Naren
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ក្រមប្រតិបត្តិបរិស្ថានក្នុងអំឡុងពេលសាងសង់សម្រាប់ការកសាងឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មភូមិស្លាមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង។ ឃ្លាំងស្តុកមានទំហំ ១២ម៉ែត្រ គុណ១៥ម៉ែត្រ និងទីលានសម្ងួតមានទំហំ ២៥០ម៉ែត្រការ៉េ។ នាឱកាសនោះដែរ លោក សាយ គឹមឡម ក៏បានណែនាំដល់កសិករត្រូវផលិតពូជស្រូវដែលមានគុណភាពខ្ពស់។ នាឱកាសនោះដែរ លោកអភិបាលស្រុកក៏ណែនាំដល់កសិករក៏ដូចជាសមាជិកសហគមន៍ទាំងមូល ត្រូវផលិតគ្រប់ពូជស្រូវប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីលក់ និងយកទៅដាំដុះទទួលបាននូវគុណភាព និងទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាចំណូលខ្ពស់បន្ថែមទៀតដល់សមាគមផងដែរ។

    May 22, 2024
  • ព័ត៌មានអន្តរជាតិ

    (អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី១១របស់ខ្លួន បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ក្នុងការត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ន Ronaldo មានវ័យ ៣៩ឆ្នាំ ក្នុងប្រកបអាជីពលេងជាមួយក្លិប Al-Nassr នាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រិតអន្តរជាតិ ពីការបង្ហាញខ្លួនបាន ២០៦លើកស៊ុតបាន ១២៨គ្រាប់ជាមួយជម្រើសជាតិ។ នេះជាការកោះហៅរបស់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជម្រើសជាតិ ២៦នាក់ក្រោមការដឹកនាំដោយលោក Roberto Martinez ដែលមានខ្សែប្រយុទ្ធដល់ទៅ ៧នាក់ ដោយមានកីឡាករ Ronaldo ជាប្រធានក្រុម ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង

    May 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ធនាគារកណ្តាលនៃប្រទេសចិន និងប្រទេសថៃ នៅថ្ងៃអង្គារសប្តាហ៍នេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រតិបត្តិការទ្វេភាគីជារូបិយប័ណ្ណក្នុងស្រុក។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន និងលោក Sithaput Sothiwartnaroybut ទេសាភិបាលធនាគារកណ្តាលថៃ។ ធនាគារកណ្តាលរបស់ចិនបានគូសបញ្ជាក់ថា ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី ក៏ដូចជាប្រធានបទពាក់ព័ន្ធសំខាន់ៗផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 22, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉ា រុតសាន បានលើកចិត្តឱ្យ វិនិយោគិន រោងចក្រ សហគ្រាសស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ខិតខំបំពាក់ម៉ាស៊ីន និងគ្រឿងបន្លាស់កាន់តែទំនើប និងមានគុណភាព ជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យកាន់តែច្រើនឡើង សំដៅរួមគ្នាឈានទៅសម្រេចគោលនយោបាយជាតិ ឆ្នាំ២០២៧។ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ គោលនយោបាយនេះ ជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម

    May 22, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ប្រជាកសិករប្រកបមុខរបរដាំដំណាំកសិកម្មម្នាក់ នៅភូមិកំ ពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអះអាងថា គ្រួសារគាត់បច្ចុប្បន្នមានជីវភាពធូរធារសមរម្យដោយសារការប្រកបមុខរបរក សិកម្មដោយបានដាំ និងផ្សាំដើមដំឡូងជ្វាយកទងលក់ ដែលមុខរបរនេះទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានថវិកាខ្លះសម្រា ប់ប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងគ្រួសាររបស់គាត់បានមួយចំណែកធំផងដែរ។ លោក រ៉េម ចន្ធី អាយុ៥០ឆ្នាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ថា៖ «គ្រួសាររបស់គាត់មានដីទំហំប្រមាណជាងមួយហិកតាសម្រាប់ប្រកបមុខរបរកសិ កម្មដាំដំណាំបន្លែបង្ការជាង១០ឆ្នាំមកហើយ នៅរដូវសម្រកគាត់បានដាំបន្លែបង្កាគ្រប់មុខដូចជា៖ ត្រសក់ ត្រប់, ប៉េងប៉ោះ, ម្ទេស, សណ្ដែក, ពោត។ល។ កន្លងមកបន្លែទាំងអស់ខាងលើនេះ គឺទទួលបានកម្រៃតិចដោយសារតែត្រូវការប្រើ

