡែកពីគ្នា ដោយការកោះអញ្ជើញម្ចាស់សហគ្រាសប្រកបអាជីវកម្មបញ្ចាំចំនួន ៥ ឱ្យចូលខ្លួនមកបង់ប្រាក់ផាកពិន័យ ករណីប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោ​មនេះ ជាសេចក្តីជូនដំណឹងរបស់និយ័តករអចលនវត្ថុ និងបញ្ចាំ៖

    June 4, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Nguyen Duc Chi បាននិយាយថា ពលរដ្ឋដែលរកប្រាក់ចំណូលបានពីលក់ទំនិញតាមរយៈការផ្សាយផ្ទាល់ត្រូវតែប្រកាសនិងបង់ពន្ធលើប្រាក់ចំណូល។ នេះបើយោងតាមកាសែតVN Express។ លោក Nguyen Duc Chi បានថ្លែងនៅក្នុងសន្និសីទកាសែតរបស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាសកម្មភាពសេដ្ឋកិច្ចមួយដែលអាចបង្កើតប្រាក់ចំណូលបានច្រើនមួយ ការលក់តាមរយៈការផ្សាយបន្តផ្ទាល់ ឬហៅថា Livestream selling ដូចទៅនឹងការទិញលក់ទំនិញទាំងអស់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកគួរតែស្ថិតនៅក្រោមច្បាប់ពន្ធ។ការលក់ទំនិញតាមរយៈការផ្សាយបន្តផ្ទាល់ ជាពិសេសនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើង និងអាចមានចំណែកប្រហែឡ ២០% នៃការលក់ពាណិជ្ជកម្មអេឡិចត្រូនិកសរុបនៅដើមឆ្នាំ២០២៦ នេះបើយោងតាមការព្យាករដោយក្រុមហ៊ុនប្រឹក្សា McKinsey & Company។ យោងតាមកាសែត VN Express នៅក្នុងសន្និសីទនេះ ក្រសួងហិរញ្ញវត្ថុវៀតណាមបានចង្អុលបង្ហាញថា អាជីវកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានភាពចម្រុះ។ ដើម្បីពង្រឹងការប្រមូលពន្ធ

    June 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសគាំទ្រគម្រោងរៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ របស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី។ លោកសង្ឃឹមថា គម្រោងនេះនឹងត្រូវបានរៀបចំឡើង តាមការកំណត់។ លោករដ្ឋមន្ត្រីប្រកាសគាំទ្របែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Marco Bianchi នាយករៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli ចូលជួបសម្តែងការគួរសម និងពិភាក្សាពីដំណើរការចរចារៀបចំកម្មវិធីកំពូលមួយនេះ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងទេសចរណ៍។ លោក សុខ សូកេន ក៏បានថ្លែងអំណរគុណដល់លោកនាយក

    June 4, 2024
  • ព័ត៌មានអន្តរជាតិ

    (អឺរ៉ុប)៖ ការប្រកួតដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់តំបន់អឺរ៉ុប UEFA Euro 2024 លើកទី១៧ ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹង ២៤ក្រុមចូលរួម។ សូមរំលឹកផងថា នេះជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប ដែលបានចាប់ផ្តើមដំបូងកាលឆ្នាំ១៩៦០ ហើយមានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈការប្រកួតដែលមានដល់ ២៤ក្រុមនេះ គឺត្រូវបានស្ថាប័នគ្រប់បាល់ទាត់ UEFA សម្រេចឱ្យមានតាំងពីឆ្នាំ២០១៦ ដែលពេលនោះ ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯក ។ ម្ចាស់ផ្ទះអាល្លឺម៉ង់ គឺស្ថិតក្នុងពូល A

    June 4, 2024