Naren
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីជួបព្យុះភ្លៀងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខា្នតយក្ស Apple កំពុងទាញយកប្រជាប្រិយភាពរបស់ខ្លូនត្រឡប់មកវិញហើយ ដោយក្នុងខែមេសាកន្លងទៅនេះ ចំនួនលក់ iPhone បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥២ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីដំណើរការខ្សោយកាលពីដើមឆ្នាំនេះនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារកម្រិតខ្ពស់ពីគូប្រជែងក្នុងស្រុកដូចជា Huawei។ យោងតាមទិន្នន័យពីរដ្ឋាភិបាលចិន CAICT បានឱ្យដឹងថា ការនាំចេញទូរស័ព្ទម៉ាកបរទេសនៅក្នុងប្រទេសចិន បានកើនឡើងប្រមាណ៥២ភាគរយ ក្នុងខែមេសា ដែលឈានដល់ចំនួននាំចេញសរុប ៣.៤៩៥លានគ្រឿងច្រើនជាង បើធៀបនឹងចំនួន ២.៣០១លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះភាគហ៊ុនរបស់ Apple ក៏បានកើនឡើង ២.៣ភាគផងដែរ។ ប្រភពពីទីភ្នាក់ងារ Reuters ដដែលបាននិយាយថា

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងទីផ្សារមាស បានគូសបញ្ជាក់ថា ក្នុងខែឧសភានេះតម្លៃមាសបានហក់ឡើងដល់ជិត ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅចុងឆ្នាំ។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ថា តម្លៃមាសបានហក់ឡើងខ្លាំង នៅរយៈពេល២ខែនេះ គឺមេសា និងខែឧសភា។ ​បើធៀបរវាងខែមេសា និងខែឧសភា តម្លៃមាសបានកើនឡើងប្រមាណ​ ២៣ដុល្លារក្នុងមួយតម្លៃ ពោលគឺកាលពីខែមេសា តម្លៃមាសហក់ខ្ពស់បំផុតត្រឹមតែ ២ ៩២៧ដុល្លារក្នុងមួយតម្លឹង ​ឬប្រមាណ២ ៤៣០ដុល្លារ

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទូកទេសចរណ៍មួយយីហោ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ សម្រេចលុបអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្ម ក្រោយម្ចាស់ទូកទេសចរណ៍មួយនេះធ្វើសកម្មភាពដឹកសំរាមកាកសំណល់ទៅបោះចោលនៅកណ្ដាលទន្លេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងរងនូវការរិះគន់ពេញបណ្ដាញសង្គម។ ការលុបអាជ្ញាប័ណ្ណទូកទេសចរណ៍មួយនេះ ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានមើលឃើញ និងថតបានអំពីសកម្មភាពរបស់ទូកទេសចរណ៍ «កាណូតបុប្ផាអង្គរ ទេសចរណ៍» ពេលកំពុងដឹកសំរាមយកទៅបោះចោលកណ្ដាលទន្លេ រួចបើកមកច្រាំងវិញ។ បន្ទាប់ពីឃើញសកម្មភាពនេះ អាជ្ញាធរខណ្ឌដូនពេញ បានកោះហៅម្ចាស់អាជីវកម្មមកធ្វើការសួរនាំនៅរដ្ឋបាលខណ្ឌ និងបានធ្វើកំណត់ហេតុលុបអាជីវកម្ម ព្រមទាំងផាកពិន័យប្រាក់ចំនួន២០ម៉ឺនរៀល។ បន្ថែមពីនេះ អាជ្ញាធរក៏បានធ្វើការអប់រំណែនាំ និងពន្យល់ដល់ម្ចាស់អាជីវកម្មឲ្យបានយល់អំពីច្បាប់បរិស្ថានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 29, 2024
  • PR

    កាលពីរសៀលថ្ងៃទី28 ខែឧសភា ឆ្នាំ2024 ក្រសួងព័ត៌មាន ជាមួយក្រុមហ៊ុនក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានរៀបចំនូវកម្មវិធីប្រកាសជ័យលាភី SEE Cambodia 2024 ដល់អ្នកដែលបានចូលរួមប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់ពីជ័យលាភីលេខ1 ដល់លេខ10 នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន OPPO គណកម្មការ បណ្តាសារព័ត៌មានល្បីៗ និងបេក្ខភាពប្រកួតជាច្រើនរូប។ ការប្រគល់រង្វាន់រួមមាន ៖ ជ័យលាភីលេខ1

