- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីបំផុតក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសរំសាយក្លិបជាផ្លូវការហើយ ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា (CPL) និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២២៤ ។ យោងតាមកសេចក្ដីជូនដំណឹងរបស់ក្លិប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បញ្ហាហិរញ្ញវត្ថុ គឺជាមូលហេតុច្បង ដែលនាំឲ្យក្លិបមានមូលដ្ឋាននៅខេត្តព្រៃវែងមួយនេះ ត្រូវរំសាយ ។ ប្រភពដដែលបានបញ្ជាក់ថា «ដោយពិនិត្យលទ្ធភាពធនធានសម្រាប់ទ្រទ្រង់ដំណើរការសកម្មភាពបន្ដទៀត មានកម្រិតទាបជាងតម្រូវការចាំបាច់ ហេតុនេះក្លិបបានសម្រេចដោយបានជ្រើសយក បញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនានា និងឈប់ធ្វើប្រតិបត្តិការទាំងស្រុង ព្រមទាំងបានដាក់ពាក្យសុំចាកចេញពីសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីពេលនេះតទៅ ពោលគឺរំសាយក្លិបតែម្ដង» ។ គួរដឹងថា ក្លិបបាល់ទាត់ខេត្តព្រៃវែង បនាបង្កើតកាលពីឆ្នាំ២០២០ ហើយបានវិវឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់
May 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ផ្តល់សិទ្ធិដោយ៖ Fresh News
May 28, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមកំពុងប្រមូលរថយន្តអគ្គិសនីសរុបជាង ២ ០៩៧គ្រឿងដើម្បីជួសជុលបញ្ហាបច្ចេកទេសមួយចំនួន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា រថយន្តម៉ូដែល VF e34 និង VF 5 Plus មួយចំនួនដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ប្រឈមនឹងភាពធូរលុងនៃប៊ូឡុងនៅគម្របលើអាគុយដែលនាំឱ្យមានការថយចុះសក្តានុពលភាពធន់ចំពោះការខូចខាតដោយសារទឹក។ បញ្ហានេះប៉ះពាល់ដល់រថយន្ត VF e34 ចំនួន ២៣គ្រឿងនិងរថយន្ត VF 5 Plus
May 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ផ្តល់សិទ្ធិដោយ៖ Fresh News ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤៖
May 28, 2024 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានសារភាពថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីយកផ្កាយរណបស៊ើបការណ៍ទី២ ទៅដាក់នៅគន្លងផែនដី បានទទួលបរាជ័យ នៅពេលដែលគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់អាវុធមិន ស្គាល់អត្តសញ្ញាណមួយ និងក្រោយទីក្រុងព្យុងយ៉ាងបានប្រកាសពីគម្រោងបាញ់បង្ហោះផ្កាយរណបដែលទទួលរងការរិះគន់ពីជប៉ុន និងកូរ៉េខាងត្បូង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អគ្គនាយករងនៃរដ្ឋបាលជាតិបច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការបាញ់ បង្ហោះគ្រាប់រ៉ុក្កែតពាំផ្កាយរណបថ្មី បានទទួលបរាជ័យ នៅពេលដែលរ៉ុក្កែតនេះផ្ទុះនៅលើអាកាស អំឡុងការផ្ដាច់ខ្លួនដំណាក់កាលទី១»។ សេចក្ដីថ្លែងការណ៍ នេះដែរបានផ្ដល់ការវិភាគជាបឋមថាមូលហេតុដែលបង្កឱ្យការបាញ់បង្ហោះផ្កាយរណបបរាជ័យ គឺបណ្ដាលមកពីម៉ូទ័ររ៉ុក្កែតដំណើរការដោយឥន្ធនៈរាវថ្មីមួយ ដែលទើបតែត្រូវបានអភិវឌ្ឍឡើង ខណៈមូលហេតុផ្សេងទៀតត្រូវបានស៊ើបអង្កេត។ គួរបញ្ជាក់ថា មុនការទទួលស្គាល់នេះ កូរ៉េខាងត្បូង និងជប៉ុន ក៏បាននិយាយដែរថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង
May 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា សហការជាមួយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ ព្រះរាជពិធីនេះ បានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច សង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣,
May 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចិនចំនួន៣៧ បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ «បច្ចុប្បន្ននេះមានក្រុមហ៊ុនចិន សរុបប្រមាណជា៣៧ក្រុមហ៊ុន ដែលក្នុងនោះមាន០៦ក្រុមហ៊ុន មិនទាន់មានប្រតិបត្តិការ និងក្រុមហ៊ុនមួយទៀត នាយកដ្ឋានគយចិនមិនទាន់បានវាយតម្លៃនៅឡើយនោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនចិនទាំងនោះ បាននាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារប្រទេសចិនដូចជា ផ្លែចេកស្រស់, ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូង, អង្ករ, ស្វាយស្រស់,
May 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីរាជធានីមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុង នៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភ័ណ្ឌជាដើម។ នេះជាការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយក នៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង
May 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៦៖០០នាទីព្រឹក ដែលព្រះរាជពិធីដង្ហែ នឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឲ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
May 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។ សូមអញ្ជើញចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចាប់ពីថ្ងៃទី១
May 27, 2024









