Naren
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩.៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ

    May 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំ ដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបំពេញបេសកកម្មធុរកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។

    May 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ឃួង ស្រេង បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ

    May 31, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆយទីក្រុងញូយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានពិរុទ្ធនៅក្នុងសំណុំរឿងក្លែងបន្លំឯកសារ របស់ក្រុមហ៊ុន ដើម្បីលាក់បាំងការសូកលុយបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅបន្ទាប់ពីធ្វើសារណាពិភាក្សាដេញដោលអស់រយៈពេលជាង២ថ្ងៃ គណៈវិនិច្ឆយទីក្រុងញូវយ៉កទាំង១២នាក់ បានប្រកាសសាលក្រមថាលោក ត្រាំ មានពិរុទ្ធ ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់៣៤ករណីដែលលោករងការចោទប្រកាន់។ លោក ត្រាំ បានធ្វើមុខក្រញូវ និងសម្លឹងចុះក្រោម នៅពេលគណៈវិនិច្ឆយប្រកាស សាលក្រម។ ជាមួយគ្នានោះដែរ លោកចៅក្រម Juan Merchan

    May 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ស្តេចប្រដាល់សកលពិភពលោក លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុម ហនុមាន ប៊ែវើរីជីស (Hanuman Beverages) នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ តាមរយៈភាពជាដៃគូ នៃការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជានេះ លោក Manny Pacquiao បានសម្ដែងនូវសេចក្ដីករីករាយជាខ្លាំង ហើយលោកបានសង្កត់ធ្ងន់ថា កិច្ចសហការមួយនេះ មិនត្រឹមតែជាការលើកកម្ពស់គុនតម្លៃនៃម៉ាកសញ្ញា ហនុមាន នោះទេ តែក៏ជាឱកាសផ្សាភ្ជាប់នូវវប្បធម៌ ក៏ដូចជាការរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ។ វត្តមានរបស់ស្ដេចប្រដាល់សកលពិភពលោកនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមាន តាមរយៈការទទួលបដិសណ្ធារកិច្ចដ៏ស័ក្តិសម និងល្អឥតខ្ចោះ

    May 31, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ សត្វជាច្រើនក្បាលបានដួលសន្លប់ មនុស្សបាននាំគ្នារត់រកទឹក និងមន្ត្រីរាជការត្រូវផ្លាស់ប្ដូរម៉ោងធ្វើការ ខណៈដែលសីតុណ្ហភាពក្ដៅខ្លាំង នៅតែបន្តគ្របដណ្ដប់ភាគខាងជើងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សីតុណ្ហភាពនៅទីក្រុង Delhi បានកើនឡើងដល់ ៤៧អង្សាសេ ទាបជាងកំណត់ត្រានៅថ្ងៃមុនបន្តិច គឺ ៥២.៩អង្សាសេ។ Delhi ជាទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ២០លាននាក់ បានកត់ត្រាករណីស្លាប់ដោយសារកម្ដៅជាលើកដំបូងកាលពីថ្ងៃពុធ ដោយជនរងគ្រោះជាកម្មករអាយុ ៤០ឆ្នាំម្នាក់។ មនុស្សជាច្រើនត្រូវបានគេឃើញនាំគ្នាដេញ និងរត់ឡើងលើរថយន្តដឹកទឹក ដើម្បីដងទឹកដាក់ធុង ខណៈដែលការខ្វះខាតទឹកធ្ងន់ធ្ងរកំពុងកើតមានឡើង។ ការខ្វះខាតទឹកប្រើប្រាស់នេះ គឺដោយសារតែកម្រិតទឹកនៅក្នុងទន្លេ Yamuna ដែលជាប្រភពទឹកសំខាន់របស់ទីក្រុង Delhi

    May 31, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ យុវជនឈាមរាវម្នាក់ បានបើកម៉ូតូបង្ហោះបោះពួយ ក្នុងស្ថានភាពមេឃកំពុងតែភ្លៀង មិនប្រយ័ត្នក៏ទៅបុករថយន្តសាំយ៉ុងមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ចន្លោះគីឡូម៉ែត្រ២១ និង២២ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី ដោយរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥

    May 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន​ រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។ តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h។ លោក ផន​ រីម បានប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះទៀតថា

    May 30, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ អ្នកឧកញ្ញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប បានបង្ហាញពីបទពិសោធន៍ដែលនាំឲ្យលោក អាចឈរជើងមកដល់សព្វថ្ងៃ លោកញ្ជាក់ថាយ៉ាងហោចណាស់ក៏ធ្លាប់លោកជួបភាពបរាជ័យក្នុងជំនួញជិត៣០ដងដែរ ប៉ុន្តែភាពបរាជ័យ ត្រូវបានជំនះទៅមុខបាន នៅពេលដែល អ្នកឧកញ្ញ៉ា បានដាក់ការតស៊ូនៅខាងមុខ និងមិនបោះបង់ចោលនូវការព្យាយាម ក្នុងការធ្វើជំនួញពីដើមទុនត្រឹមតែមាស១ជីកន្លះ។ អ្នកឧកញ៉ា ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃនេះ បានណែនាំទៅកាន់យុវជនជំនាន់ក្រោយ កុំភ្លេចឡើយនូវការតស៊ូព្យាយាម បើទៅបីជាជួបការបរាជ័យយ៉ាងណាក៏ដោយ ក៏ត្រូវជំនះទៅមុខ ចាប់ផ្ដើមមុខជំនួញពីតូចៗរហូតទៅធំ និងមិនត្រូវភ្លេចឡើយនូវទម្លាប់សន្សំសំចៃ និងរៀនកែច្នៃធនធានដែលមានឲ្យអស់លទ្ធភាព។ អ្នកឧកញ៉ា សុខ គង់ ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល

    May 30, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំផ្សារអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថខេត្ត ស្រាវជ្រាវបង្ក្រាបបានចំនួន២នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ។ បន្ទាប់ពីមានករណីក្រុមក្មេងទំនើងដេញកាប់គ្នា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះដឹកនាំកម្លាំងស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ

    May 30, 2024