    May 29, 2024
  • ព័ត៌មានអន្តរជាតិ

    (សៀងហៃ)៖ ទីក្រុងសៀងហៃបានបន្ធូរបន្ថយវិធានស្តីពីការទិញអចលនទ្រព្យ ខណៈដែលរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៅទូទាំងប្រទេសចិនមានគោលបំណងសម្រាលវិបត្តិអចលនទ្រព្យដ៏តានតឹងដែលកំពុងដាក់បន្ទុកមកលើសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងជាច្រើនក្នុងប្រទេសចិនបានដាក់កំហិតនិងលក្ខខណ្ឌតម្រូវឥណទានតឹងរ៉ឹងលើការទិញផ្ទះក្នុងរយៈពេលមួយទសវត្សរ៍មុនក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយតម្លៃអចលនទ្រព្យនិងការកេងចំណេញតម្លៃ។ ប៉ុន្តែឥឡូវនេះទីក្រុងទាំងនោះកំពុងផ្លាស់ប្តូរគោលនយោបាយទាំងនោះវិញក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិបំណុលក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តម្រូវការទាប និងតម្លៃធ្លាក់ចុះ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងសៀងហៃដែលជាទីក្រុងអ្នកមាននិងធំបំផុតរបស់ប្រទេសចិន បានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយចំនួនឆ្នាំដែលតម្រូវឱ្យអ្នកទិញរស់នៅក្នុងទីក្រុងនេះមុនពេលពួកគេអាចត្រូវបានអនុញ្ញាតឱ្យទិញអចលនទ្រព្យបាន។ ឥឡូវនេះ អ្នកទិញអចលនទ្រព្យត្រឹមតែរស់នៅក្នុងទីក្រុងរយៈបីឆ្នាំប៉ុណ្ណោះដែលកាត់បន្ថយពីរយៈពេល ៥ឆ្នាំ។ ទីក្រុងស៊ាងហៃក៏បានឱ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយទំហំទឹកប្រាក់បង់មុនអប្បបរមា (minimum down payment) សម្រាប់កម្ចីទិញផ្ទះមកនៅត្រឹម ២០ភាគរយ និងអនុញ្ញាតឱ្យគ្រួសារដែលមានកូនចាប់ពី ២នាក់ឡើងទៅទិញផ្ទះបន្ថែមបាន។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរវិធានស្រដៀងគ្នានេះដែរនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនដូចជាទីក្រុងហាងចូវ និងទីក្រុងស៊ីអាន នៅក្នុងខែនេះ ដោយទីក្រុងទាំងនោះបានបន្ធូរបន្ថយវិធានការរឹតបន្តឹងការទិញផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានឧត្តមសិក្សាគិតគូរបញ្ចូលការអប់រំភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រជូនដល់និស្សិត។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបានអត្ត​សញ្ញាណ​ជាតិ ក៏ដូចជាគុណធម៌ និងសីលធម៌ ដើម្បីតម្កល់តម្លៃរបស់មនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ​ប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅវិមាន​សន្តិ​ភាព នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៥៩កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ កម្មវិធីវេទិកាការងារ និងកម្មសិក្សាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៧ ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗនៅថ្ងៃនោះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ផ្តល់សិទ្ធិដោយ៖ Fresh News សម្ពាធទាបគ្របដណ្ដប់លើ ព្រះរាជាណាចក្រកម្ពុជាប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៖

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ​ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ ខែមិថុនា ​និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា។ ​ បន្ទាប់ពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បង្ហោះសារអំពាវនាវនេះ គេឃើញមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូលបានកោះហៅតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ ទៅសួរនាំរឿងបណ្ដាញទឹករដ្ឋ ករណីប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងគម្រោងទី៤ចាស់ និងទី៤ថ្មីនៃបុរីខាងលើ បែរជាគ្មានទឹករដ្ឋប្រើប្រាស់ ខណៈដែលបណ្ដាញទឹករដ្ឋបានតចូលដល់ក្នុងបុរីទៅហើយនោះ។ ការកោះហៅសួរនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខណ្ឌកំបូល។ ករណីនេះកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋជិត៥០នាក់តំណាងឲ្យជាង១០០គ្រួសារបានប្រមូលផ្ដុំគ្នាផ្ដិតមេដៃស្នើសុំទៅខាងរដ្ឋាករទឹក នៃសាលារាជធានីភ្នំពេញ ដើម្បីឲ្យជួយតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះរបស់ពួកគាត់។ ពេលនោះ ប្រជាពលរដ្ឋក៏បានអះអាងថា អាជ្ញាធរខណ្ឌកំបូលមិនអើពើលើបញ្ហាទុក្ខលំបាករបស់ពួកគាត់។ ចំណែកឯខាងបុរីវិញគិតតែពីផលប្រយោជន៍ខ្លួនឯង ដោយធ្វើអាជីវកម្មលើទឹករដ្ឋ ហើយលក់បន្តឲ្យពួកគាត់ក្នុងតម្លៃថ្លៃកប់ពពកថែមទៀត។ នៅក្នុងជំនួបនោះ មុននឹងកិច្ចចាប់ផ្ដើម លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល បានហាមមិនឲ្យមានការថតសំឡេងនោះទេ ជាពិសេសសក្រុមអ្នកសារព័ត៌មានតែម្ដង បន្ទាប់មក លោកអភិបាលរងខណ្ឌបានសួរនាំទៅកាន់ភាគីតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ អំពីករណីដែលបានកើតឡើង។

    May 29, 2024