- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្តីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមិថុនានេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖
June 3, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានព្រមព្រៀងស៊ីញ៉េកុងត្រាជាមួយ Real Madrid មានសុពលភាពដល់ឆ្នាំ២០២៩ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបបារាំង Paris Saint-Germain។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ កិច្ចសន្យាចាស់របស់ប្រធានក្រុមមាន់គកបារាំង វ័យ ២៥ឆ្នាំ នឹងផុតសុពលភាពជាផ្លូវការនៅកីឡដ្ឋាន Parc des Princes ជាមួយ PSG ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រកាសចាកចេញពីក្លិបជើងឯក Ligue 1 រួចរាល់ផងដែរ ក្រោយព្រមព្រៀងជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីខែកុម្ភៈមក។ ក្រុមជើងឯកលីគ
June 3, 2024 - ព័ត៌មានជាតិ
(កំពត)៖ លោក ចាង ជាជនជាតិកូរ៉េ និងជាម្ចាស់កសិដ្ឋានដាំ Strawberry លើភ្នំបូកគោ បានឲ្យដឹងថា សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចដាំប្រភេទផ្លែឈើលើសពី Strawberry ក្នុងនោះក៏អាចដាំបានដែរនូវផ្លែ Blueberry ទំពាំងបាយជូរ និងផ្លែប៉ោមជាដើម។ មិនតែប៉ុណ្ណោះដំណឹងនៃការអាចដាំបាននូវផ្លែឈើទាំងនេះពី លោក ចាង បានធ្វើឲ្យអ្នកវិនិយោគជនជាតិកូរ៉េជាច្រើន កំពុងចាប់អារម្មណ៍ ហើយចង់មកវិនិយោគបន្ថែមនៅកម្ពុជា។ លោកចាង ដែលបានដាក់ចិត្តសិក្សាលើអាកាសធាតុ រយៈពេល១ឆ្នាំ មុនចាប់ផ្ដើម បើកកសិដ្ឋានជាផ្លូវការលើភ្នំបូកគោនេះ បានអះអាងថា ការដែលប្រជាជនខ្មែរ អាចទទួលទានផ្លែឈើដែលដាំនៅក្នុងស្រុក គឺមានផលល្អសម្រាប់សុខភាព និងអាចទទួលបាននូវជីវជាតិល្អៗ បានច្រើន ជាងផ្លែឈើដែលដឹកមកឆ្ងាយ ឬក្រៅប្រទេស។ បើតាមការបន្ថែមពីលោក
June 3, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាឡុងប្រមាណ ៦០០បាឡុងថែមទៀត ដែលផ្ទុកទៅដោយសំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ យោធាកូរ៉េខាងត្បូង បានប្រាប់ថា បាឡុងរាប់រយខាងលើ ដែលផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និងប្លាស្ទិក ជាដើម ត្រូវបានប្រទះឃើញ នៅពាសពេញរដ្ឋធានីសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាមព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមកខាងកូរ៉េខាងត្បូង ផងដែរ។ គួរបញ្ជាក់ថា
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ជួបប្រទះឱនភាពថវិការៀងរាល់ឆ្នាំ ដែលតាមការប៉ាន់ស្មានជាធម្យមមានប្រមាណ ៥% នៃទំហំសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នប្រភពចំណូលទ្រទ្រង់ដល់ចំណូលរដ្ឋាភិបាល ភាគច្រើនបំផុតបានមកពីពន្ធក្នុងស្រុក និងពន្ធលើពាណិជ្ជកម្មទំនិញ ក្នុងនោះអគ្គនាយកដ្ឋាន គយចូលរួមក្នុងការបង្កើតប្រាក់ចំណូលរបស់រដ្ឋាភិបាលប្រមាណ ៣០%៕ ផ្តល់សិទ្ធិដោយ៖ Fresh News លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចពន្យល់រឿងនេះដូចតទៅ៖
