By: Naren

ជប៉ុនព្រមានជាថ្មីអំពីការធ្លាក់ថ្លៃប្រាក់យ៉េន និងត្រៀមខ្លួន ក្នុងការធ្វើអន្តរាគម

ព័ត៌មានអន្តរជាតិ May 25, 2024 25/05/2024

(អ៊ីតាលី)៖ លោក Masato Kanda អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របនៅក្នុងទីផ្សារ «នៅពេលណាក៏បាន» ដើម្បីប្រឆាំងនឹងការប្រែប្រួលលើសលប់ របស់ប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Kanda ក៏បាននិយាយដែរថា លោកកំពុងមានទាក់ទងយ៉ាងជិតស្និទ្ធជាមួយសមភាគីបរទេស ជាពិសេសនៅសហរដ្ឋអាមេរិកអំពីបញ្ហានានា រួមទាំងទីផ្សារហិរញ្ញវត្ថុផងដែរ។ លោក Kanda ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ស្ថិតក្រោមរបបអត្រាប្តូរប្រាក់ ដែលមានភាពបត់បែនបាន យើងនឹងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ប្រសិនបើការប្រែប្រួលតម្លៃរូបិយប័ណ្ណមានស្ថិរភាព។ ប៉ុន្តែប្រសិនបើមានការប្រែប្រួលខ្លាំងពេក ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច យើងត្រូវចាត់វិធានការ ហើយការធ្វើដូច្នេះនឹងសមហេតុផល»។ បន្ទាប់ពីអមដំណើររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 នៅទីក្រុងស្រ្តេសា ភាគខាងជើងប្រទេសអ៊ីតាលី លោកបានថ្លែងថា៖ «យើងត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើសកម្មភាពនៅពេលណាក៏បានតាមតម្រូវការ ទៅលើការប្រែប្រួលតម្លៃប្រាក់យ៉េន»។ លោក Kanda បានលើកឡើងដូច្នេះមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក គឺលោក Janet Yellen បាននិយាយថា អន្តរាគមន៍លើរូបិយប័ណ្ណគួរតែត្រូវធ្វើឡើងដោយកម្រ និងក្នុងរបៀបដែលមានការក្រប់គ្រងល្អ។ ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃ ១១ភាគរយធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។ កាលពីថ្ងៃសុក្រ […]

WhatsApp ត្រៀមដាក់ឲ្យប្រើប្រាស់មុខងារ AI Generated Image សម្រាប់ Profile Photo

ព័ត៌មានអន្តរជាតិ May 25, 2024 25/05/2024

(បរទេស)៖ កម្មវិធី WhatsApp ដែលជាវេទិកាផ្ញើសារដ៏ពេញនិយម និងមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងធ្វើការលើការនាំយកមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់រូបភាពតាមរយៈ AI-generate image នៅលើ Profile របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ Abp Live នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ មុខងារថ្មីនេះ ត្រូវបានគេឱ្យដឹងថាជាមុខងារ AI-forward ដែលត្រូវបានគាំទ្រដោយបញ្ញាសិប្បនិម្មិត AI ដូចទៅនឹងការប្រើប្រាស់នៅលើកម្មវិធី AI ផ្ទាល់អ៊ីចឹង។ របាយការណ៍ពី WABetaInfo បានបង្ហាញថា មុខងារនេះនឹងមាននៅលើកំណែ 2.24.11.17 ដែលជាកំណែចុងក្រោយរបស់ WhatsApp និងមានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ។ ដោយឡែកចំពោះកំណែ iOS មិនត្រូវបានប្រភពបង្ហាញនោះទេ។ គួរជម្រាបថា មុខងារនាពេលខាងមុខនេះ គឺ WhatsApp ត្រៀមនឹងផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់កំណត់នៅលើ Profile ផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ថា ជាការពង្រឹងវិធានការឯកជនភាពអ្នកប្រើប្រាស់នៅក្នុងវេទិការបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ដ្រី នេត្រ ភក្ដ្រា ស្នើក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជួយផលិតស្ពតអប់រំបញ្ហាគ្រឿងញៀន ដើម្បីជំរុញចលនាជាតិ

