Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងនោះស្រ្តី៩៤ រូប​ បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ សូមពិនិត្យឈ្មោះបេក្ខជនដែលបានជាប់ស្ថាពរទាំង២៥០ដូចខាងក្រោម៖

    December 22, 2023
  • ព័ត៌មានជាតិ

    ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។ លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។ លោកអះអាងថា ការងារក្រាលកៅស៊ូ នឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២៣នេះ។ ដោយឡែក

    December 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប​ បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ ចំពោះបេក្ខជនដែលបានជាប់ទាំង២៥០រូប និងជំរុញឱ្យខិតប្រឹងប្រែងបំពេញការងារនៅតាមដ្ឋានដែលខ្លួននឹងត្រូវទៅ ដើម្បីជួយដល់កសិករ។ បើតាមលោក ហ៊ុន ម៉ានី លទ្ធផលប្រឡងមានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់​ក្រសួងមុខងារសាធារណៈ និងមានបិទប្រកាសនៅសាលាភូមិន្ទរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមុខងារសាធារណៈ​​។ សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី១៧

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានស្នើជប៉ុន ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីក្តីតាកុយទៅអរិយក្សត្រ។ សម្តេចធិបតី ស្នើបែបនេះពេលអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បន្ថែមលើនេះ សម្តេចធិបតី បានបន្តថា ដោយសារជប៉ុនជឿនលឿន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូ ស្ពាន សម្តេចបានស្នើទៅអនុរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រៀបចំកម្មវិធីឲ្យមានផ្លាស់ប្តូរចំណេះដឹង និងជំនាញ បទពិសោធន៍

    December 22, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីជប៉ុនជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង។ ការស្នើយ៉ាងដូច្នេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីបានចាត់ទុកជប៉ុនជាមិត្តដ៏សំខាន់សម្រាប់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងបន្តទៅអនាគត។ ជាក់ស្ដែងតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា ហៅកាត់ JICA ជប៉ុនបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងសំណង់ធំៗជាច្រើនក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីជប៉ុនតាមរយៈអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន សូមជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជាបន្ថែមទៀត

    December 22, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្ម សម្រាប់តំបន់។ ដើម្បីជួយឱ្យឈានដល់ការសម្រេចទិសដៅនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យរាជរដ្ឋាភិបាលជប៉ុន សហការជួយកម្ពុជា ក្នុងការរៀបចំផែនការមេ និងលើកទឹកចិត្តវិស័យឯកជនជប៉ុន ជំរុញធ្វើឱ្យអភិវឌ្ឍកំពង់ផែព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។ ការស្នើនេះធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំឱ្យឯកឧត្តមអនុរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដើម្បីជួយលើកទឹកចិត្ត និងជំរុញស្ថាប័ន្ធពាក់ព័ន្ធរបស់ជប៉ុនជាពិសេស JICA ដើម្បីធ្វើការពិភាក្សាជាមួយកម្ពុជា

    December 22, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ក្រសួងវប្បធម៌ថៃគ្រោងនឹងស្នើដាក់សំលៀកបំពាក់ប្រពៃណីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (Unesco) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ការពិភាក្សាអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយស្តីអំពីសំលៀកបំពាក់ប្រពៃណី ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌ថៃកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ។ បើតាមលោក Kowit Pakamar ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បានបញ្ជាក់ថា សំលៀកបំពាក់ប្រពៃណីថៃមានលក្ខណៈខុសប្លែកពីសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសផ្សេងៗទៀត ពោលគឺមានលក្ខណៈដាច់ដោយឡែកតែម្នាក់ឯង ហើយត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីសិល្បៈហត្ថកម្មក្នុងតំបន់យ៉ាងល្អទៀតផង។ រដ្ឋមន្ត្រីរូបនេះបានបន្តថា  ព្រោះលក្ខណៈពិសេសខាងលើនេះហើយទើបសំលៀកបំពាក់ប្រពៃណីថៃគួរតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ខណៈសំលៀកបំពាក់ប្រពៃណីថៃដែលស្ថិតក្នុងគម្រោងដាក់បញ្ចូលនោះគឺមានសំលៀកបំពាក់សម្រាប់មនុស្សស្រី ៨ប្រភេទធំៗ និងសម្រាប់មនុស្សប្រុសមាន ៣ប្រភេទធំៗ៕ ផ្តល់សិទ្ធិដោយ៖ខ្មែរណូត

    December 22, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចា រៀបចំឲ្យបានដាច់ស្រេច មុនដំណាច់ខែ១២នេះ ដើម្បីឈានដល់ការអនុវត្ដ នូវការរៀបចំចេញផែសម្រាប់ផ្ទេរទំនិញ

    December 22, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។ លោក ស សូរិន នាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារទាំងអស់គ្នា ៕ ប្រភព៖

    December 22, 2023