- Naren
- ព័ត៌មានអន្តរជាតិ
(អ៊ីតាលី)៖ លោក Masato Kanda អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របនៅក្នុងទីផ្សារ «នៅពេលណាក៏បាន» ដើម្បីប្រឆាំងនឹងការប្រែប្រួលលើសលប់ របស់ប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Kanda ក៏បាននិយាយដែរថា លោកកំពុងមានទាក់ទងយ៉ាងជិតស្និទ្ធជាមួយសមភាគីបរទេស ជាពិសេសនៅសហរដ្ឋអាមេរិកអំពីបញ្ហានានា រួមទាំងទីផ្សារហិរញ្ញវត្ថុផងដែរ។ លោក Kanda ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ស្ថិតក្រោមរបបអត្រាប្តូរប្រាក់ ដែលមានភាពបត់បែនបាន យើងនឹងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ប្រសិនបើការប្រែប្រួលតម្លៃរូបិយប័ណ្ណមានស្ថិរភាព។ ប៉ុន្តែប្រសិនបើមានការប្រែប្រួលខ្លាំងពេក ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច យើងត្រូវចាត់វិធានការ ហើយការធ្វើដូច្នេះនឹងសមហេតុផល»។ បន្ទាប់ពីអមដំណើររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki
May 25, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កម្មវិធី WhatsApp ដែលជាវេទិកាផ្ញើសារដ៏ពេញនិយម និងមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងធ្វើការលើការនាំយកមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់រូបភាពតាមរយៈ AI-generate image នៅលើ Profile របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ Abp Live នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ មុខងារថ្មីនេះ ត្រូវបានគេឱ្យដឹងថាជាមុខងារ AI-forward ដែលត្រូវបានគាំទ្រដោយបញ្ញាសិប្បនិម្មិត AI ដូចទៅនឹងការប្រើប្រាស់នៅលើកម្មវិធី AI ផ្ទាល់អ៊ីចឹង។ របាយការណ៍ពី WABetaInfo បានបង្ហាញថា មុខងារនេះនឹងមាននៅលើកំណែ 2.24.11.17 ដែលជាកំណែចុងក្រោយរបស់ WhatsApp និងមានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ
May 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
May 25, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយចំនួន នៅភូមិក្របៅ ឃុំគូលែនត្បូង និងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បាននិងកំពុងសប្បាយរីករាយ ជាមួយការប្រកបរបរដើររកផ្សិតប៉ក់ក្នុងព្រៃ លក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ស្របពេលរដូវវស្សាឈានចូលមកដល់។ ក្នុងទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ ស្ត្រីម្នាក់បាននិយាយប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា គាត់រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ការដើររកផ្សិតប៉ក់នៅក្នុងព្រៃដើម្បីលក់យកប្រាក់ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានធូរស្រាលមួយកម្រិតដែរ។ ស្ត្រីដដែលនេះថ្លែងប្រាប់ទៀតថា ដោយសារសមាជិកគ្រួសារគាត់ច្រើន ធ្វើគាត់អាចដើរកផ្សិតប៉ក់ក្នុងព្រៃបានច្រើន និងលក់បានប្រាក់ច្រើនគួសមក្នុងមួយថ្ងៃៗ។ ស្ត្រីប្រាប់ទៀតថា កាលភ្លៀងចាប់ធ្លាក់ដំបូង ក្នុងមួយថ្ងៃគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើន និងលក់បានប្រាក់ច្រើនគួសម ចាប់ពី២០ម៉ឺនរៀល ទៅជាង៣០ម៉ឺនរៀលក៏មាន ដោយសារហាងឆេងផ្សិតប៉ក់ថ្លៃ ក្នុង១គីឡូក្រាមមានតម្លៃ រហូត៣០០០០រៀល។
May 25, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះប្រមូលជនអនាថា និងអ្នករស់នៅបែបអនាធិបតេយ្យក្នុងខេត្តកណ្តាលសរុប១៧នាក់ ស្រី១នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនចំនួន៦នាក់ ស្រី១នាក់។ លោក ណុប ដារ៉ា បានថ្លែងថា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ និងការពារភាពអនាធុបតេយ្យ អាជ្ញាធរខេត្តក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចុះប្រមូលពួកគាត់យកទៅមណ្ឌល បន្សាបគ្រឿងញៀនស្រុកកណ្តាលស្ទឹង និងជនវិបល្លាសស្មារតីចំនួន៣នាក់ បញ្ជូនទៅស្នាក់នៅ និងព្យាបាលជនវិបល្លាសស្មារតីស្រុកកណ្តាលស្ទឹង។ ចំណែកជនអនាថាចំនួន៨នាក់ទៀត ធ្វើតេស្តមិនមានសារធាតុញៀនទេ ហើយបានធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅ ឬបង្កសកម្មភាពអនាធិបតេយ្យបន្តទៀតទេ។
May 25, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រឡើយ ចំពោះការបញ្ចេញមតិលក្ខណៈញុះញង់ និងបង្កការបែកបាក់ពីសំណាក់ជនជាតិវៀតណាមមួយចំនួន លើគណនីបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈការផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានទទួលស្គាល់ថា មានពលរដ្ឋវៀតណាម បានចូលបញ្ចេញមតិលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែមតិយោបល់ទាំងនោះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងអស់នោះទេ។ លោកស្រី Pham Thu Hang
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ។ គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតម្លើង និងតែងតាំងអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន៦នាក់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ Fresh News
May 24, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ សេចក្តីសម្រេចរបស់ចៅក្រមនៅតុលាការកំពូលនៃប្រទេសសិង្ហបុរី ដែលចេញផ្សាយនាថ្ងៃសុក្រនេះ បានបង្ហាញថា បងប្អូនប្រុសរបស់ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ៤០០,០០០ដុល្លារសិង្ហបុរី ឬស្មើនឹង២៩៦,០០០ដុល្លារអាមេរិក ឱ្យទៅរដ្ឋមន្រ្តីរដ្ឋាភិបាលចំនួន២រូប ក្នុងសំណុំរឿងបរិហាកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។ លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថា លោក Lee Hsien Yang ដែលជាប្អូនប្រុសរបស់លោក Lee Hsien
May 24, 2024 - ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លៀតជួបជាមួយលោក លី មិញ ខៃ (Lee Minh Khai) ឧបនាយករដ្ឋមន្ត្រីវៀតណាម ក្នុងពេលអញ្ជើញចូលរួមវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុន Nikkei របស់ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្តល់ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាវ និងមិនប្រាកដប្រជាក៏ដោយ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
May 24, 2024









