Naren
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ តម្លៃម្រេចដែលកាលពីឆ្នាំមុនបានធ្លាក់ចុះដល់រង្វង់ ១៣០០០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំនេះ​ហក់កើនឡើងដល់ប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ​ដែលជាតម្លៃខ្ពស់មួយគួរឱ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ​និងកសិករដាំម្រេច។​ លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា ​បើធៀបក្នុងខែឧសភាដូចគ្នាកាលពីឆ្នាំ២០២៣ ម្រេចលក់បាន​ក្នុងរង្វង់ ១៣០០រៀលក្នុងមួយគីឡូក្រាម ​ចំណែកនៅឆ្នាំ២០២៤ តម្លៃម្រេចបានហក់ឡើងដល់ ១៩ ០០០រៀលដល់ ២០ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកថា ការកើនឡើងនេះ ស្របពេលដែលទិន្នផលម្រេចនៅឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ពី៥០%

    May 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មួយករណីទៀតហើយ! សូមបើកបរដោយបង្កើនការប្រុងប្រយ័ត្ននៅពេលឃើញមានផ្លូវដែកឆ្លងកាត់ ខណៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានករណីរថភ្លើង បានបុករថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម១គ្រឿង នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់ខ្សែភ្នំពេញ-បាត់ដំបង ក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ តែសំណាងពុំបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ។ រថយន្តរងគ្រោះម៉ាកតូយ៉ូតាកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង 2A-2329 បើកបរដោយបុរសម្នាក់ឈ្មោះ ឆោ ហុកស៊ីន អាយុ៤១ឆ្នាំ មុខរបរចិញ្ចឹមទា មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បុរសនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលទៅជិតដល់ផ្លូវដែកគាត់មិនបានឃើញរថភ្លើងនោះទេ ហើយរថភ្លើងក៏អត់មានស៊ីផ្លេរផងដែរ ទើបគាត់ពុំបានឈប់ ហើយគ្រាន់តែបើកឡើងឆ្លងផ្លូវដែកភ្លាម ក៏ស្រាប់តែរថភ្លើងបុករថយន្តគាត់ពេញទំហឹងបង្កឲ្យខូចខាតខ្ទេចតែម្ដង។

    May 23, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ កាលពីថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន AIQAR មានមោទនភាពក្នុងការធ្វើឱ្យរថយន្តអគ្គិសនីអាចប្រើប្រាស់បានកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា តាមរយៈការពង្រីកសាខាចែកចាយតាមខេត្តជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងទឹកដីដ៏អស្ចារ្យនៃខេត្តសៀមរាប។ ក្នុងពិធីបើកសម្ភោធនេះមានការចូលរួមពី ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីបរិស្ថានរបស់កម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមពីលើការសម្ពោធការិយាល័យតាំងបង្ហាញ AIQAR សាខាខេត្តសៀមរាប ក៏បានបើកដំណើរការស្ថានីយសាកថ្មល្បឿនលឿនទីពីរ ដោយសហការជាមួយក្រុមហ៊ុន EV Energy Tech បន្ទាប់ពីការបើកដំណើរការដំបូងកាលពីពីរខែមុននៅការិយាល័យតាំងបង្ហាញរបស់ AIQAR ភ្នំពេញ។ ក្រុមហ៊ុន EV Energy Tech គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឆ្នាំងសាករថយន្តអគ្គិសនីពីទីក្រុងហុងកុង ដែលបានចូលទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ ដោយបង្ហាញពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស

    May 23, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចទទួលយកញត្តិតវ៉ាមួយ ដែលមានគោលដៅស្វែងរក ការដកហូតតំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ថាវីស៉ីន ជុំវិញរឿងតែងតាំងអតីតមេធាវីដែលធ្លាប់ជាប់ទោសម្នាក់ ឱ្យកាន់តួនាទីជា​រដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃមួយក្រុម ដែលបានដាក់ញត្តិតវ៉ាទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីឱ្យតុលាការពិចារណាដកហូត​តំណែងលោក សេដ្ឋា ហើយទន្ទឹមគ្នានោះ ឱ្យព្យួរតំណែងរបស់លោក ជាបណ្តោះអាសន្នសិន ដោយពួកគេបានចោទប្រកាន់ថា ការតែងតាំង​លោក Pichit Chuenban កាលពីខែមេសាកន្លងទៅ ឱ្យក្លាយជាសមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។ ទោះបី​នៅថ្ងៃព្រហស្បតិ៍នេះ