ព័ត៌មានជាតិ May 25, 2024 25/05/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេ និងពោរពេញដោយបទពិសោធ និងធនធានមនុស្សដែលមានលទ្ធភាពផលិតបាននូវស្ពតអប់រំផ្សេងៗ។ លោកបានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា និងចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដោយលោកបានថ្លែងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត […]

រដូវវស្សាមកដល់ ប្រជាពលរដ្ឋស្រុកគូលែន ខេត្តព្រះវិហារ សប្បាយរីករាយក្នុងការដើរកផ្សិតប៉ក់ក្នុងព្រៃ ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាព

ព័ត៌មានជាតិ May 25, 2024 25/05/2024

(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយចំនួន នៅភូមិក្របៅ ឃុំគូលែនត្បូង និងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បាននិងកំពុងសប្បាយរីករាយ ជាមួយការប្រកបរបរដើររកផ្សិតប៉ក់ក្នុងព្រៃ លក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ស្របពេលរដូវវស្សាឈានចូលមកដល់។ ក្នុងទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ ស្ត្រីម្នាក់បាននិយាយប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា គាត់រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ការដើររកផ្សិតប៉ក់នៅក្នុងព្រៃដើម្បីលក់យកប្រាក់ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានធូរស្រាលមួយកម្រិតដែរ។ ស្ត្រីដដែលនេះថ្លែងប្រាប់ទៀតថា ដោយសារសមាជិកគ្រួសារគាត់ច្រើន ធ្វើគាត់អាចដើរកផ្សិតប៉ក់ក្នុងព្រៃបានច្រើន និងលក់បានប្រាក់ច្រើនគួសមក្នុងមួយថ្ងៃៗ។ ស្ត្រីប្រាប់ទៀតថា កាលភ្លៀងចាប់ធ្លាក់ដំបូង ក្នុងមួយថ្ងៃគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើន និងលក់បានប្រាក់ច្រើនគួសម ចាប់ពី២០ម៉ឺនរៀល ទៅជាង៣០ម៉ឺនរៀលក៏មាន ដោយសារហាងឆេងផ្សិតប៉ក់ថ្លៃ ក្នុង១គីឡូក្រាមមានតម្លៃ រហូត៣០០០០រៀល។ ប៉ុន្តែបច្ចុប្បន្ននេះគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើនដែរ តែតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃក្នុង១គីឡូក្រាមឈ្មួញទិញ១៥០០០រៀល ដូច្នេះគ្រសារគាត់អាចលក់បានប្រាក់ក្នុង១ថ្ងៃ៧ទៅ៨ម៉ឺនរៀល គាត់ថាហើយការលក់បានប្រាក់តិច ឬច្រើន ក៏អាស្រ័យលើសមាជិកគ្រួសារមានគ្នាតិច ឬច្រើន ហើយរកផ្សិតបានតិច ឬច្រើនដែរ។ ដោយឡែកបុរសឈ្មោះ សុខ គា ជាឈ្មួញកណ្តាលអ្នកទិញផ្សិតប៉ក់ម្នាក់ បាននិយាយថា ទាក់ទងនឹងតម្លៃផ្សិតប៉ក់ថ្លៃ ឬធ្លាក់ថ្លៃនោះ គឺស្ថិតនៅត្រង់ការដល់លើកដំបូង បានន័យថានៅតំបន់ខ្លះមិនទាន់មានផ្សិតប៉ក់នោះទេ ដូច្នេះតំបន់ដែលមានផ្សិតប៉ក់គឺឈ្មួញទិញក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្ននេះផ្សិតប៉ក់មានគ្រប់តំបន់ ទើបធ្វើឱ្យតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃ។ […]

