- Naren
- ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចបញ្ជាក់ថា ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា «ជាការស្រមើស្រមៃ»។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «កិច្ចការងារនេះ [សង់ព្រែកជីកហ្វូណន] យើងមិនដំអក់ទេ
May 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ញឹក ប៊ុនថា ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភានេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់។ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមធ្វើការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម
May 30, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
May 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះសហការជាមួយគណៈកម្មការផ្សារដើមគរ និងផ្សារអូរឡាំពិក ធ្វើការត្រួតពិនិត្យ អប់រំ ណែនាំ ដល់បណ្តាអាជីវករ ដែលលក់ដូរ កាំបិត និងដាវកែច្នៃផ្សេងៗ។ នគរបាលចុះត្រួតពិនិត្យនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសចៀសវាងកុំលក់ឱ្យទៅក្មេង ជាសិស្សសាលា ក្មេងស្ទាវ សង្ស័យជាក្មេងទំនើងជាដាច់ខាត។ ការងារនេះ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បាននិងកំពុងបន្តការចុះសហការនៅតាមបណ្តាផ្សារមួយចំនួនទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖
May 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន ដើម្បីចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ កម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយក្រុមហ៊ុនកម្ពុជាទាំង៤ រួមមាន ១)- KAMPONG THOM RICE MILL LIMITED
May 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កូនត្រីគល់រាំង ដែលជាប្រភេទត្រីកម្រនៅកម្ពុជា បានចាប់កំណើតហើយ កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។ ក្រសួងកសិកម្មបានលើកឡើងថា នេះគឺជាលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបសម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។ លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩
May 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅគោះទ្វាររកវិនិយោគិននៅសហភាពអឺរ៉ុប មកកម្ពុជា នៅខែក្រោយនេះ។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងលោកឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី
May 29, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមានសត្វ កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។ ការសិក្សានេះ បានធ្វើឡើងដោយមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ក្រោមជំនួយឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ
May 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន៧រូប៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ Fresh News
May 29, 2024









