Naren
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ដោយក្នុងនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា នេះជារបាយការណ៍ប្រចាំឆ្នាំលើកទី៦ ដែលធនាគារជាតិនៃកម្ពុជា បានចេញផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សម្រាប់អតិថិជន Apple ទាំងអស់ដែលមានបំណងអាប់ដេតទៅប្រើ iPhone 15 ចាប់ពីថ្ងៃទី២០ ខែឧសភា នេះតទៅ នឹងទទួលបានការបង្កើនតម្លៃដោះដូរជាពិសេស។ ពោលគឺ Apple កំពុងផ្តល់ជូននូវតម្លៃខ្ពស់សម្រាប់ម៉ូដែល iPhone ចាស់ៗ ដើម្បីជំរុញអតិថិជនឱ្យធ្វើការប្តូរពី iPhone ចាស់របស់ពួកគេ ទៅ iPhone 15 ជំនាន់ថ្មី ហើយថែមប្រាក់ទៅតាមតម្លៃជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ របាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ការបង្កើនតម្លៃដូរ iPhone នេះ

    May 20, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា លោកបានបញ្ជាឲ្យតាមចាប់ខ្លួនហើយ ករណីជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះនោះ។ លោកថ្លែងបែបនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក ។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ

    May 20, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ កម្ពុជា និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការចែករំលែកនូវរបាយការណ៍ព័ត៌មាន ឥណទានទ្វេភាគី ដើម្បីឱ្យពលរដ្ឋខ្មែរនៅកូរ៉េ ងាយទទួលបានឥណទានតាមតម្រូវការ។ ការព្រមព្រៀងនេះ ធ្វើឡើងតាមរយៈការចុះអនុស្សារណៈយោគយល់ រវាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្កើតយន្តការសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងប្រទេសទាំងពីរ។ កិច្ចសហការនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមមន្ត្រីអ៉ីរ៉ង់ម្នាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីៗនេះ កីឡាករគុនខ្មែរដ៏ល្បីរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes ចាត់ចូលក្នុងបញ្ជីបុគ្គលលេចធ្លោអាយុក្រោម ៣០ឆ្នាំចំនួន ៣០រូប (30 Under 30 Asia Class of 2024) ផ្នែកសិល្បៈ និងកីឡា ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងទទួលបានការសាទរជាខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes

    May 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ចាប់តាំងពីឆ្នាំ២០០៦មក ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។ គម្រោងបង្កើតតំបន់ពិសេសរបស់កូរ៉េខាងត្បូង នឹងបន្ថែមលើសក្ដានុពលរបស់កម្ពុជា ដែលមានស្រាប់ លើការអភិវឌ្ឍពាណិជ្ជកម្ម ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិយូរអង្វែង៕ ផ្តល់សិទ្ធិដោយ៖ Fresh News លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖ 

    May 20, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោកយាយ ម៉ៅ ថុល ដែលជាស្ដ្រីមេមាយ ប្ដីស្លាប់ចោលកាលពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត បន្សល់ទុកកូនបីនាក់ជាបន្ទុកដ៏សែនធ្ងន់ ពិសេសក្នុងនោះមានកូនស្រីម្នាក់ពិការភ្នែកទាំងសងខាង តាំងពីកុមារភាពដោយសារជំងឺ ដែលធ្វើឱ្យលោកយាយមានអម្រែកាន់តែធ្ងន់ រហូតមកដល់ពេលនេះ ទោះលោកយាយ មានអាយុដល់ទៅ១០០ឆ្នាំ ៣ខែក្ដី កូនស្រីម្នាក់ដែលពិការភ្នែក អាយុ ៧៥ឆ្នាំ ក៏នៅតែជាបន្ទុកក្នុងការមើលថែដូចមុន ជាបង្គោលសម្រាប់សម្គាល់ផ្លូវដល់កូន ពិសេសពេលហូបចុប។ ក្រោយបានឃើញរូបភាពដ៏សង្វែងនេះតាមបណ្ដាញសង្គម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្វែងរកព័ត៌មានលម្អិតដើម្បីចុះទៅជួយលោកយាយដ៏កំសត់នេះភ្លាមៗ ហើយក៏ឈានទៅដល់ការរកឃើញ និងដឹងពីស្ថានភាពពិតប្រាកដ

    May 20, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភានេះបានឱ្យដឹងថារុស្ស៉ី​បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីជួយស្វែងរក ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៉ី បានបញ្ជាក់ថាការបញ្ជូនក្រុមអ្នកជួយសង្រ្គោះ ធ្វើឡើងតបតាមសំណើរបស់ភាគី អ៉ីរ៉ង់ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក។ ក្រសួងបន្ថែមថាអ្នកជួយសង្រ្គោះរុស្ស៉ីមានអ្នកជំនាញ៤៧នាក់ រួមជាមួយបរិក្ខារ ចាំបាច់នានា និងឧទ្ធម្ភាគចក្រ BO-105 ផងដែរ ដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Tabriz នៃភាគពាយព្យប្រទេសអ៉ីរ៉ង់។ គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក

    May 20, 2024