អាជ្ញាធរខេត្តកណ្ដាល ប្រមូលជនអនាថាគ្មានទីជម្រក យកទៅស្នាក់នៅមណ្ឌលស្រុកកណ្ដាលស្ទឹង

ព័ត៌មានជាតិ May 25, 2024 25/05/2024

(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះប្រមូលជនអនាថា និងអ្នករស់នៅបែបអនាធិបតេយ្យក្នុងខេត្តកណ្តាលសរុប១៧នាក់ ស្រី១នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនចំនួន៦នាក់ ស្រី១នាក់។ លោក ណុប ដារ៉ា បានថ្លែងថា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ និងការពារភាពអនាធុបតេយ្យ អាជ្ញាធរខេត្តក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចុះប្រមូលពួកគាត់យកទៅមណ្ឌល បន្សាបគ្រឿងញៀនស្រុកកណ្តាលស្ទឹង និងជនវិបល្លាសស្មារតីចំនួន៣នាក់ បញ្ជូនទៅស្នាក់នៅ និងព្យាបាលជនវិបល្លាសស្មារតីស្រុកកណ្តាលស្ទឹង។ ចំណែកជនអនាថាចំនួន៨នាក់ទៀត ធ្វើតេស្តមិនមានសារធាតុញៀនទេ ហើយបានធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅ ឬបង្កសកម្មភាពអនាធិបតេយ្យបន្តទៀតទេ។ លោកបន្តថា រដ្ឋបាលខេត្តស្នើឲ្យពលរដ្ឋរក្សាបាននូវភាពថ្លៃថ្នូរ ហើយព្យាយាមរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ល្អ កុំរស់នៅបែបអនាធិប្បតេយ្យ ពិសេសបើសិនជាមានបញ្ហាមែនពិត សូមមកទាក់ទងអាជ្ញាធរមូលដ្ឋាន នោះមន្ត្រីមូលដ្ឋាន នឹងដោះស្រាយជូនជាក់ជាមិនខានឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

BREAKING: វៀតណាម ប្រកាសថាខ្លួនមិនគាំទ្រការជេរប្រមាថ សម្តេចតេជោ ហ៊ុន សែន លើបណ្ដាញទំនាក់ទំនងសង្គមនោះឡើយ

ព័ត៌មានអន្តរជាតិ May 24, 2024 24/05/2024

(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ​ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រឡើយ ចំពោះការបញ្ចេញមតិ​លក្ខណៈញុះញង់ និង​បង្កការបែកបាក់ពីសំណាក់ជនជាតិវៀតណាមមួយចំនួន លើគណនីបណ្តាញ​សង្គម​ផ្លូវ​ការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈការផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ​អ្នកនាំពាក្យក្រសួង​ការបរទេស​វៀតណាម លោកស្រី Pham Thu Hang បានទទួលស្គាល់ថា មានពលរដ្ឋវៀតណាម បានចូលបញ្ចេញមតិលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែមតិយោបល់ទាំងនោះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងអស់នោះទេ។ លោកស្រី Pham Thu Hang បានគូសបញ្ជាក់ដូច្នេះ «យើងមិនយល់ស្របឡើយ​ជាមួយនឹងគំនិត ឬការបញ្ចេញមតិដែលបង្កការញុះញង់ និងប៉ះពាល់ដល់ទំនាក់​ទំនង​រវាងប្រជាជនវៀតណាម និងកម្ពុជា ហើយអាចធ្វើឱ្យមេដឹកនាំ នៃប្រទេសទាំងពីរ មានការអាក់អន់ចិត្តនឹងគ្នាផងដែរ។ យើងជឿជាក់ថា វៀតណាម-កម្ពុជានឹងបន្តកិច្ច​សហការ​ជិតស្និទ្ធ លើការងារចែករំលែកព័ត៌មានជុំវិញបញ្ហានេះ រួមទាំងគម្រោងព្រែកជីក​ហ្វូណនតេជោ ក៏ដូចជាការសិក្សាអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះ»។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិ​កម្ម​ជាខ្លាំងទៅលើការបញ្ចេញមតិមួយចំនួនជាភាសាវៀតណាម ដែលមានអត្ថន័យ […]

កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យបានជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ