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមរយៈពេលទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៧ថ្ងៃ ក្រោយផុតកំណត់លើវិក្កយបត្រទឹក ដើម្បីសម្រួលដល់ការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹករបស់អតិថិជន តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានបញ្ជាក់ថា បច្ចុប្បន្នអតិថិជនអាចធ្វើការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ តាមរយៈប្រព័ន្ធទូទាត់របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាដៃគូរបស់ រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅលើវិក្កយបត្រ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃនេះជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖ ករណីអគ្គិភ័យទី១៖ នៅម៉ោង៦៖២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤B ផ្លូវបេតុង ក្រុម២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យឆាបឆេះបន្ទប់ ទំហំ៤ម៉ែត្រ គុណ៣ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ
June 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការនាំយកខ្លាធំឬខ្លាដំបងមកកម្ពុជា មិនបង្កឱ្យមានការព្រួយបារម្ភ ចំពោះការរស់នៅរបស់សហគមន៍នោះទេ។ វត្តមានខ្លាធំនឹងជួយដល់បរិស្ថានស្អាត ជួយពង្រឹងសុវត្ថភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងការរស់នៅដោយចីរភាពថែមទៀត។ ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានធ្វើឡើងនាថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយបណ្តាញសារព័ត៌មាន Fresh News បន្ទាប់ពីមានការលើកឡើង ពីការព្រួយបារម្ភចំពោះការនាំយកខ្លាធំមកកម្ពុជា ក្រោមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឥណ្ឌា ដែលបានកណត់ថា នាំខ្លាធំចំនួន៤ក្បាល (ញី៣ក្បាល) មកកម្ពុជា ក្នុងជំហានទី១ នាចុងឆ្នាំនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានស្នើសុំឱ្យសាធារណជនមេត្តាកុំមានការព្រួយបារម្ភចំពោះវត្តមានខ្លាធំ។ ខ្លាធំធ្លាប់មានប្រវត្តិរស់នៅកម្ពុជា ហើយទើបតែបាត់ដានក្នុងឆ្នាំ២០០៧
June 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌
June 1, 2024 - ព័ត៌មានអន្តរជាតិហេតុអ្វីបានជាជនជាតិចិនចូលចិត្តលេខ១៦៨ តែមិនចូលចិត្តលេខ៤ ខណៈជណ្ដើរយោងជាច្រើននៅប្រទេសចិនមិនមានលេខនេះឡើយ
(ភ្នំពេញ)៖ បើនិយាយអំពីលេខដែលនាំសំណាងដល់មនុស្ស ឃើញថាប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិនតែងតែនិយមចូលចិត្តលេខ១៦៨ សម្រាប់លេខទូរស័ព្ទ ផ្លាកលេខរថយន្ត-ម៉ូតូ ឬឈ្មោះហាងអាជីវកម្មផ្សេងៗជាដើម ប៉ុន្តែនៅក្នុងប្រទេសចិនផ្ទាល់ ពួកគេភាគច្រើនមិនចូលចិត្តលេខ៤ នោះឡើយ។ តើមានមូលហេតុយ៉ាងណាខ្លះ បានជាប្រជាជនទាំងនោះមានជំនឿទៅលើលេខទាំងពីរនេះ? លេខ ១៦៨ ត្រូវបានគេជឿថាជា «លេខនាំសំណាង» គឺដោយសារតែក្នុងភាសាចិន លេខ១៦៨ នេះមានសូរសំឡេងថា «អ៉ី លីវ ប៉ា YĪ LIÙ BĀ» ដែលមានសំឡេងស្រដៀវខ្លាំងទៅនឹងពាក្យថា «អ៉ី លុ ហ្វា» ដែលបានន័យថា «ជោគជ័យសម្បូររុងរឿងគ្រប់ទៅកន្លែងដែលបានទៅដល់»។ ទន្ទឹមនឹងនោះដែរ លេខ៤ គឺជាលេខដែលប្រជាជនចិនភាគច្រើនជឿថាជាលេខមិនល្អ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងជណ្ដើរយោងជាច្រើននៅប្រទេសចិន មិនមានលេខ៤នេះនោះទេ។ មូលហេតុដែលគេមិនប្រើប្រាស់លេខ៤ គឺដោយសារសូរសំឡេងរបស់លេខ៤នេះស្រដៀងទៅនឹងពាក្យស្លាប់ ឬគេនិយមថា «លេខស្លាប់ ឬលេខខ្មោច»។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ថ្វីដ្បិតនិយមចូលចិត្តលេខ១៦៨
June 1, 2024









