- Khmerpress
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកទឹកចិត្ត និងជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ បន្ដការខិតខំប្រឹងប្រែង និងដកស្រង់បទពិសោធន៍បច្ចេកទេសពីរាល់ការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងអស់ មកបង្ហាត់បង្រៀន និងពង្រឹងកីឡាករ-កីឡាការិនីឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិបន្ថែមទៀត ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៧ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះ
December 21, 2023 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរ តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច ឈរជើងនៅច្រកទ្វារព្រំដែន និងជួបសំណេះសំណាលសួសុខទុក្ខជាមួយអាជីវករលក់ដូរនៅផ្សារអានសេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកទ្វារ និងអាជីវករលក់ដូរនៅទីនោះ បានសំណូមពរលោក សៀក សុជាតិ ពាក់ព័ន្ធការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួល ដល់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងដោះដូរទំនិញទៅវិញទៅមករវាងកម្ពុជា-ថៃ។ ជាការឆ្លើយតប និងដោយមើលឃើញពីទុក្ខលំបាករបស់អាជីវករ រដ្ឋលេខាធិការលោក សៀក
December 21, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Van Thinh Phat របស់វៀតណាមនឹងត្រូវកាត់ទោសដោយចោទប្រកាន់កេងប្រវ័ញ្ចប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារពីធនាគារមួយ «ក្នុងគោលបំណងផ្ទាល់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីគេហទំព័ររដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកស្រី Truong My Lan នឹងត្រូវកាត់ទោសនៅតុលាការប្រជាជនទីក្រុងហូជីមិញពីបទកេងបន្លំ ស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ តែមិនបានបញ្ជាក់ថាតើការកាត់ក្តីនឹងចាប់ផ្តើមនៅពេលណានោះទេ។ យោងតាមគេហទំព័ររដ្ឋាភិបាល លោកស្រី Lan ត្រូវបានចោទប្រកាន់ថាបានបង្កើតពាក្យស្នើសុំកម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលលោកស្រីកាន់កាប់ភាគហ៊ុនជាង ៩០ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារនេះ។ គេហទំព័ររដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា៖
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីចំណាត់ការ លើករណីក្រុមហ៊ុនបរទេសមួយចំនួន យករូប «ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត» ទៅវេចខ្ចប់ផលិតផលដោយគ្មានការអនុញ្ញាត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការប្រើប្រាស់សញ្ញាជាតិ និងនិមិត្ដរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្ដរជាតិ ដោយគ្មានការអនុញ្ញាត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតកម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ នូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូប ជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ
December 21, 2023 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា រាល់កប៉ាលទាំងអស់ ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅកំពង់ផែម៉ាឡេស៉ីដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោក Anwar បានបញ្ជាក់ថា «ការរឹតបន្តឹងទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែល ដែលមិនអើពើគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់ជាបន្តបន្ទាប់ និងសកម្មភាពប្រឆាំងប្រជាជនប៉ាឡេស្ទីន»។ លោក Anwar បានឲ្យដឹងទៀតថា រដ្ឋាភិបាលមានទំនុកចិត្តលើការសម្រេចចិត្តនេះ ថានឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៉ីនោះទេ។
December 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣នេះ ចំណូលពន្ធដែលទទួលបានពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មានទឹកប្រាក់ ២៧៦.៥២ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៦៨.២៨លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេច បាន ២៧៦.៥២ ប៊ីលានរៀល (ប្រមាណជា៦៨.២៨ លានដុល្លារ) ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។ សូមជម្រាបថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។ ក្រុមហ៊ុនក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
December 20, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ Shanghai Disney Resort ប្រកាសថា ខ្លួននឹងបើកកន្លែងកំសាន្ត ទាក់ទងនឹងប្រធានបទ Zootopia ដើម្បីឲ្យសាធារណជនបានចូលទស្សនា និងទទួលបទពិសោធន៍ក្នុងប្រទេសចិន ក្នុងគោលបំណងទាញភ្ញៀវទេសចរណ៍បន្ថែម ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ភាពយន្ត Zootopia ត្រូវបានគេដឹងថា ចាកចេញពីរោងកុនចិនក្នុងឆ្នាំ២០១៦ ទោះយ៉ាងណាវានៅតែជាភាពយន្តគំនូរជីវចល ដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេស។ នេះជាកន្លែងកំសាន្តដែលមានប្រធានបទ Zootopia ដំបូងរបស់ Disney ខណៈកំណើនភ្ញៀវទេសចរណ៍ហាក់យឺតយ៉ាវ បន្ទាប់ពីវិបត្តិកូវីដ-១៩។ ប្រធាន Disney នៅទីក្រុងសៀងហៃ បានបើកដំណើរការកន្លែងកំសាន្តមួយនេះ
December 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១១ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន៩៨ ៧៣៥ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន១៦៣ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៧ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៣ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ៕ ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ
December 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
December 20, 2023









