Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អ្នកសិល្បៈទាំងអស់គ្រប់ទម្រង់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងនូវការផលិតមាតិកា ឬការសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ឬអុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនាជាដើម។ ការក្រើនរំលឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងបរិកា នៃបដិវត្តន៍ឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងកាន់តែពិបាក ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើសមាគមសិល្បករខ្មែរ ត្រូវសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញក្រមសីលធម៌ នៃអ្នកសិល្បៈ។ ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចកំពុងឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដែលអាចប្រើក្បាច់គុនខ្មែរនានាក្នុងការប្រកួត ដូចរបៀបរបបប្រកួតក្បាច់គុនចម្រុះ MMA។ សម្តេចធិបតី បានអះអាងថា ការធ្វើបែបនេះ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់នោះ ឱ្យត្រូវបានស្គាល់ឡើងវិញ។ ថ្លែងនៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាស ព្រមទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះលោក កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​​ និងបច្ចេកទេសក្នុងការជួយជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់​ការ និងចាប់យកឱកាសការងារពេញសិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយ ដែលជាជនងាយរងគ្រោះនៅតាមតំបន់ការពារធម្មជាតិទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើផលដំណាំរបស់ពួកគេ។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព បើកវេទិកាថ្នាក់ជាតិស្តីពី «កាេធានាសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ សម្រាប់កម្មករ-កសិករជាស្ត្រី ក្នុងវិស័យកសិ-ស្បៀងអាហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។ ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត យល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជិវិតជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយជាអ្នករកចំណូលទ្រទ្រង់ជីវភាព ហើយត្រូវបានចោរលួចប្រាក់អស់ទៀត។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល ជាពិសេសថង់ប្លាស្ទិក ដែលបង្កឱ្យផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់យើងនៅថ្ងៃអនាគត។ ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «នៅរាជធានីភ្នំពេញ សំរាមគិតជាមធ្យមជិត ៤,០០០តោនក្នុងមួយថ្ងៃ ដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ

    June 1, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ កសិដ្ឋានបន្លែធម្មជាតិបូកគោ មានផ្ទៃដី១២ហិចតា ស្ថិតលើកំពូលភ្នំបូកគោ ហើយមានបន្លែជាង៣០មុខ សុទ្ធតែជាប្រភេទបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។ នេះបើតាម ប្រធានផ្នែកបច្ចេកទេសកសិកម្ម នៅបូកគោហ្វាម លោក ណាល់ វិឆៃ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា។ លោក ណាល់ វិឆៃ បានលើកឡើងថា៖ «បន្លែនៅកសិដ្ឋានបូកគោ គឺមានប្លែកជាងគេ បើធៀបទៅបន្លែដែលមាននៅលើទីផ្សារ ព្រោះការដាំដុះបានស្រាវជ្រាវនិងថែទាំគ្រប់ជ្រុងជ្រោយសម្រាប់សុខភាពអ្នកបរិភោគ ហើយបានជ្រើសរើសគ្រាប់ពូជ ដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ផ្ដល់ជូនអតិថិជននូវបន្លែដាំក្នុងស្រុកដែលល្អបំផុត» ។ ប្រធានផ្នែកបច្ចេកទេសកសិកម្មខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា «បន្លែដែលដាំនៅកសិដ្ឋានបូកគោហ្វាម គឺធានាបាននូវសុវត្ថិភាពចំណីអាហារ មិនមានសារធាតុគីមី ដែលបងប្អូនប្រជាពលរដ្ឋអាចរកទិញបាននៅតាមផ្សារទំនើបជាច្រើននៅកម្ពុជា»។ ផ្តល់សិទ្ធិដោយ៖ Fresh News ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាវីដេអូកិច្ចសម្ភាសដូចតទៅ៖

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបង្កើតមូលនិធិមួយ ដើម្បីជួយជ្រោមជ្រែងជំរុញ និងអភិរក្សសិល្បៈដែលរងនូវហានិភ័យ ឬប្រឈមនឹងការបាត់បង់។ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនី រួមគ្នាឲ្យបានខ្លាំងក្លា ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី

    June 1, 2024
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាកូនធម៌លោកតា «ជួង» បានឧបត្ថម្ភថវិកាចំនួន ៥មុឺនដុល្លារ ដល់ដំណើរការកែលម្អសោភ័ណភាពនៅរមណីដ្ឋានបឹងកន្សែង។ ក្នុងនាមរដ្ឋបាលខេត្តរតនគិរី លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានឧបត្ថម្ភចំនួនទឹកប្រាក់ ៥ម៉ឺនដុល្លារ ក្នុងការរៀបចំបឹងកន្សែង រួមរចនាសម្ព័ន្ធបឹងឱ្យមានសោភ័ណភាពជាទីលំហែរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសអ្នកក្រុងបានលុង និងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្ត នៅខេត្តភាគឦសានទឹកដីក្រហមដ៏សែនមនោរម្យនេះ។ សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹងមួយ នៅកណ្តាលក្រុងបានលុង

    June 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺបន្ថែម ជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ។ ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ «Nokia ចុចពិល» ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធ និងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបថា មុខទំនិញទូរសព្ទមានពន្ធ និងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ

    June 1, 2024