- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវកាំបិត និងគ្រឿងញៀន នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក វេលាម៉ោង១២៖១៧នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកំណត់នូវមុខសញ្ញាជាបន្តបន្ទាប់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងប្តេជ្ញាយ៉ាងមុតមាំ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នងទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង ខូចខាត៥០ភាគរយ។ ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា។ ខណៈការប្រគល់សត្វខ្លាធំជំហានទី១ ចំនួន៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ យ៉ាងណាមិញ សត្វខ្លាធំត្រូវបានគេប្រទះឃើញជាលើកចុងក្រោយបង្អស់តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧។ ត្រឹមឆ្នាំ២០១៦ សត្វខ្លាធំទាំងនោះត្រូវបានគេប្រកាសពីការដាច់ពូជជាផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។ ការផុតពូជនៃប្រភេទសត្វនេះបណ្តាលមកពីការបរបាញ់ខុសច្បាប់សម្រាប់លក់ទៅទីផ្សារងងឹតអន្តរជាតិ ធ្វើជាថ្នាំ ឬឱសថព្យាបាលជំងឺ។ រាជរដ្ឋាភិបាលកម្ពុជាមានបំណងនាំ និងស្តារសត្វខ្លាធំនេះឡើងវិញនៅកម្ពុជា ហេតុនេះហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយរដ្ឋាភិបាលឥណ្ឌា ដែលជាប្រទេសមានចំនួនសត្វខ្លាធំជាសកលប្រមាណ ៧០%។ ការចុះហត្ថលេខារវាងប្រទេសចំនួនពីរដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិឥណ្ឌាអភិរក្សបច្ចេកទេស វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺ កំពុងតែធ្វើការរួមគ្នា ក្នុងការអនុវត្តគម្រោងការស្តារសត្វខ្លាធំឡើងវិញមួយនេះ។ សត្វខ្លាធំដែលបានចាប់រក្សាទុកនៅប្រទេសឥណ្ឌានឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាដោយកងកម្លាំងអាកាសឥណ្ឌា និងបន្តដឹកបញ្ជូនទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ប្រមាណ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ ឥណទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ,
May 24, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានបញ្ចូលទាំងកាំភ្លើងធំ ១៥៥មីលីម៉ែត្រ គ្រាប់បែកឆ្លាតវៃ យានយន្ដយោធាជាដើម។ នេះបើតាមមន្ត្រីអាមេរិក៣នាក់ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា។ ក្រុមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ទៀតថាកញ្ចប់ជំនួយអាវុធថ្មីនេះដែលអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) គឺនឹងត្រូវប្រគល់ទៅឱ្យអ៊ុយក្រែន ក្រោមក្របខណ្ឌនៃការប្រើប្រាស់សិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក Presidential Drawdown Authority ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ចូ បៃដិន ផ្ដល់អាវុធឱ្យអ៊ុយក្រែន ក្នុងស្ថានភាពបន្ទាន់ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាទាំង២របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ
May 24, 2024 - ព័ត៌មានអន្តរជាតិ
(អូស្លូ)៖ ក្រសួងយុត្តិធម៌ន័រវែស បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ន័រវែស នឹងបង្កើនការរឹតត្បិតសម្រាប់អ្នកទេសចររុស្ស៉ី ដោយសារតែសង្រ្គាមកំពុងបន្តនៅអ៊ុយក្រែន តាមរយៈការហាមឃាត់ទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០២៤។ ពលរដ្ឋរុស្ស៉ីដែលមានគោលបំណងទេសចរណ៍ និងការធ្វើដំណើរមិនសំខាន់ផ្សេងទៀត នឹងត្រូវបដិសេធនៅពេលមកដល់ព្រំដែន លើកលែងតែក្នុងករណី ដូចជាការទៅសួរសុខទុក្ខគ្រួសារជិតស្និទ្ធ ដែលកំពុងរស់នៅក្នុងប្រទេសន័រវែស។ គោលនយោបាយថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែឧសភាតទៅ។ រដ្ឋមន្រ្តីយុត្តិធម៌ លោកស្រី Emilie Enger បញ្ជាក់ថា «ការសម្រេចចិត្តរឹតបន្តឹង ច្បាប់ចូលមកក្នុងប្រទេស គឺស្របតាមវិធីសាស្រ្តរបស់ន័រវែស ក្នុងការរួបរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូ
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក រ៉ុង សម្ជស្ស ជាអតីតនិស្សិតនៅដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (PPI) លើជំនាញវិស្វកម្មអគ្គិសនី មានដើមកំណើតមកពីខេត្តតាកែវ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យចាប់យកការសិក្សាជំនាញមួយច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា និងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។ បច្ចុប្បន្ន លោកជាប្រធានផ្នែករៀបចំសៀគ្វីអគ្គិសនី នៅក្រុមហ៊ុន អេ ធី អេស ខេមបូឌៀ ATS Cambodia Co,.Ltd) ដែលនេះជាជោគជ័យមួយរបស់លោក។ សូមស្ដាប់ការលើកឡើងរបស់ លោក រ៉ុង សម្ជស្ស៖
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមមាត្រា ៤៤ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជនភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២:០០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់
May 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ និងប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យទូទៅ។ ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឳកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ ទន្ទឹមនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវរៀបចំផែនការ និងពិនិត្យសមិទ្ធផលការងារដែលបានធ្វើកន្លងមក ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម និងចំណុចខ្វះខាតនានា។
May 24, 2024