    May 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មហាជនច្បាស់ជាស្គាល់ ស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ ដែលជួយឱ្យកុមារជាច្រើនឱ្យបានរៀនសូត្រស្រូបយកចំណេះដឹងដោយឥតគិតថ្លៃនៅលើកំពូលភ្នំគិរីរម្យ។ ទោះបីជួយសង្គមច្រើនឆ្នាំក៏ដោយ លោកក៏មិនបញ្ឈប់ លោក អ៊ុក វណ្ណដេ បានបន្ថែមបេសសកម្មថ្មី ក្នុងការបង្កើនទម្លាប់នៃការសៀវភៅ ដោយថ្មីៗនេះលោកបានចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ដែលកែច្នៃរួចដឹកសៀវភៅជាង១ពាន់ក្បាល ទៅចល័តនៅតាមទីសាធារណៈដើម្បីទាក់ទាញមហាជនឱ្យមកចាប់អារម្មណ៍ក្នុងការអានសៀវភៅពង្រីកចំណេះដឹង។ ផ្តល់ការបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ ដែលឡានទេសចរណ៍អំណាន របស់លោកកំពុងស្ថិតសួនវត្តបទុមវតី លោកបានឱ្យដឹងថា ក្នុងការបង្កើតបេសសកម្មថ្មី ឡានទេសចរណ៍អំណាន ឬបណ្ណាចល័តនេះ គឺដោយសារតែឃើញថាពលរដ្ឋកម្ពុជាពុំសូវបំផុសឬអានសៀវភៅច្រើនដូចបណ្តាប្រទេសដទៃ។ ដោយទេសចរណ៍អំណានរបស់លោកធ្វើឡើងក្នុងគោលបំណងទាក់ទាញអ្នកចង់អាន ពង្រីកចំណេះដឹង ដោយប្តូរពីទម្លាប់មិនល្អមួយចំនួនយ៉ាងហោចណាស់មកខ្ចីសៀវភៅ ឬអានផ្ទាល់នៅតាមទីសាធារណៈដែលជាគំរូមួយដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។ លោក

    May 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងសិក្សាមធ្យោបាយ​នាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹករាយដោយមិនប្រើប្រាស់សំបកកុងតឺន័រ ទៀតនោះឡើយ។​ វិធីសាស្ត្រនេះ ត្រូវបានអ្នកជំនាញយល់ថា ដើម្បីពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា​ ​ព្រោះការមធ្យោបាយដឹកជញ្ជូនអង្ករថ្មីនេះ ជួយឱ្យដឹកបានច្រើន និងមានតម្លៃទាប។ ​ការសិក្សាពីលទ្ធភាពប្រើមធ្យោបាយដឹករាយនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលថ្មីៗនេះ។ លោក លូ គឹមឈន់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា ការនាំចេញអង្ករកម្ពុជា ដោយ​មិនប្រើប្រាស់សំបកកុងតឺន័រ ឬ​ដឹករាយ​

    May 21, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើននៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (ស្មើនឹង ៣១៨ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នេះមិនមែនជាលើកទី១ នោះទេដែល Apple ធ្វើការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើនបែបនេះនៅក្នុងទីផ្សារប្រទេសចិន។ ទាំងនេះ ក៏ដោយសារតែ Apple ព្យាយាមការពារជំហររបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ដែលជាកន្លែងដែលវាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជា Huawei។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា យុទ្ធនាការបញ្ចុះតម្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភានេះតទៅ ដែលវាមានរយៈពេលយូរជាង

    May 21, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ក្រោយស្ត្រីរងគ្រោះទៅតាមទារលុយដល់ផ្ទះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងទៅទទួលជនដៃដល់រូបមកសួរនាំ ដើម្បីចាត់វិធានការបន្តទៀត។ សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង

    May 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា បានចេញអត្ថបទមួយក្រោមចំណងជើងថា «ការលួចស្នាដៃនិពន្ធ»។ ក្នុងអត្ថបទនេះ លោកស្រីបណ្ឌិត បានដាស់តឿនអ្នកស្រាវជ្រាវ និងនិស្សិត ត្រូវចៀសវាងការលួចស្នាដៃនិពន្ធ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ព័ត៌មានលម្អិត សូមអានអត្ថបទខាងក្រោម៖

    May 21, 2024