    May 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគាំទ្រសាររបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានក្រើនរំឮកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្ដបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ។ លោកថា សារនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់អភិវឌ្ឍន៍លំនៅឋាន ក៏ដូចជាអ្នករកស៊ីពិតប្រាកដ និងច្បាស់លាស់ក្នុងវិស័យនេះ ។ ការគាំទ្រចំពោះសារក្រើនរំឮកខាងលើ ស្របពេលម្ចាស់គម្រោងបុរីវិមានសំណាងរូបនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយធនាគារ ស៊ិនហាន (ខេមបូឌា) ដែលជាគ្រឹះស្ថានហិរញវត្ថុដ៏ធំមានប្រភពពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រ និងសម្រួលដល់ការផ្ដល់កម្ចីនានាដល់អតិថិជនរបស់ខ្លួន ។ បណ្ឌិត

    May 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត បានដឹកនាំសហការី ដែលជាមន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គុំគាល់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រះអនុជនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីជាការទូលថ្វាយនូវអង្ករចំនួន៤០០គីឡូក្រាម ជូនដល់មូលនិធិមុធិតា។ ក្នុងឱកាសនេះដែរ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី បានរាជានុញ្ញាតឲ្យលោកឯកអគ្គរាជទូត និងមន្ត្រីរាជការនៃស្ថានទូតថៃ ចូលរួមផ្តល់អង្គរបន្តជូន ដល់តំណាងសាលាមធ្យម វិចិត្រសិល្បៈ ដើម្បីឧបត្ថម្ភ គាំទ្រស្ថាប័នអប់រំសហគមន៍នៅក្នុងមូលដ្ឋាន និងអ្នកដែលខ្វះខាតជួបការលំបាក។ សកម្មភាពខាងលើនេះ រៀបចំឡើងនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ​

    May 23, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សហគមន៍ស្រូវនាងអំ នៅខេត្តសៀមរាប កំពុងក្លាយជាសហគមន៍កសិកម្មទំនើបមួយនៅក្នុងប្រទេសកម្ពុជា ហើយកំពុងបង្កើនចំណាប់អារម្មណ៍ ដោយសារសហគមន៍នេះបានអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូន សម្រាប់ការព្រោះស្រូវ នាដើមរដូវវស្សានេះ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបនេះ ធ្វើឱ្យសហគមន៍ស្រូវនាងអំ ចំណេញពេលវេលា កាត់បន្ថយចំណាយថ្លៃដើម និងកម្លាំងពលកម្មជាដើម។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៤នេះ បានសាទរចំពោះសហគមន៍ស្រូវនាងអំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដ្រូនសម្រាប់ធ្វើកសិកម្ម ដែលនេះជាបច្ចេកវិទ្យាទំនើបបំផុត រួមជាមួយគំនិតសន្សំសំចៃខ្ពស់របស់សហគមន៍នេះ បើធៀបទៅនឹងការជួលគ្រឿងចក្រ ឬជួលដ្រូនពីគេគឺមានតម្លៃខ្ពស់ជាងនេះ។ លោក​ ឃឹម ហ្វីណង់ បានលើកឡើងថា៖ «កាលពីមុន បងប្អូនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន

    May 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា ឲ្យតែប្រទេសរីកចម្រើន តម្លៃថ្លៃសេវាសុខាភិបាល ក៏ត្រូវតែឡើងថ្លៃដែរ ទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឲ្យលុយប្រជាពលរដ្ឋ ចេញពីហោប៉ៅខ្ពស់ពេក។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរីកចម្រើន

    May 23, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខ ថ្មីៗនេះមានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro និង iPhone 16 Pro Max នឹងទទួលបានការអាប់ដេតកាមេរ៉ាគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ ពោលគឺ Apple នឹងដំឡើងទំហំកាមេរ៉ាគោលនៅលើ iPhone ទំនើបទាំងពីរនេះរហូតដល់ 48-Megapixel ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ gadgets360 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ប្រភពព័ត៌មានមួយបានបង្ហោះនៅលើបណ្ដាញវេទិកាសង្គមចិន Weibo ថា iPhone 16

    May 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមភ្ជាប់មួយទៀតរឿងបងធំបងតូចកាប់គ្នាច្រើនណាស់អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ​, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ

    May 23, 2024