ព័ត៌មានជាតិ May 24, 2024 24/05/2024

(ភ្នំពេញ)៖ កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ។ គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នឹងប្តេជ្ញាចិត្តអនុវត្តច្បាប់ឱ្យបានម៉ឹងមាត់បំផុត ដើម្បីលុបបំបាត់ការបរបាញ់សត្វព្រៃ និងការដាក់អន្ទាក់ក្នុងតំបន់ការពារជាតិធម្មជាតិ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ មុននឹងការបញ្ជូនសត្វខ្លាធំទាំង៤ក្បាល ឱ្យមករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។ ដើម្បីធានាពីសុវត្ថិភាពរបស់សត្វខ្លាធំ ពីការលួចបរបាញ់ និងធ្វើយ៉ាងណាឱ្យព្រៃធម្មជាតិកម្ពុជា ក្លាយជាជម្រកមួយដ៏សុខសាន្តរបស់សត្វខ្លា ព្រមទាំងសត្វព្រៃគ្រប់ប្រភេទ។ លោក ជា សំអាង បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានគិតគូរយ៉ាងម៉ត់ចត់ពីផលលំបាកដែលកើតដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញជួរភ្នំក្រវាញ […]

ប្អូនប្រុសអតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ត្រូវតុលាការបង្គាប់ឱ្យបង់ប្រាក់ជិត ៣០០,០០០ដុល្លារអាមេរិក ក្នុងសំណុំរឿងបរិហាកេរ្តិ៍

ព័ត៌មានអន្តរជាតិ May 24, 2024 24/05/2024

(សិង្ហបុរី)៖ សេចក្តីសម្រេចរបស់ចៅក្រមនៅតុលាការកំពូលនៃប្រទេសសិង្ហបុរី ដែលចេញផ្សាយនាថ្ងៃសុក្រនេះ បានបង្ហាញថា បងប្អូនប្រុសរបស់ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ៤០០,០០០ដុល្លារសិង្ហបុរី ឬស្មើនឹង២៩៦,០០០ដុល្លារអាមេរិក ឱ្យទៅរដ្ឋមន្រ្តីរដ្ឋាភិបាលចំនួន២រូប ក្នុងសំណុំរឿងបរិហាកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ​ ទី២៤ ខែឧសភា ឆ្នាំ២០២៤។ លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថា លោក Lee Hsien Yang ដែលជាប្អូនប្រុសរបស់លោក Lee Hsien Loong បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្រ្តីសិង្ហបុរី២រូប ដែលបានជះផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះ ភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះវិជ្ជាជីវៈ ក៏ដូចជាកិត្តិយសរបស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Lee Hsien Yang ធ្លាប់ត្រូវបាន​រដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឱ្យកែតម្រូវការបង្ហោះសារមួយលើ Facebook ដែលក្រសួងយុត្តិធម៌អះអាងថា មានខ្លឹមសារមិនពិតស្តីពី​រឿងអាស្រូវ ជុំវិញការណ៍ដែលរដ្ឋមន្រ្តីទាំង២រូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។ បើតាមចៅក្រម […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបឧបនាយករដ្ឋមន្ត្រីវៀតណាម ប្រាប់ព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ May 24, 2024 24/05/2024

(តូក្យូ, ជប៉ុន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា បានឆ្លៀតជួបជាមួយលោក លី មិញ ខៃ (Lee Minh Khai) ឧបនាយក​រដ្ឋមន្ត្រីវៀតណាម ក្នុងពេលអញ្ជើញចូលរួមវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំ​ឡើង​ដោយក្រុមហ៊ុន Nikkei របស់ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្តល់​ព័ត៌​មានមួយចំនួនពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា​របស់​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បើទោះបីពិភពលោកកំពុងស្ថិតក្នុង​ស្ថាន​ការណ៍​ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាវ និងមិន​ប្រាកដ​ប្រជាក៏ដោយ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ​ឱ្យកាន់​តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើ​ស្មារ​តី​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ និងស្ថិរភាពយូរអង្វែង។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការ​ចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជ​កម្មរវាង​ប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាង​មុខ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់លម្អិតបន្ថែមអំពី​គម្រោង​ព្រែកជីកហ្វូណនតេជោ ជូនលោកឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ លោក ស៊ុន […]