- Naren
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ របាយការណ៍ថ្មីមួយពីអ្នកវិភាគដ៏ល្បីលោក Ming-Chi Kuo បានបង្ហាញថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញឧបករណ៍កូនកាត់ដែលអាចបត់បានចំនួនពីរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ខាងមុខ ជាមួយនឹងតម្លៃប៉ានស្មានប្រហាក់ប្រហែលនឹង ៣,៤៩៩ដុល្លារ ដូចទៅនឹងវែនតា Vision Pro។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថាឧបករណ៍កូនកាត់អេក្រង់បត់របស់ Apple និងស្ថិតនៅក្នុងម៉ូដែលថេប្លេត។ ឧបករណ៍ទាំងនេះ នឹងមានទំហំអេក្រង់ ២០.២៥អ៊ីង និង ១៨.៨អ៊ីងនៅពេលមិនទាន់បត់ ហើយ ១៤-១៥អ៊ីង និង ១៣-១៤ អ៊ីងនៅពេលបត់រៀងគ្នា។ តាមរយៈការរកឃើញខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញថា
May 27, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស២នាក់ ត្រូវបានសត្វដំរីព្រៃមួយក្បាលវាត់និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោក សុខ មុន្នីរឹទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បានឱ្យដឹងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ភី លីស អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ។ មុនពេលកើតហេតុព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្មេងប្រសរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតបានធ្វើដំណើរចូលព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីរកផ្សិតប៉ក់ ដើរបានប្រហែល៥គីឡូម៉ែត្រពីភូមិ ក៏ជួបនឹងសត្វដំរីឈ្មូល១ក្បាល ភ្លាមនោះសត្វដំរីក៏ដើរចូលមករកពួកគេ ឃើញដូច្នេះពួកគេទាំង២នាក់បានរត់គេចចេញ ចៃដន្យក្មេងប្រុសរងគ្រោះបានរអិលជើងដួល ក៏ត្រូវសត្វដំរីវាត់ និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់
May 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤។ រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ ដូចខាងក្រោម៖ * ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម
May 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) – សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្តមកដល់ផ្លូវច្រកតូចចង្អៀត ក៏បានកៀរម៉ូតូបុរសម្នាក់ មិនសម្របសម្រួល ថែមទាំងហ៊ានដកកាំបិតកាប់ជនរងគ្រោះថែមទៀត តែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញ ស្រែកផ្អើល រហូតមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ក្រោយទទួលបានសេចក្តីរាយការណ៍នេះភ្លាម នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅឃាត់ជនបង្ក នៅចំណុចផ្លូវ៨៣០ កែងផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ HONG QUOC HUY អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារខុនដូរបាលី៥បន្ទប់លេខB05 ជាន់ទី២៧ ផ្លូវចៃការ សង្កាត់ទន្លេបាសាក់ មុខរបរទេសចរណ៍ តែគ្មានលិខិតឆ្លងដែន។ វត្ថុតាងដកហូត រួមមាន៖ ដាវពណ៌ស១,
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២៤។ ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល។ តំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា ដោយមានការសហការជាមួយក្រសួងបរិស្ថាន ក្រុមការងារអភិរក្ស បានកត់សំគាល់ឃើញហ្វូងសត្វត្រដក់ធំ មានជាច្រើនក្រុម និងមានចំនួនយ៉ាងតិច២០ក្បាល។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាកន្លងមកច្រើនបំផុត មានចំនួនប្រមាណ១០ក្បាលប៉ុណ្ណោះ។ ក្នុងឆ្នាំនេះ ក្រុមការងារសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារច្រើន ដែលនេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី។ ជាមួយគ្នានេះ
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបន្តផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតមកពីគ្រួសារក្រីក្រ និងខ្វះខាត ដើម្បីរួមចំណែកកសាងមូលធនមនុស្ស។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទាំង៥ករណីនេះ រួមមាន៖
May 25, 2024 - ព័ត៌មានអន្តរជាតិ
(ព័រម៉ូរេសប៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ និងលំនៅដ្ឋានជាង១,១០០ខ្នង ត្រូវបានកប់ក្រោមគ្រោះបំណាក់ដីយ៉ាងធំមួយ នៅភាគខាងជើងប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។ មនុស្សរាប់រយនាក់ ត្រូវគេភ័យព្រួយថា បានបាត់បង់ជីវិត គ្រោះបំណាក់ដីខាងលើ ដែលបានវាយប្រហារចំភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានីព័រម៉ូរេសប៊ី កាលពីវេលាម៉ោង៣រំលងអាធ្រាត្រ ថ្ងៃសុក្រសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Papua New Guinea Post Courier ដោយផ្អែកលើសម្តីរបស់សមាជិកសភាម្នាក់ បានរាយការណ៍ថា
May 25, 2024









