- Naren
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ចេញកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួន ដំណើរការជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីដំណើរការមុខងារបញ្ញាសិប្បនិមិត្ត AI ខណៈបន្ទះឈីបនៃកុំព្យូទ័រស៊េរីថ្មីនេះទៀតសោត គឺរបស់ក្រុមហ៊ុន Qualcomm។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រថ្មីនេះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយបង្ហាញ កុំព្យូទ័រ Surface និងកុំព្យូទ័រ Surface Pro ជាមួយនឹងបន្ទះឈីប AI ពីក្រុមហ៊ុន Qualcomm ដែលមានសមត្ថភាពដំណើរការការងារ AI មួយចំនួន ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។ តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។ បើតាមការបញ្ជាក់របស់លោក កែវ រតនៈ, ថាមពលដើរដោយខ្យល់នេះ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌ។ ពិធីនេះមានការចូលរួមពីសំណាក់លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកអធិការ លោកអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង ១១ ដើម្បីប្រជុំបូកសរុបសភាពការបទល្មើស ព្រហ្មទណ្ឌ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងខែមេសា និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំលោកវរសេនីយ៍ឯក
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
May 21, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែឧសភា បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមិនមានផែនការបញ្ជូនអ្នកជំនាញការយោធា ទៅកាន់អ៊ុយក្រែនឡើយ តែអាចនឹងធ្វើដូច្នេះនៅពេលដែលសង្រ្គាមបិទបញ្ចប់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Q. Brown ធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានបើកភ្លើងបៃតងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន។ លោក Brown បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន មិនមានឡើយ ផែនការបញ្ជូនអ្នកជំនាញការយោធាអាមេរិកទៅកាន់អ៊ុយក្រែន»។ លោកបន្តថានៅពេលសង្រ្គាមបញ្ចប់ ហើយស្ថានការណ៍អំណោយផល នោះសហរដ្ឋអាមេរិកអាចនឹង បញ្ជូនអ្នកជំនាញការយោធាត្រឡប់ទៅកាន់អ៊ុយក្រែនសាជាថ្មី។ សហរដ្ឋអាមេរិកធ្លាប់មានអ្នកជំនាញការយោធា ១៥០នាក់នៅក្នុងប្រទេសអ៊ុយក្រែន។ តែពួកគេបានចាកចេញពីអ៊ុយក្រែន ក្រោយរុស្ស៉ីបញ្ជូនកងទ័ពវាយលុកចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះដើម្បីបានដឹងពីការវិវឌ្ឍន៍របស់ក្រុមហ៊ុននីមួយៗ ហើយសមាជិកនីមួយៗបានធ្វើការងារដល់កម្រិតណា ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ដែលសមាជិកបានជួប និងធ្វើការដោះស្រាយ។ លោកអ្នកឧញ៉ា បានឱ្យដឹងថាទៀតថា «យើងដឹងហើយថា បច្ចុប្បន្ននេះទាំងនៅក្នុងតំបន់ ទាំងអាស៊ីទាំងមូល ដូចជានៅប្រទេសចិន វៀតណាម និងបណ្ដាប្រទេសដទៃទៀត តែងតែជួបបញ្ហា
May 21, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អស់រយៈពេល២៥ឆ្នាំ (១៩៩៩ – ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំកុមារ ចំនួន ប្រមាណ
May 21, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Luhut Pandjaitan បាននិយាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងពិចារណាលើការផ្តល់ជូនដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីជំនួបរវាងប្រធានាធិបតីលោក Joko Widodo និង Musk នៅថ្ងៃចន្ទនៅកោះបាលី ចូលរួមវេទិកាទឹកពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ លោក Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ខណៈដំណឹងនេះទទួលបានបន្ទាប់ពីលោក Luhut Panjaitan បា្រប់ទៅកាន់អ្នកសារព័ត៌មានថា «យើងបានលើកជាសំណើរ
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណ លោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលនឹងជួយរៀបចំឱ្យមានទស្សនកិច្ចសភាឆែកមកកម្ពុជានាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍។ បើតាមប្រសាសន៍សម្តេចតេជោ, ប្រទេសឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំ គឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Martin Vavra ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
May 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យុវជនកម្ពុជាត្រូវតែប្រញាប់មកទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ពីកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ដើម្បីទទួលបានជំនាញពិតប្រាកដ ពន្លឿនការលើកស្ទួយជីវភាពគ្រួសារ ខណៈសាលាបណ្ដុះបណ្ដាលជំនាញ TVET ទូទាំងប្រទេសកំពុងត្រៀមចាំបណ្ដុះបណ្ដាលជានិច្ច។ នេះបើតាមការលើកឡើងរបស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងឱកាសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC នាចុងខែឧសភា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ លោកអគ្គនាយក ហ៊ីង ស៊ីដេត បានថ្លែងថា «គោលនយោបាយរបស់ TVET គឺផ្ដល់ជំនាញពិតប្រាកដដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត កាលណាមានជំនាញមួយច្បាស់លាស់ គឺមានប្រាក់ចំណូលទៀងទាត់ ជួយផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ ក៏ដូចជាជួយសង្គមជាតិផងដែរ»។ លោកបន្តថា ពេលមកចុះឈ្មោះចូលរៀន សិស្សក៏ទទួលបានការប្រឹក្សាយោបល់ទៅលើមុខជំនាញចំនួន៣៨មុខ
May 20, 2024









