Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មម្នាក់ដែលរងការចោទប្រកាន់ថាបាន ទទួលសំណូក ដែលនេះគឺជាការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុត នៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយជាច្រើនឆ្នាំមកនេះរបស់ គណបក្សកុម្មុយនិស្ដវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ប៉ូលិសមកពីក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថាលោក Do Thang Hai មានអាយុ៦០ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានទទួលសំណូកពីក្រុមហ៊ុនប្រេង មួយនៅភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងការស៊ើបអង្កេតនេះ ផ្ទះ និងការិយាល័យរបស់លោក Hai ក៏ត្រូវបានប៉ូលិស​ចុះឆែកឆេរផងដែរ។ គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Do Thang Hai ធ្វើឡើងក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការទទួលសំណូក និងកិបកេងធនធានរបស់រដ្ឋ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វារីអគ្គិសនី និងគម្រោងសាងសង់ផ្លូវស្ពាននានា ត្រូវបានសិក្សាយ៉ាងល្អិតល្អន់លើផលប៉ះពាល់បរិស្ថាន ការអភិវឌ្ឍអ្វីក៏ដោយត្រូវតែគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍ ត្រូវតែធ្វើប៉ុន្តែ ត្រូវគិតគូរ និងធានាយ៉ាងណារាល់គម្រោងទាំងឡាយផ្សេងៗដែលប៉ះពាល់ដល់បរិស្ថាន គឺចាំបាត់ត្រូវតែសិក្សាអំពីផលប៉ះពាល់ឱ្យបានល្អិតល្អន់។ បើតាមសម្តេចធិបតី ហ៊ុន

    December 22, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់កម្មវិធី Apple Maps រួចមកហើយ ដោយការប្រើប្រាស់កម្មវិធីនេះ ភាគច្រើនអាចប្រើបានលុះត្រាតែមានអ៊ីនធឺណិត។ ប៉ុន្តែតាមរយៈការចេញផ្សាយថ្មីនេះ សម្រាប់អ្នកប្រើប្រាស់ iPhone ចាប់ពី iOS 17 ឡើងទៅ បើទោះបីជាទូរស័ព្ទគ្មានអ៊ីនធឺណិតក៏ដោយ ក៏អាចប្រើបានដែលតាមរយៈការទាញយកមុខងារ Offline Maps។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីអាចទាញយកមុខងារ Offline Maps ថ្មី នៅលើ Apple Maps អ្នកប្រើប្រាស់ iPhone

    December 22, 2023
  • ព័ត៌មានអន្តរជាតិ

    (សៀងហៃ)៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែអាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១​​ ខែធ្នូ ឆ្នាំ២០២៣។ ការិយាល័យឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងសៀងហៃ នៅថ្ងៃព្រហស្បតិ៍នេះនឹងធ្លាក់ចុះរហូតដល់ -៤ ទៅ -៦អង្សាសេ ហើយស្ថិតក្នុងកម្រិតក្រោមសូន្យបែបនេះពេញមួយថ្ងៃទូទាំងទីក្រុង។ សីតុណ្ហភាពអប្បបរមានៅឯជាយក្រុង នឹងមានកម្រិតក្រោមសូន្យ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមិនធ្លាប់កើតឡើងរយៈពេល ៤០ឆ្នាំ។ បើទោះបីជាអាកាសធាតុត្រជាក់បែបនេះ ជារឿងមិនធម្មតាសម្រាប់ទីក្រុងស៊ាងហៃ ប៉ុន្តែនៅតែក្តៅជាងតំបន់ភាគខាងជើងប្រទេសចិន

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប ម្នាក់ជាប្រធានមន្ទីររ៉ែ និងថាមពល ហើយម្នាក់ទៀតជាប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។ សេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ឱ្យដឹងទៀតថា មន្ត្រីរាជការទាំង ២រូប រួមមាន៖ លោក ជា សា​រិទ្ធ ផ្ទេរពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន និងលោកស្រី

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ចំពោះជនបរទេសណា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន អនុវត្ដច្បាប់ហើយ គឺត្រូវបណ្តេញចេញពីប្រទេសតែម្ដង។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះជនបរទេសនៅក្នុងប្រទេស បើសិនជាមានពាក់ព័ន្ធ (គ្រឿងញៀន)

    December 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ​បិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវទិសដៅមួយដែលយើងត្រូវធ្វើ ហើយខ្ញុំចេញថ្ងៃនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម

    December 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលអ្នកបើកបរមានការធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ហើយមិនបាច់សុំគោលការណ៍នោះទេ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកាលថ្មីៗមានករណី យុវជនម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបើករថយន្ដ Jeep បុកបុរសម្នាក់ដែលកំពុងជិះម៉ូតូស្លាប់នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបានរត់គេចខ្លួនមិនទទួលខុសត្រូវ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «កន្លងទៅ រឿងបុកមនុស្សស្អីៗហ្នឹង នៅចាំបាច់សុំគោលការណ៍

    December 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    December 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា មន្រ្តីនគរបាលពាក់ស័ក្តិ៤ សួន តុសិត្យពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រភពដដែលបានឱ្យបន្តទៀតថា មន្រ្តីនគរបាលរូបនេះ ធ្លាប់ត្រូវបានចាប់ខ្លួននៅខេត្តកំពត កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រួមជាមួយបក្ខពួក ៩នាក់ផ្សេងទៀត ពាក់ព័ន្ធប្រើហិង្សាលើអ្នកចាក់សាំង និងគ្រឿងញៀនផងដែរ ដោយសារពេលសមត្ថកិច្ចឃាត់ខ្លួន សមត្ថកិច្ចឆែករកឃើញថ្នាំញៀនមួយចំនួន ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន

    December 21, 2023