- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីកាប់ប្លន់មួយករណី និងឈានដល់បំបែកសំបុកទទួលបញ្ចាំខុសច្បាប់ នៅម្ដុំឃ្លាំងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយធ្វើការដកហូតបានម៉ូតូគ្មានឯកសារ, កាតគ្រី និងផ្លាកលេខមួយចំនួនទៀត។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ។ សូមរំលឹកថា ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៤៖៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125
May 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួល ស្មុគស្មាញ ដោយប្រឈម នឹងបញ្ហាវិបត្តិជាច្រើន ដែលមានលក្ខណៈជាសកល និងបានជះឥទ្ធិពលប៉ះពាល់ដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ និងសុខភាពសាធារណៈ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះផងដែរ។ នេះបើយោងតាមសារលិខិតជូនពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំដល់ម្ចាស់ផេកមួយចំនួន បញ្ឈប់នូវការផ្សាយព័ត៌មានមិនពិតបំពុលសង្គមតទៅទៀត ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា។ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ មានគណនីហ្វេកប៊ុកផេកចំនួន០២ ដែលមានឈ្មោះ Moha Share និងឈ្មោះ Sakoun Sok បានបង្ហោះរូបភាពចម្ការឪឡឹកប៉ុន្មានសន្លឹកដែលមានប្រភពពីវៀតណាម ដោយភ្ជាប់ជាមួយសំណេរមានខ្លឹមសារធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំពី ទីផ្សារផ្លែឪឡឹកនៅក្នុងស្រុក។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៥ ខែឧសភានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ «ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន
May 15, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានជូនដំណឹងទៅកាន់រដ្ឋាភិបាលអាមេរិកថាខ្លួន គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ៦០០នាក់បន្ថែមទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ខណៈការជូនដំណឹងនេះ គឺជាផ្នែកមួយនៃរលកកាត់បន្ថយការងារកាន់តែខ្លាំងឡើងដែលផ្តួចផ្តើមដោយក្រុមហ៊ុន Tesla នៅលើខ្នាតពិភពលោក ដែលបានចាប់ផ្តើមប្រហែលមួយខែមុន ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃការលក់ និងការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាយកប្រតិបត្តិ (CEO) លោក Elon Musk បានប្រកាសនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ថា Tesla នឹងបញ្ឈប់ការងារជាង ១០ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ដែលមានចំនួនជាង ១៤០,០០០នាក់គិតត្រឹមចុងឆ្នាំ ២០២៣។
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដកតំណែងមន្ត្រីរូបណាដែលរកឃើញថាបានប្រើប្រាស់លុយ សម្រាប់សូកប៉ាន់ ដើម្បីឡើងដំណែង នៅក្នុងក្របខណ្ឌរបស់ក្រសួងបរិស្ថាន។ ការប្រកាសបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រកាសប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ នៅទីស្តីការក្រសួងបរិស្ថាន។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសយ៉ាងដូច្នេះថា៖ «ការតែងតាំងរបស់ខ្ញុំ អនុរដ្ឋលេខាធិការឡើងមកថ្មី អគ្គនាយកឡើងថ្មី ក៏អត់ដឹងខ្លួនទេ ហើយសូមជម្រាបជូនថា បើការដំឡើងឋានៈណាមួយ អ្នកដែលបានឡើងហើយ ហ៊ានចាយលុយ ដើម្បីឡើងតំណែងនេះ គឺខ្ញុំសុំដកវិញ បើខ្ញុំដឹង សូកពីណា
