- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់សមាគមសិល្បករខ្មែរ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ។ ការប្រកាសបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីគាំទ្រដល់ដំណើរការ ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ មួយឆ្នាំ១០ម៉ឺនដុល្លារផងដែរ»។ បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏សម្រេចឲ្យបង្កើតមូលនិធិជួយដល់ទម្រង់សិល្បៈណា ដែលមានហានិភ័យនៅក្នុងការបាត់បង់ ដើម្បីអាចជួយដល់ទ្រទ្រង់ សំដៅពង្រឹងឡើងវិញ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា
June 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីបំភ្លឺជុំវិញករណីចុះធ្វើអនុលោមភាព នៅទីតាំងអាជីវកម្មលក់ទូរសព្ទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការចុះចាប់ និងដកហូតទូរសព្ទខាងលើនេះ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យ អនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២
June 1, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ ជនរងគ្រោះដោយសារការរំលោភបំពានដីចំណីផ្លូវជាតិលេខ៣ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីសំណាក់អ្នកមានលុយនៅផ្សារថ្នល់បត់ បានអំពាវនាវអាជ្ញាធរខេត្តតាកែវ ជួយអន្តរាគមន៍ឲ្យបាន ឆាប់រហ័សចំពោះការរំលោភបំពានយ៉ាងគឃ្លើនលើដីចំណីផ្លូវ និងបានធ្វើរបងបិទផ្លូវដីរបស់ខ្លួន ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។ លោក ម៉ូន សម្បត្តិ ដែលជាម្ចាស់ដីដែលគេបានធ្វើរបងមុខដី បានថ្លែងថា ស្រ្តីឈ្មោះ ងាវ តង ដែលជាអាជីវករលក់មាសនៅផ្សារថ្នល់បត់ បានអះអាងថា ដីចំណីផ្លូវលេខ៣ នេះជាដី «អាស្រ័យផល» របស់គាត់ទើបបានជា គាត់ធ្វើរបង និងដាក់លូ ក៏ប៉ុន្តែដីរបស់គាត់មានប្លង់កម្មសិទ្ធិស្របច្បាប់ «ប្លង់រឹង» ត្រឹមត្រូវដែលចេញដោយមន្ទីរសូរិយោដី ខេត្តតាកែវ បានកំណត់ថា ដីរបស់គាត់ជាប់ និងផ្លូវជាតិលេខ៣ ហេតុដូច្នោះគាត់ស្នើសុំអាជ្ញាធរស្រុកសំរោង ជាពិសេសថ្នាក់ដឹកនាំខេត្តតាកែវ ចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះទង្វើចាក់ដីធ្វើរបងរំលោភយកចំណីផ្លូវជាតិលេខ៣ ហើយបិទពីមុខដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ឲ្យបានឆាប់ៗ។ ដីដែលបុគ្គល
May 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន និងភរិយារបស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូល ទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។ សូមបញ្ជាក់ថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ។ Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo
May 31, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពី ការកោះអញ្ជើញឲ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
May 31, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ លោក Pavel Duro ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសជាផ្លូវការថា កម្មវិធីមួយនេះនឹងចាប់ផ្ដើមស្វែងរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Channel ធំៗ និងល្បីៗ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការចាប់ផ្កើមឡើយ។ យោងតាមការបញ្ជាក់ពីសំណាក់ស្ថាបនិករូបនេះ បានឱ្យដឹងថា កម្មវិធី «Telegram Ads on Channels» គឺកំពុងតែសាកល្បងទៅលើ Channel ធំៗនៅតាមបណ្ដាប្រទេសជាច្រើន ពោលគឺ Channel ដែលមានសមាជិក (subscribers) ចាប់ពី ១០០០នាក់ឡើង ប៉ុន្តែមិនមែនសុទ្ធតែត្រូវបាន Telegram ជ្រើសរើសយកទាំងអស់នោះទេ ពោលគឺទាល់តែ Channel ទាំងនោះជា Channel
May 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដជំនាញ តាមរយៈប្រព័ន្ធ កុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែកការងារ នៅភោជនីយដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖
May 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំពោះតម្លៃទំនិញរាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃបានជាដាច់ខាត ព្រោះកម្ពុជាប្រកាន់យករបបទីផ្សារសេរី អាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ ប៉ុន្ដែរាជរដ្ឋាភិបាល អាចអន្ដរាគមន៍ថ្លៃបាន។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បមធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «រដ្ឋាភិបាលមិនអាចកំណត់ថ្លៃ បានជាដាច់ខាត រាជរដ្ឋាភិបាលអាចធ្វើអន្ដរាគមន៍ថ្លៃ ប៉ុន្ដែមិនអាចកំណត់ថ្លៃបានឡើយ ព្រោះទីផ្សារសេរីអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ ដើម្បីឲ្យតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់នេះ
May 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងតំណាងសមាគមសម្ព័ន្ធខ្មែរចិន បានបង្ហាញការស្វាគមន៍ចំពោះអ្នកវិនិយោគចិនដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា ដោយអ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាទន្ទឹងរង់ចាំសហាការជាមួយអ្នកវិនិយោគចិនបន្ថែមទៀត ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា។ ការថ្លែងបែបនេះរបស់អ្នកឧកញ៉ាធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែឧសភា ក្នុងពិធីសម្ពោធហាង និងសន្និសីទសម្ពោធផលិតផលថ្មីរបស់ហាងគ្រឿងអលង្ការ និងនាឡិកាម៉ាក TIELBO (ខេមបូឌា) ក្នុងនោះក៏មានវត្តមាន របស់ព្រះនាងម្ចាស់ នរោត្តម ជេនណា លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក លីវ យិន ប្រធានសភាពាណិជ្ជកម្មអានហ៊ុយនៅកម្ពុជា និងភ្ញៀវជាច្រើនត្រូវបានចូលរួម។ នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានបង្ហាញការស្វាគមន៍ចំពោះអ្នកវិនិយោគចិនដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា
May 31, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងទួលចំណោទ។ លោក ផន រីម បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះទៀតថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨នេះ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ម្យ៉ាងវិញទៀតរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន រូបនេះបានឱ្យដឹងទៀតថា ក្រុមការងារការដ្ឋានព្យាយាមបង្កើនបង្គោលសុវត្ថិភាព
May 31, 2024









