- Naren
- ព័ត៌មានជាតិ
(សៀមរាប)៖ បច្ចុប្បន្ននេះ ធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។ ការគាំទ្រដោយប្រើប្រាស់ធូបខ្មែរ គឺប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់កូនចៅជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។ ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 23, 2024 - ព័ត៌មានអន្តរជាតិ
(អាល្លឺម៉ង់)៖ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងឡែបហ្សិក ប្រទេសអាល្លឺម៉ង់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក យ៉ាង លី អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និយាយជារួម និងនិយាយដោយឡែកលើវិស័យសាធារណការ និងដឹកជញ្ជូន ដែលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
May 23, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ Apple បានប្ដឹងជំទាស់កាន់តុលាការកំពូលទីពីររបស់អឺរ៉ុប ចំពោះករណីផាកពិន័យចំនួន ១.៨៤ពាន់លានអឺរ៉ូ (ប្រហែល ២ពាន់លានដុល្លារ) ដែលចេញដោយនិយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប សម្រាប់ការរារាំងកម្មវិធី Spotify និងគូប្រជែងការផ្សាយផ្សេងទៀត តាមរយៈការរឹតបន្តឹង និងប្រកួតប្រជែងដោយមិនស្មោះត្រង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុន Apple បាននិយាយរួចហើយថាខ្លួននឹងប្តឹងឧទ្ធរណ៍បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រគល់ការផាកពិន័យកាលពីខែមីនា ដែលជាការពិន័យជាលើកទីមួយដែលមិនធ្លាប់មានសម្រាប់ការរំលោភបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប និងការពិន័យដ៏ធំបំផុតទីបីចំពោះក្រុមហ៊ុនសម្រាប់អាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង។ សេចក្តីសម្រេចរបស់តុលាការដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ អាចចំណាយពេលជាច្រើនឆ្នាំ ខណៈដែលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ បានដាក់ទៅកាន់តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប ដែលជាតុលាការកំពូលរបស់អឺរ៉ុប អាចអូសទាញវិវាទនេះ ឲ្យចំណាយពេលពីរបីឆ្នាំទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤» បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាយានរឹតចំណងមិត្តភាពប្រទេសទាំងពីរ។ ថ្លែងនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទចតុម្មុខ លោកស្រីរដ្ឋមន្ត្រី លើកឡើងថា អស់រយៈពេលជាង៥៧ឆ្នាំកន្លងមកនេះនៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងល្អ ក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ ថ្មីៗនេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាសញ្ញាបន្ថែមបញ្ជាក់ច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្តេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត។ លោកស្រី បានបន្តថា
May 23, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ចុះថ្លៃ នាពេលបច្ចុប្បន្នរបស់ប្រាក់យ៉េន និងឥទ្ធិពលរបស់វាទៅលើកត្តាលើកទឹកចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Suzuki បានមានប្រសាសន៍ថា៖ «គោលដៅសំខាន់របស់យើង គឺដើម្បីសម្រេចបានការដំឡើងប្រាក់ឈ្នួល ដែលខ្ពស់ជាងការកើនឡើងថ្លៃតម្លៃទំនិញ»។ លោកបន្ថែមថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើតម្លៃនៅតែបន្តខ្ពស់ វានឹងពិបាកក្នុងការឈានដល់គោលដៅនេះ ទោះបីជាប្រាក់ឈ្នួលកើនឡើងក៏ដោយ»។ បើទោះបីជាការធ្លាក់ចុះថ្លៃប្រាក់យ៉េន ផ្តល់ជាប្រយោជន៍ដល់ក្រុមហ៊ុននាំចេញក៏ដោយ ក៏វាបានក្លាយជាបញ្ហាឈឺក្បាល សម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារប៉ះពាល់ដល់ការប្រើប្រាស់ ដែលជំរុញឱ្យថ្លៃដើមនៃការនាំចូលវត្ថុធាតុដើមកើនឡើង។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការធ្លាក់ចុះរបស់ប្រាក់យ៉េនបានកើនខ្ពស់ជាង ១៦០យ៉េនក្នុងមួយដុល្លារកាលពីចុងខែមុន ដែលបានបង្កឱ្យមានការសង្ស័យថា រដ្ឋាភិបាលក្នុងតូក្យូបានធ្វើអន្តរាគមន៍។
May 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារាចរណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម
May 23, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងខំប្រឹងប្រែងបន្តទៀត ដែលកំណត់សកម្មភាពអាទិភាព ដើម្បីជួយអភិវឌ្ឍន៍ឲ្យកម្ពុជាក្លាយ ជាប្រទេសអធិរាជស្វាយចន្ទីទាំងទិន្នផល និងគុណភាព។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការ «ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយមានការចូលរួមពី លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី
May 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ មានករណីលែងក្រពើនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយករណីនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានស្នើអ្នកដែលបានលែងជួយយកទៅវិញ។ ជាមួយគ្នានេះ បើសិនជាអ្នកលែងមិនយកទៅវិញទេ លោកបណ្ឌិត ជេត ជាលី ក៏បានស្នើរកអង្គការ ឬអ្នកដែលមានជំនាញខាងចិញ្ចឹមសត្វក្រពើ ជួយយកក្រពើនេះទៅវិញផង ខណៈវាកំពុងត្រូវបានចាប់យកទៅរក្សាទុក។ លោកបណ្ឌិត បានឱ្យដឹងថា អ្នកលែងគឺជាប្តីប្រពន្ធមួយគូ ហើយពេលសន្តិសុខសួរ ពួកគាត់កុហកថា ជាសត្វត្រកួត ប៉ុន្តែដោយសារមិនទុកចិត្ត សន្តិសុខបានចាប់ទុក ទើបដឹងថា
May 22, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ បុរសម្នាក់ខណៈឈប់រថយន្តទាំងនៅបញ្ឆេះ ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមក ហើយបានចូលទៅបើកលួចយកទៅបាត់ ដោយទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្តទៅជាមួយផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដេញតាម និងពួនស្ទាក់ នៅទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោលវិញ រួចហើយរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង ៨៖២៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
May 22, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast កំពុងត្រូវបានប្តឹងនៅក្នុងតុលាការរដ្ឋកាលីហ្វ័រញ៉ាពីបទមិនបានបង់ថ្លៃជួលសម្រាប់ហាង។ នេះបើយោងតាមពាក្យបណ្តឹងដែលប្តឹងដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ SPG Center LLC ប៉ុន្តែ VinFast បាននិយាយថា មិនត្រឹមដូច្នោះទេ។ SPG បាននិយាយថា VinFast បានជួលកន្លែងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយនៅ Palo Alto ចាប់ពីចុងខែមីនា ឆ្នាំ ២០២៣ ប៉ុន្តែបានឈប់បង់ប្រាក់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន ដែលគិតជាទឹកប្រាក់មានរហូតដល់ ៣៥៦០០០ដុល្លារ។ VinFast បានថ្លែងប្រាប់ Reuters ថា “ការចោទប្រកាន់ថា VinFast មិនបានបង់ថ្លៃជួលចាប់ពីថ្ងៃទី
May 22, 2024









