Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង ​បានឲ្យដឹងថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយ នូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្តអត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុន World Bridge Group ដឹកនាំដោយលោក Allen Tan នាយកផ្នែកយុទ្ធសាស្រ្ត និងតំណាងក្រុមហ៊ុន Doppelmayr Group ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ក្នុងជំនួបនាព្រឹកនេះអ្នកតំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា សកម្មភាពប្រតិបត្តិការ និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន

    May 28, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត គ្រោងជ្រើសរើសកម្មករចំនួន ២,០០០នាក់ ដើម្បីទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងជ្រើសរើសកម្មករខាងលើនេះខាងតំណាងក្រុមហ៊ុន បានលើកឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។ តំណាងក្រុមហ៊ុន មេតថេត បានឱ្យដឹងថា ខាងក្រុមហ៊ុន កំពុងពិចារណាទៅលើការជ្រើសរើសកម្មករពីសាខាខេត្តកំពង់ចាម ទៅធ្វើការនៅសាខារបស់គាត់នៅក្រុងបាវិត ដែលជាសហគ្រាស អាជីវកម្មដែលមានភាពរឹងមាំ និងមានសក្តានុពល។ តំណាងក្រុមហ៊ុន

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្អែកតាមមាត្រា ៦៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីណែនាំស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នោះគឺត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣០ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។ ក្នុងសេចក្ដីណែនាំនេះ ក្រសួងមហាផ្ទៃបានបង្ហាញអំពីការរៀបចំបទបញ្ជាផ្ទៃក្នុង និងអំពីរបៀបអនុម័តបទបញ្ជាផ្ទៃក្នុង ហើយក៏បានផ្ដល់នូវគំរូបទបញ្ជាផ្ទៃក្នុងផងដែរ៕ សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៖

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យមានការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី ដើម្បីលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រី ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី បានចុះអនុស្សរណៈយោគយល់ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី ដែលមានរយៈពេល៥ឆ្នាំ អនុស្សរណៈនេះរៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌ

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញអំពីឱកាសការងារក្នុងស្រុក ចំនួន ៥១,៨៦៣ កន្លែង សម្រាប់អ្នកដែលលចង់ធ្វើការងារ។សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 28, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពគ្រួសារខ្វះខាត និងគ្រួសារងាយរងហានីភ័យ ឱ្យពួកគាត់មកចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដើម្បីឱ្យពួកគាត់មានជំនាញពិតប្រាកដ អាចផ្គត់ផ្គង់ជីវភាពបានប្រសើរ ដូចពាក្យស្លោកថា «មនុស្សម្នាក់ត្រូវមានជំនាញមួយប្រចាំជីវិត»។ រដ្ឋលេខាធិការក្រសួងការងារជំរុញយ៉ាងដូច្នេះធ្វើឡើងក្នុងកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពសិក្ខាកាមចំនួន១៣៧នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ​ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​១.៥លាននាក់ ក្រោយសិក្សាអស់រយៈពេលបួនខែកន្លងមក នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប​ នៅថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ២០២៤​។ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បាន​លើកឡើងថា សិក្ខាកាមដែលបានធ្វើតេស្ដបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយនេះ C1 មានចំនួន១៣៧នាក់។ ក្នុងនោះដែរមាន៥មុខជំនាញ រួមមាន៖ ការតណ្ដាញអគ្គិសនី សេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ដោយកោះអញ្ជើញក្រុមហ៊ុនចំនួន២ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 28, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសបង្ហាញថាលោក បានរៃអង្គាសប្រាក់បានចំនួន ៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជុំ B សម្រាប់ក្រុមហ៊ុន AI Startup របស់ខ្លួនដែលមានឈ្មោះថា xAI។ វគ្គផ្តល់មូលនិធិនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនដ៏លេចធ្លោរួមមាន Andreessen Horowitz និង Sequoia Capital រួមជាមួយនឹងវិនិយោគិនដ៏លេចធ្លោផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Yahoo Finance នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ មូលនិធិនេះ នឹងអនុញ្ញាតឱ្យ xAI ពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន ដោយសារវាមានគោលបំណងក្លាយជាអ្នកលេងដ៏សំខាន់នៅក្នុងវិស័យដែលវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត។ ជាងនេះទៅទៀត

    May 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យដ៏ធំទំនើប ជាជំនួយរបស់រាជរដ្ឋាភិបាលចិនជូនប្រទេសកម្ពុជា។ ថ្មីៗនេះ ផ្នែកជំងឺភ្នែក បានបំពាក់ម៉ាស៊ីនកុំព្យូទ័របូមបាយភ្នែកបន្ថែមទៀត (របស់ប្រទេសជប៉ុន) ដែលម៉ាស៊ីនបូមបាយនេះទំនើប ងាយស្រួលប្រើ បូមបាយភ្នែកបានលឿនរហ័ស មិនឈឺចាប់ ប្រើមុខរបួសតូច ឆាប់ជាសះស្បើយ មិនសូវតមការងារយូរ និងមានភាពងាយស្រួល។ ម៉ាស៊ីនបូមបាយភ្នែកនេះ កំពុងពេញនិយមប្រើប្រាស់ ជាអន្តរជាតិនាពេលបច្ចុប្បន្ន។ ការពិនិត្យព្យាបាល បូមបាយភ្នែក ដោយកុំព្យូទ័រ និងប្រើកែវទន់ ឥតគិតថ្លៃសម្រាប់សមាជិក បសស ការព្យាបាល ការបូមបាយភ្នែក មិនរង់ចាំយូរ មានកន្លែងសម្រាកស្អាត មានផាសុខភាព។ ការបំពាក់ម៉ាស៉ីនទំនើបនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ និងការលើកស្ទួយវិស័យសុខភាពសាធារណៈ ឲ្យកាន់តែទំនើបដើរទាន់វិទ្យាសាស្រ្តបច្ចុប្បន្ន

    May 28, 2024