- Naren
- ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បើចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេមិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ បញ្ហាខ្សែចង្វាក់ផលិតផលកសិផល នៅតែជាបញ្ហាដែលត្រូវរួបរួមមតិគ្នា ពីសំណាក់ថ្នាក់ដឹកនាំ សហគមន៍ អ្នកទិញប្រើប្រាស់ ដើម្បីធានាបាននូវស្ថិរភាពផ្គត់ផ្គង់ផលិតផលជៀសវាងបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ ជាហេតុនាំឱ្យមានការនាំចូលច្រើនពីបរទេសសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។ ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ ហេតុដូច្នេះហើយបានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថិរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ លោកបានបន្ថែមថា លោកបានសង្កេតឃើញសហគមន៍អ្នកស្អាង នៅឃុំកោះខ្សាច់ទន្លា ដែលជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ
June 4, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤នេះ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Samsung បានវ៉ាដាច់ Apple និងបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក ជាមួយនឹងចំណែកទីផ្សារ ២០ភាគរយ ធៀបនឹង Apple ទទួលបាន ១៧ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍ចុងក្រោយរបស់ Mobile Market Monitor បានឱ្យដឹងថា Samsung បានកាន់កាប់តំណែងនាំមុខគេជាមួយនឹងចំណែកទីផ្សារសកល ២០ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ខណៈពេលដែល Apple ឈរនៅលំដាប់ទីពីរជាមួយនឹងចំណែក ១៧ភាគរយ។ ដោយឡែកសម្រាប់តំណែងបន្តបន្ទាប់គឺបានទៅលើ ក្រុមហ៊ុន Xiaomi ខ្ទង់ ១៤ភាគរយ,
June 4, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រហែលមួយថ្ងៃចាប់តាំងពីចូលរួមលេងកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានទាក់ទាញអ្នកតាមដានរហូតដល់ ៣លាននាក់យ៉ាងឆាប់រហ័យ នៅលើវេទិកាមួយនេះ ខណៈលោកការចូលប្រើប្រាស់កម្មវិធីនេះ គឺស្របពេលការបោះឆ្នោតប្រធានាធិបតីកាន់តែខិតចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចចិត្តចូលរួមប្រើប្រាស់វេទិកានេះ ត្រូវបានគេមើលឃើញថា អាចជួយអតីតប្រធានាធិបតីរូបនេះ ចាប់យកបេះដូងអ្នកបោះឆ្នោតវ័យក្មេង ជាពិសេសពីសំណាក់យុវវ័យដែលប្រើប្រាស់កម្មវិធីនេះ។ លោក Donald Trump កំពុងប្រជែងគ្នាយ៉ាងជិតស្និទ្ធជាមួយលោក Joe Biden ដែលកាន់អំណាចពីគណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។ លោក Biden ក៏ត្រូវបានគេមើលឃើញថា
June 4, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ នេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២ របស់លោក Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈដែលលើកទី១ លោកបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់លោកប្រមុខការពារជាតិអាមេរិក៖ លោក Lloyd Austin ឬមានឈ្មោះពេញថា Lloyd James Austin III បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិទី២៨ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ លោក Austin គឺជាជំនួយការដ៏ចម្បងម្នាក់របស់លោកប្រធានាធិបតី
June 4, 2024 - ព័ត៌មានជាតិ
(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។ បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។ នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។ អ្នកឧកញ្ញ៉ា
June 4, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ទំនិញនាំចូល និងនាំចេញជាង៣លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ សម្រាប់៤ខែដើម ឆ្នាំ២០២៤។ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យដឹងថា ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦៥៦៦តោន រយៈពេល៤ខែ ឆ្នាំ២០២៤ កើនឡើង ២៦.៩៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួន ៣៥.២៧៣.០១៥ លានដុល្លារ កើនឡើង ២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣កន្លងទៅ។ អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យបញ្ជាក់ថា ទាក់ទងនឹងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី ក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម និងគម្រោង អភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មីជំហាន១
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៤នេះ បន្ទាប់ពីរៀបចំធ្វើព្រះរាជពិធីបុណ្យថ្វាយព្រះរាជកុសលរយៈពេល ១០០ថ្ងៃ។ ព្រះរាជពិធីថ្វាយព្រះភ្លើង ត្រូវប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះរាជពិធីនេះ ក៏មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា
June 3, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤, សមាជិក សមាជិកា នៃក្រុមកីឡាសេនាយុត្ដិធម៌ បានអញ្ជើញចូលរួមកម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលសហការរៀបចំដោយក្រសួងយុតិ្តធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ក្រោមការដឹកនាំ និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យគន្ធបុប្ផា គឺទទួលបាននូវការគោរពស្រលាញ់ពីប្រជាជនទាំងអស់គ្នា ហើយសប្បុរជន ដែលចូលរួមឧបត្ថម្ភ គឺជាវីរជននៃកុមារកម្ពុជា។ យើងទាំងអស់ត្រូវប្រកាន់ខ្ជាប់ថា អ្វីដែលអាចជួយដល់គន្ធបុប្ផា សូមកុំស្ទាក់ស្ទើរ ជួយគន្ធបុប្ផា គឺជួយដល់កុមារកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា កម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧២ ២៥៨នាក់ កើន៣៦.៩៨% និងទទួលបានចំណូល ២២ ២០៦ ៨៩១ដុល្លារអាមេរិក កើនឡើង៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ
June 3, 2024 - ព័ត៌មានជាតិ
សៀមរាប)៖ យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។ ជាការពិតណាស់ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឹហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។ លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)
June 3, 2024