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ណាល័យជាតិកម្ពុជា ត្រូវបានកសាងឡើងនៅទី២៤ ខែធ្នូ ឆ្នាំ១៩២៤ ដោយរដ្ឋាភិបាលអាណានិគមបារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៩៥៤ ក្រោយពីទទួលឯករាជ្យពីអាណានិគមបារាំងមកបណ្ណាល័យនេះ បានប្តូរឈ្មោះពីបណ្ណាល័យកណ្តាល មកបណ្ណាល័យជាតិកម្ពុជាវិញ។ ក្នុងរបបប៉ុលពត ពីឆ្នាំ១៩៧៥-១៩៧៩ បុគ្គលិកបណ្ណាល័យភាគច្រើនត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ ហើយបណ្ណាល័យត្រូវទទួលរងនូវ ការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ បណ្ណាល័យជាតិកម្ពុជា ក៏ដូចជាអាគារភាគច្រើននៅទីក្រុងភ្នំពេញ បានរស់រានមានជីវិតឡើងវិញ ក្រោយពីរបបនៃរដ្ឋាភិបាលមួយគ្រប់គ្រងដោយខ្មែរក្រហម។ ចំណែកឯធនធានឯកសារមួយផ្នែក បាននៅសេសសល់គង់វង្សរហូតដល់បច្ចុប្បន្ននេះ។ បណ្ណាល័យ នៅតែបន្តរក្សាទុកបាននូវឯកសារសាស្ត្រាស្លឹករឹត និងធនធានសៀវភៅដ៏មានតម្លៃពីឆ្នាំដំបូងៗ នៃជំនាន់អាណានិគមបារាំង។ បណ្ណាល័យជាតិបានបើកទ្វារឡើងវិញ នៅឆ្នាំ១៩៨០ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ចាប់តាំពីពេលនោះមក បណ្ណាល័យជាតិ បានតស៊ូយ៉ាងលំបាកដើម្បីរៀបចំដំណើរការសេវាកម្មនានាឡើងវិញ ដោយបុគ្គលិកស្ទើរតែគ្មានជំនាញ ហើយព្រមជាមួយគ្នានោះក៏គ្មានថវិកាគ្រប់ គ្រាន់សម្រាប់រៀបចំដំណើរការ
May 15, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ អ្នកសារព័ត៌មាន២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ នៅស្រុកអង្គរបូរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំកែប្រែកំហុសឆ្គងរបស់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិតនេះ។ លោក ឯក ឆេងហួត ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា «សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ប៉ុន្ដែពេលនេះបានដោះលែងត្រឡប់ទៅវិញហើយ ក្រោយរដ្ឋបាលខេត្តបានដកពាក្យបណ្ដឹង ពាក់ព័ន្ធការផ្សាយព័ត៌មានញុះញង់បង្កឲ្យមានចលាចល»។ បើតាមលោក ឯក ឆេងហួត, ក្រោយដោះលែងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំង២នាក់នេះ ធ្វើការសុំទោសចំពោះការផ្សាយព័ត៌មានខុសឆ្គងរបស់ខ្លួន។ សូមជម្រាបថា ទាក់ទិនករណីនេះរដ្ឋបាលស្រុកអង្គរបូរី បានចេញបំភ្លឺដោយធ្វើការបកស្រាយថា ការផ្សាយរបស់អ្នកសារព័ត៌មាន២នាក់នេះ គឺផ្ទុយពីការពិត។
May 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានរៀបចំទទួលស្វាគមន៍សិស្សានុសិស្សជាបេក្ខជនសិស្សពូកែ ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២៤០នាក់ អញ្ជើញពីរាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ បេក្ខជនទាំង ២៤០នាក់ បានឆ្លងកាត់ដំណើរការសំណេរវិញ្ញាសាមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និងវប្បធម៌ទូទៅ ថា្នក់ទី៩ និងថ្នាក់ទី១២ កាលពីថ្ងៃទី១៣-១៤
May 15, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយបសុពេទ្យ ក្រោមការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ បាននាំយកផលិតផលសាច់បង្កក ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន៤មុខ បរិមាណជិត៦០០គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ទៅដុតបំផ្លាញចោល។ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានដីស្រែមួយកន្លែង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីលោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនគរបាលខេត្ត ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច,
May 15, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។ តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ
May 15, 2024









