- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥ ១៥៦ ៨៣៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៦១៧ ១១៤ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣%
May 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber របស់អាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda នៅកោះតៃវ៉ាន់ និងទិញភាគហ៊ុនថ្មី ក្នុងក្រុមហ៊ុន Delivery Hero របស់អាល្លឺម៉ង់ ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Niklas Ostberg នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន foodpanda ត្រូវបានដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយថា៖ «យើងត្រូវផ្តោតលើធនធានរបស់យើង លើផ្នែកផ្សេងទៀតនៃទីផ្សារសកលរបស់យើង ជាទីដែលយើងយល់ឃើញថា យើងអាចមានឥទ្ធិពលធំបំផុត សម្រាប់អតិថិជន អ្នកលក់
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនលោក គី តិច ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា, ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
May 15, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ កំពុងសិក្សារៀបចំកសាង «ស្ដូបតេជោសន្ដិភាព» នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិត្រពាំងចំបក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារប្រជុំដើម្បីត្រៀមសាងសង់ស្ដូបនេះ។ លោកបានបញ្ជាក់ថា ការរៀបចំសាងសង់ «ស្តូបតេជោសន្តិភាព» នេះមាន៨ចំណុច៖ *ទី១៖ ការសិក្សាលើប្លង់គោលស្ថាបត្យកម្ម នៃស្តូបតេជោសន្តិភាព ត្រូវធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារ សិក្សាស្រាវជ្រាវដែលមានស្ថាបត្យកម្ម ពីព្រោះការរៀបចំការកសាងជាមួយដំណើរការជាក់ស្តែង ទាមទារមានការកែសម្រួលបត់បែនជាហូរហែរលើខ្នាត និងរូបភាពសម ឬមិនសម ចម្លាក់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងតែងធ្វើកិច្ចការនេះជាបទពិសោធន៍ សម្រាប់អ្នកដឹកនាំ
May 13, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន E-commerce យក្សចិន Alibaba Group Holding បានបើកទីស្នាក់ការថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅទីក្រុង Hangzhou ក្នុងតំបន់ Xixi នៃរដ្ឋធានីខេត្ត Zhenjiang ប្រទេសចិន នឹងត្រូវបានគេស្គាល់ថា ទីស្នាក់ការកណ្តាលដ៏ធំបំផុតនៅលើទឹកដីកំណើតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ South China Morning Post។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង
May 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។ ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម
May 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលសមិទ្ធផលដ៏ល្អប្រសើរមួយទៀតហើយ ដោយដណ្ដើមបានមេដាយរហូតដល់ ២៩គ្រឿង ពីការប្រកួតលក្ខណៈអន្ដរជាតិ AFG Open International 2024 នៅទីក្រុងបាងកក ប្រទេសថៃ។ យោងតាមរបាយការណ៍សហព័ន្ធ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ ចំពោះសមិទ្ធផល ដែលអត្តពលិករបស់ខ្លួន ដណ្ដើមបានជូនជាតិខាងលើ រួមមានមេដាយមាស ១១, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩។ គួរដឹងថា ការប្រកួតជឺជីតស៊ូលក្ខណៈអន្ដរជាតិ AFG Open International 2024 នេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ
May 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា លោកស្រី នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកស្រី ជាបញ្ញាវ័ន្ដខ្មែរមួយរូប
May 13, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីត្រកូល iPhone 17 របស់ក្រុមហ៊ុនយក្ស Apple ដែលត្រៀមនឹងចេញលក់នៅឆ្នាំ២០២៥ ខាងមុខ ជាមួយនឹងរូបរាង មុខងារ នឹងការកែលម្អលក្ខណៈពិសេសជាច្រើនមិនធ្លាប់មិន ខណៈ iPhone 16 នៅឆ្នាំនេះហាក់មិនទទួលបានដំណឹងអ្វីពិសេសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors។ មកដឹងពីលក្ខណៈពិសេសនៅលើ iPhone 17 ដែលរំពឹងថា នឹងចេញនៅខែកញ្ញា ឆ្នាំ២០២៥ ដែលអ្នកប្រើប្រាស់អាចពិចារណា ថាតើគូរតែសម្រេចចិត្តទិញ iPhone 16 ឆ្នាំនេះ ឬគួរតែរង់ចាំដល់ឆ្នាំក្រោយ? ខាងក្រោមនេះ ជាលក្ខណៈពិសេសទាំង ១០ដែលគេរំពឹងថានឹងមកដល់ក្នុងត្រកូល iPhone
May 13, 2024









